ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកបង្កើតរំលោភកូនខ្លួនឯងអាយុ១៣ឆ្នាំទើបបែកការម្តាយប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន

ចែករំលែក៖

 

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ ត្រូវសមត្ថកិច្ចនគរបាលស្រុករលាប្អៀរ ឃាត់ខ្លួនក្រោយពីបានគេចខ្លួនអស់ជាច្រើនថ្ងៃ បន្ទាប់ពីធ្វើសកម្មភាពចាប់រំលោភកូនបង្កើតរបស់ខ្លួនឯងបានចំនួន២លើក ។

ការឃាត់ខ្លួនជនសង្ស័យនេះ គឺបានធ្វើឡើងកាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ នៅផ្ទះស្ថិតក្នុងភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែលជាឪពុកនេះ មានឈ្មោះ លុន សារ៉ុន អាយុ៤១ឆ្នាំ រស់នៅក្នុងភូមិ ឃុំខាងលើ ចំណែកឯក្មេងស្រីមានឈ្មោះ រចធ អាយុ១៣ឆ្នាំ ។

សមត្ថកិច្ចបានអោយដឹងថា ករណីរំលោភកូនខ្លួនឯងនេះ គឺបានកើតឡើងតាំង ថ្ងៃទី២៦ និង ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៦មកម្ល៉េះ ប៉ុន្តែទើបនឹងបែកការនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ បន្ទាប់ពីក្មេងស្រីរងគ្រោះទ្រាំមិនបាននឹងសម្មភាពរបស់ឪពុកដែលបានរំលោភខ្លួន(កូនស្រី)ចំនួន២ដង និង គំរាមរំលោភបន្តទៀត ទើបក្មេងស្រីរងគ្រោះប្រាប់ម្តាយអោយជួយ ។

តាមការរៀបរាប់របស់ក្មេងស្រីបានប្រាប់ សមត្ថកិច្ចបានអោយដឹងថា ម្តាយរបស់នាងមានមុខរបដើរលាងចានតាមរោងការបុណ្យជាមួយចុងភៅ នៅថ្ងៃកើតហេតុ ម្តាយរបស់នាងអត់នៅផ្ទះនោះទេ ហើយខ្លួនបានដេកនៅក្នុងផ្ទះជាជនសង្ស័យជាឪពុក ចន្លោះម៉ោង១០យប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ ឪពុកបានមកចាប់រំលោភនាងទាំងកម្រោលតែម្តង ព្រមទាំងគំរាមនាងមិនអោយនិយាយទៀតផង លុះដល់ថ្ងៃទី២៨ ខែមីនា នៅម៉ោងប្រមាណជាង១០យប់ ឪពុកបានមកចាប់រំលោភនាងម្តងទៀត ហើយក្រោយឪពុកនាងតែងតែគម្រាមធ្វើសកម្មភាពទៀត ។

រហូតដល់ថ្ងៃទី៤ ខែធ្នូ នាងបានប្រាប់រឿងនេះទៅម្តាយ ចំណែកម្តាយក៏សួរប្តីរបស់ខ្លួន និងប្រាប់ដំណឹងនេះទៅអាជ្ញាធរភូមិ ឃុំ និង សមត្ថកិច្ចប៉ុស្តិរដ្ឋបាល ។ ក្រោយពីដំណឹងដឹងដល់ជនសង្ស័យនោះ ជនសង្ស័យបានរត់ទៅខេត្តពោធិសាត់បាត់ ប៉ុន្តែនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ស្រ្តីជាប្រពន្ធបានហៅជនសង្ស័យមកផ្ទះ ក៏ត្រូវសមត្ថកិច្ចចាប់តែម្តង នៅពេលនេះ សមត្ថកិច្ចនគរបាលស្រុករលាប្អៀរបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នំាង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ចន្ថា

se


ចែករំលែក៖