ខេត្ដសៀមរាប៖ ភ្នាក់ងារទូរទស្សន៍ក្នុងស្រុកមួយមកពីស្ថាប័នទូរទស្សន៍ANN ប្រចាំខេត្តសៀមរាប លោក តាំង ហូ សុំអន្ដរាគមន៍ និងអំពាវអំនាវដល់សម្តេចតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាឲ្យជួយរកអយុត្តិធម៌ ករណីជនជាតិ បារាំង០២នាក់ ឪពុក និងកូន ប្រើអំពើហិង្សាពេលចុះយកព័ត៌មានកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅចំណុចភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង-ខេត្តសៀមរាប ពាក់ព័ន្ធម្ចាស់សណ្ឋាគារខាងលើ បិទផ្លូវធ្វើដំណើរឆ្លងកាត់ របស់ប្រជាពលរដ្ឋ ។
ជនជាតិបារាំងទាំង០២រូបនោះ មានឈ្មោះ CHRISTIANJAQUES ( ច្រិស្ទានជេកខ្វីស) កាន់ ប៉ាសស្ព័រលេខ ១៣CV៣៥៥៧៦ ជាឪពុក ចំណែកកូនឈ្មោះ BERTRIAND CHRISTIAN JEAN ( បឺទ្រែនច្រិស្ទែនជេន ) កាន់ប៉ាស់ស្ព័រលេខ ១៣FV៣២៣៤០ ។
លោកតាំងហូបានឲ្យដឹងថា៖ ថ្ងៃកើតហេតុខាងលើ រូបលោកបានចុះទៅយកព័ត៌មានតាមការស្នើសុំរបស់ប្រជាពលរដ្ឋជុំវិញការបិតផ្លូវរបស់ម្ចាស់ណ្ឋាគារ ជាជនជាតិបារាំង ឪពុក កូនខាងលើ ។ លោកបានបន្ដថា ស្របពេលនោះ រូបលោកក៏បានសុំធ្វើបទសម្ភាសន៍ ជាមួយម្ចាស់សណ្ឋាគារ ស្រាប់តែជនជាតិបារាំង ០២នាក់ឪពុក និងកូនដេញវាយមកលើរូបលោក និងទាញកាម៉ារ៉ាដកយកម៉េម៉ូរីផ្តិតរូបភាពបោះចោលបណ្តាលឲ្យខូច ដោយមិនបានសួរនាំអ្វីទាំងអស់ ។
លោកបញ្ជាក់ថា៖ កន្លងមកប្រជាពលរដ្ឋនៅចំណុចកើតហេតុខាងលើបានស្នើសុំអន្តរាគមន៍ពីសំណាក់អាជ្ញាធរមូលដ្ឋានដែរ ប៉ុន្តែមិនមានចំណាត់ការដល់ពួកគាត់ឡើយទើបពួកគាត់ ពឹងពាក់អ្នកព័ត៌មានជួយផ្សព្វផ្សាយ ។
លោកបញ្ជាក់បន្ថែមថា៖ បន្ទាប់ពីជនជាតិបារាំងទាំងពីរប្រើអំពើហិង្សាមកលើរូបលោកបានដាក់ពាក្យបណ្តឹងទៅសាលាដំបូងសៀមរាបតាំងពីថ្ងៃកើតរហូតមកពេលនេះ ជាង ០២ ឆ្នាំហើយ មិនទាន់ មានចំណាត់ណាមួយពីប្រព័ន្ធតុលាការឡើយ មិនតែប៉ុណ្ណោះអាជ្ញាធរបែរកាន់ជើងជនខិលខូចទៅវិញ។
លោកតាំង ហូ ស្នើសុំសម្តេចតេជោហ៊ុន សែន ជួយរកដំណោះស្រាយដើម្បីផ្តល់ភាពយុត្តិធម៌ ដល់រូបលោក ដែលរងគ្រោះដោយភាពអយុត្តិធម៌ ពីសំណាក់ជនជាតិបរទេស ដែលយកអំណាចធ្វើអ្វីតាមតែអំពើចិត្តដោយមិនកោតក្រែងផ្លូវច្បាប់ ៕ ជានិរន្ដរ៍