សំណើដាក់ទណ្ឌកម្មចិនពាក់ព័ន្ធនឹងសមុទ្រចិនភាគខាងត្បូង និងខាងកើត របស់លោក Rubio កើតឡើងចំពេលដែលប្រធានាធិបតីទើបតែជាប់ឆ្នោតអាមេរិក ជិតចូលកាន់តំណែង។ មនុស្សជាច្រើន ជុំវិញពិភពលោកកំពុងតែរង់ចាំមើលថា តើលោក ដូណាល់ ត្រាំ មានគោលនយោ បាយបែបណាចំពោះចិន។
សំណើរខាងលើបានធ្វើឲ្យមន្ត្រីជាន់ ខ្ពស់អាមេរិកជាច្រើនរូបបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងថា ជារឿងមួយដ៏គ្រោះថ្នាក់ ហើយបើអាមេរិកអនុម័តនោះនឹងមានឥទ្ធិពលយ៉ាងធំធេងធ្វើឲ្យស្ថានភាពក្នុងតំបន់កាន់តែតានតឹងខ្លាំងឡើង។
ពេលដំបូងគឺទំនាក់ទំនងទ្វេភាគីរវាងអាមេរិកនឹងចិនត្រូវប្រេះឆា។ ទីក្រុងប៉េ កាំងបានប្រកាសថា ដែនអធិបតេយ្យភាពនៅសមុទ្រចិនភាគខាងត្បូងនិងខាងកើត គឺជាផលប្រយោជន៍ចាំបាច់បំផុតរបស់ទីក្រុងប៉េកាំងមិនអាចខ្វះបានឡើយ។ បើអាមេរិកពិតជាដាក់ទណ្ឌកម្មចិននោះប្រាកដជាត្រូវចិនតបតវិញយ៉ាងតឹងតែងបំផុត។
អ្វីដែលចិនត្រូវធ្វើបើអាមេរិកដាក់ទណ្ឌកម្មនោះគឺបង្កើតតំបន់គ្រប់គ្រងដែនអាកាស ADIZ នៅសមុទ្រចិនភាគខាងត្បូងនិង ខាងកើតក៏ដូចជាការលុបថ្មបង្កើតកោះសិប្បនិ មិត្តនៅសមុទ្រចិនភាគខាងត្បូងធ្វើជាមូលដ្ឋានទ័ពសម្រាប់ទប់ទល់អាមេរិក។
នៅក្នុងការដឹកនាំរបស់លោក ដូណាល់ ត្រាំ ការដាក់ទណ្ឌកម្មទៅលើប្រទេសចិននោះអាចនឹងកើតឡើងដោយសារតែលោក ដូណាល់ ត្រាំ បានប្រកាសតាំងពីពេលឃោសនាបោះឆ្នោតថា នឹងរឹតបន្តឹងចិន។
ក្រុមអ្នកវិភាគបានលើកឡើងថា ចិន និងរុស្ស៊ីគឺមិនអាចទទួលរងទណ្ឌកម្មពីអាមេរិកនិងលោកខាងលិចក្នុងពេលតែមួយនោះឡើយ បើនៅពេលអនាគតលោក ដូ ណាល់ ត្រាំ រក្សាការដាក់ទណ្ឌកម្មលើរុស្ស៊ីមានន័យថា ចិននឹងមិនទទួលរងទណ្ឌកម្មពីអាមេរិកឡើយ។ ផ្ទុយទៅវិញបើប្រធានា ធិបតី ដូណាល់ ត្រាំ មានទំនាក់ទំនងល្អ ប្រសើរជាមួយរុស្ស៊ីបញ្ចប់ទណ្ឌកម្មរុស្ស៊ី នោះចិននឹងត្រូវភ្លក់រសជាតិនៃការដាក់ ទណ្ឌកម្មវិញម្តង។
