ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័រដឹកលើសចំណុះដល់ផ្លូវ​កោងបត់មិនប្រយ័ត្នក្រឡាប់ផ្ងារជើងឡើងលើ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តកុងតឺន័រផ្ទុកទំងន់លើសចំណុះ ខណៈមកដល់ផ្លូវកោង​បំបែកជាបួនក្រឡាប់ផ្ងារជើងឡើងលើចាក់សាប៊ូចោលពេញផ្លូវតែមិនមានអ្នករបួស។

ក្នុងហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ២៧១កែង និងផ្លូវ១៨២ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។

យោងតាមព័ត៌មានពីកន្លែងកើតហេតុបានឲ្យ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកុងកុងតឺន័រក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D5338 បើកពីត្បូងទៅជើងក្នុងល្បឿនលឿនមធ្យមលុះមកដល់ចំណុចកើតហេតុខាងលើដោយស្ថានភាពផ្លូវកោងផងនោះបួងចង្កូតប្រញាប់ពេកបណ្ដាលក្រឡាប់ផ្ងារជើងចាក់សាប៊ូចោលពេញផ្លូវ និងខូចខាតសំយ៉ាបផ្ទះប្រជាពរដ្ឋ និងខូចរថយន្តផ្នែកខាងមុខតែសំណាងល្អ មិនបង្កឲ្យ្យអ្នកណាម្នាក់រងរបួសនោះទេ។

ក្រោយហេតុការណ៍ អ្នកបើករថយន្តបានលូនចេញគេចខ្លួនបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកវាស់វែងស្ទួចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ៕ សុខាសែនជ័យ


ចែករំលែក៖