ភ្នំពេញ ៖ ហេតុភ្ញាក់ផ្អើលមួយបន្ទាប់ពីនារីវ័យក្មេងម្នាក់បានចូលទៅស្នាក់ក្នុងផ្ទះសំណាក់យីហោ រ៉ូស ចំនួន២ថ្ងៃហើយ បែរជាគេប្រទះឃើញធ្វើអត្តឃាតដោយចង ក សម្លាប់ខ្លួនក្នុងបន្ទប់ដោយមិនដឹងមូលហេតុ។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨ យប់ ថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅ ក្នុង ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ស្រី ការ ភេទស្រី អាយុ២២ឆ្នាំ មុខរបរស់នៅកន្លែងអ៊ីនធើណេតមួយកន្លែង មានស្រុកកំណើតនៅខេត្ត កំពង់ឆ្នាំង ។
បើតាមសម្តីស្ត្រីម្នាក់ដែលអះអាងថា ជាបងប្អូនជនរងគ្រោះបានអោយដឹងថា ជនងគ្រោះបានចេញបាត់ពីកន្លែងធ្វើការ និងរត់មកស្នាក់នៅផ្ទះសំណាក់យីហោ រ៉ូស ចំនួន២ថ្ងៃមកហើយ។ លុះរហូតមកដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០១៧ វេលាម៉ោង ៨យប់ ស្រាប់តែមានគេតេមកប្រាប់ថា ប្អូនរបស់គាត់បានធ្វើអត្តឃាត ចងក សម្លាប់ខ្លួនស្លាប់បាត់ទៅហើយ ។
ទាក់ទងនឹងករណីខាងលើនេះ មិនអាចបញ្ជាក់ថា ជាករណីអត្តឃាតខ្លួនឯង ឬជាករណីឃាត់កម្មនោះទេ ព្រោះដោយសារតែមិនអាចសុំការបញ្ជាក់ពីសមត្ថកិច្ចជំនាញ និងម្ចាស់ផ្ទះសំណាក់បានទេគឺព្យាយាមលាក់បាំងព័ត៌មានតែម្តង។
ក្រោយពីសមត្ថកិច្ចជំនាញបានកោសល្យវិច័យ្យរួច គេសង្កេត ឃើញរថយន្តម៉ាក កាមរីឆ្លាម ពណ៌ទឹកប៊ិចបានចូលទៅខាងក្នុងផ្ទះរួច បើកចេញទៅបាត់ដោយសង្ស័យថា ដឹកសពចេញដោយមិនអោយអ្នកព័ត៌មានថតយករួបភាពនោះទេ៕ សុខាសែនជ័យ