នៅពេលនេះទំនាក់ទំនងរវាងរុស្ស៊ីនឹងអាមេរិកមានសញ្ញាល្អប្រសើរឡើងវិញបន្តិច ម្តងៗចាប់តាំងពីលោក ដូណាល់ ត្រាំ ជាប់ ឆ្នោត។ មិនត្រឹមតែប៉ុណ្ណោះលោកត្រាំនិងលោក ពូទីន បានពិភាក្សាគ្នាតាមទូរស័ព្ទទៀតផងដែលជាសញ្ញាវិជ្ជមាននៅក្នុង ទំនាក់ទំនងប្រទេសទាំងពីរ ។
អ្នកឯកទេសវិភាគរបស់អាមេរិកបានលើកឡើងថា លោកត្រាំប្រាកដជាបន្តអនុ វត្តគោលនយយោបាយឆ្ពោះទៅកាន់តំបន់អាស៊ីរបស់ប្រធានាធិបតី អូបាម៉ា ដោយ បានសន្យាផ្តោតសំខាន់មកទ្វីបធំជាងគេ និងកំពុងតែអភិវឌ្ឍន៍ខ្លាំងនៅលើពិភពលោក។ ប៉ុន្តែពេលនេះកំពុងតែគំរាមកំហែង ក្រោយអាមេរិកប្តូរមេដឹកនាំ។
ជាច្រើនទសវត្សកន្លងមកយុទ្ធសាស្ត្រ របស់អាមេរិកគឺបង្កើតបង្គោលគ្រឹះ៣ក្នុងនោះមានការពង្រីកពាណិជ្ជកម្មបង្កើន សម្ពន្ធមិត្តកាន់តែជិតស្និទ្ធ ដូចជា ជប៉ុន អូស្ត្រាលី សិង្ហបុរីជា ដើម និងបង្កើនតម្លៃប្រជាធិបតេយ្យឲ្យរីកដុះដាលនៅលើពិភពលោក។
នៅពេលនេះគេមិនដឹងថា លោក ដូ ណាល់ ត្រាំ ដែលជាប្រធានាធិបតីទើប តែជាប់ឆ្នោតរបស់អាមេរិកមានទស្សនៈ បែបណាចំពោះយុទ្ធសាស្ត្រខាងលើ របស់លោក អូបាម៉ា នោះទេ។ ប៉ុន្តែក្រោយ ពេលលោក ដូណាល់ ត្រាំ ទទួលជ័យជម្នះ មកគឺហាក់ដូចជាមានខ្យល់ព្យុះខ្លាំងកំពុងតែវាយប្រហារទៅលើអំណាចនិងយុទ្ធ សាស្ត្ររបស់អាមេរិកនៅអាស៊ី។
អំពីពាណិជ្ជកម្មនៅក្នុងដំណាក់កាលលោក អូបាម៉ា កាន់អំណាចជំរុញឲ្យមាន កិច្ចព្រមព្រៀងឆ្លងទ្វីប TPP រវាងអាមេរិក នឹង១២ប្រទេសដែលជាសម្ពន្ធមិត្ត។ ប៉ុន្តែ ក្រោយលោក ដូណាល់ ត្រាំ ជាប់ឆ្នោតកិច្ច ព្រមព្រៀងពាណិជ្ជកម្មទាំងនោះអាចត្រូវលុបចោលដូចអ្វីដែលលោកបានប្រកាសពេលឃោសនាបោះឆ្នោត។
ជាការពិតណាស់លោក ត្រាំ បានគំរាមកំហែងធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាមេ រិក។ លោក ដូណាល់ ត្រាំ បានសន្យាថា នឹងបង្កើនពន្ធដារទៅលើមុខទំនិញរបស់ ចិន៤៥ភាគរយ បើទោះបីអាមេរិកក្លាយជាជនរងគ្រោះនៅក្នុងសង្គ្រាមពាណិជ្ជកម្មនោះក៏ដោយ។ ទាំងនោះហើយនឹងធ្វើឲ្យ មានភាពចលាចលនៅតំបន់អាស៊ីទាំង មូលក្នុងនោះមានប្រទេសដែលពាក់ព័ន្ធ៕ ម៉ែវ សាធី