ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញធុំក្លិនមិនស្រួល

ចែករំលែក៖

មន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញក្នុងរយៈពេលជាច្រើនឆ្នាំមកនេះបានកើត មានរឿងអាស្រូវពុករលួយដ៏ធ្ងន់ធ្ងរដោយមានការបំប៉ោងតួលេខចំណាយលើផ្នែក ថែទាំ ជួសជុលផ្លូវលំ និងជួសជុលអណ្ដូងស្នប់ ព្រមទាំងការចំណាយលើផ្នែកថែទាំ អគារមន្ទីររួមទាំងការចំណាយមិនប្រក្រតីជាច្រើនទៀត ។

អំពើពុករលួយទាំងនេះត្រូវបានគេដឹងផ្ដើមចេញពីការត្រូវរ៉ូវគ្នារវាងលោកប្រធាន មន្ទីរ គឹម វិបុល នឹងលោកប្រធានការិយាល័យគណនេយ្យ សំ រដ្ឋា តាំងពីលោក សំ រដ្ឋា នៅជាអនុប្រធានការិយាល័យគណនេយ្យមកម្លេ៉ះរហូតដល់លោក សំ រដ្ឋា ត្រូវបាន តែងតាំងជាប្រធានការិយាល័យគណនេយ្យដោយកម្ចាត់លោក សួន រាវី ដែលជា ប្រធានចាស់ប្ដូរតំណែងជាប្រធានការិយាល័យអភិវឌ្ឍន៍ជនជាតិដើមភាគតិចដែល ជាការិយាល័យអត់សកម្មភាព មានតែឈ្មោះ។

ចាប់តាំងពីលោក គឹម វិបុល ត្រូវបានតែងតាំងជាប្រធានមន្ទីររូបគាត់បានសហ ការជាមួយលោក សំ រដ្ឋា កិបកេងថវិកាជាតិក្នុងឆ្នាំៗពី២០០ទៅ៣០០លានរៀលតាមរយៈការបំប៉ោងតួលេខចំណាយលើការថែទាំជួសជុលផ្លូវលំជនបទទាំងការថែទាំខួប និងការថែទាំប្រចាំការជីកអណ្ដូងទឹកស្អាត( អណ្ដូងស្នប់) និងការជួសជុលរួមជាមួយ ចំណាយជួសជុលអគារមន្ទីរ ។ល។ ក្រៅពីនោះការចំណាយលើសម្ភាររដ្ឋបាល និង បរិក្ខារបច្ចេក ប្រេង រួមទាំងប្រាក់បុរេប្រទានក៏ត្រូវលោក គឹម វិបុល និងលោក សំ រដ្ឋា រួមដៃគ្នាកិបកេងចែកគ្នាចាយយ៉ាងសប្បាយផងដែរ ។

កាលពីឆ្នាំ២០១៦កន្លងទៅលោក គឹម វិបុល និងលោក សំ រដ្ឋា ក៏ទទួលផល ប្រយោជន៍យ៉ាងច្រើនពីការថែទាំផ្លូវជាលក្ខណៈខួបចំនួន៣ខ្សែដែលមានប្រវែងសរុប ១៣.៥២០ម៉ែត្រក្នុងខណ្ឌដង្កោ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ។ ការកិប កេងថវិកាចំណាយស្ថាបនាផ្លូវលេខ៤២ពីផ្លូវក្រួសក្រហមទៅជាផ្លូវបេតុងសរសៃដែកប្រវែង៤.០០០ម៉ែត្រ និងទទឹង៥ម៉ែត្រនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌពោធិ៍សែន ជ័យរួមនឹងការកិបកេងថវិកាចំណាយលើការសិក្សាអនុវត្តនិងលើកគម្រោងច្រើនទៀតក្នុងការសាងសង់ ឬថែទាំជួសជុលផ្លូវជនបទ។ បន្ថែមលើសពីនោះទៀតបានបំប៉ោងការចំណាយលើការជួសជុលអណ្ដូងស្នប់ចំនួន១០គ្រឿងនិងសាងសង់ថ្មី៣គ្រឿងផងដែរ ៕

 


ចែករំលែក៖