ព័ត៌មានទាន់ហេតុការណ៍៖

​កម្លាំងសាលាខណ្ឌដូនពេញ ឃាត់ស្រី្តរកស៊ីផ្លូវភេទនៅវត្តភ្នំ៤នាក់យកទៅអប់រំ

ចែករំលែក៖

ភ្នំពេញ ៖ នាវេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​៥១ នៅ​ចំណុច​រង្វង់​មូល​វត្ត​ភ្នំ ស្ថិត​នៅ​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ​បាន​ចុះ​បង្រ្កាបសកម្មភាពស្ត្រី​រកស៊ី​ផ្លូវភេទ​ដែល​ឈរ​នៅ​រង្វង់​មូល​វត្ត​ភ្នំ​ដោយឃាត់ខ្លួនបាន​ចំនួន​៤​នាក់​យក​ទៅ​ធ្វើការ​អប់រំ។

សមត្ថកិច្ចចម្រុះបានឲ្យដឹងថា​ ស្ត្រី​រកស៊ី​ផ្លូវភេទដែលឃាត់ខ្លួននេះ ​ទី​១-​ឈ្មោះ ស​.​ជ​.​ត អាយុ​២៨​ឆ្នាំ ស្នាក់​នៅ​មិន​ពិតប្រាកដ​, ទី​២-​ឈ្មោះ ណ​.​រ អាយុ​២៨​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​បន្ទប់​លេខ​២  សង្កាត់​ទួល​សង្កែ ខណ្ឌឬ​ស្សី​កែវ​, ទី​៣-​ឈ្មោះ ម​.​ដ​.​វ អាយុ​៣៨​ឆ្នាំ ស្នាក់​នៅ​ផ្សារ​ចាស់ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ និង​ទី​៤-​ឈ្មោះ ម​.​ស​.​ព អាយុ​១៦​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ ។កន្លងមកស្ត្រី​រកស៊ី​ផ្លូវ​ខាងលើ​នេះ​តែងតែ​លួច​បន្លំ​លុយ ឬ​របស់របរ​ភ្ញៀវ​ដែល​មក​រក​សេវា​ផ្លូវភេទនៅទីនេះ និងតែង​បង្ក​ភាព​អសន្តិសុខ ឆក់ និង​ប្លន់ជាមួយបក្ខពួកជាជ្រើននាក់ទៀត​នៅ​ចំណុច​រង្វង់​មូល​វត្ត​ភ្នំ។ដុច្នេះហើយទើប​លោក សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌដូនពេញ​បាន​បញ្ជា​ឱ្យ​កម្លាំងចម្រុះចុះឃាត់ខ្លួន​ស្ត្រី​រកស៊ី​ផ្លូវភេទ​បាន​ចំនួន​៤​នាក់នេះ​យក​ទៅ​សាលា​ខណ្ឌដូនពេញបំពេញបែបបទ ​បញ្ជូន​ទៅ​មន្ទីរ​សង្គមកិច្ចរាជធានីភ្នំពេញដើម្បីអប់រំ និង កែប្រែជីវភាពថ្មី ៕ ប្រាថ្នា

 


ចែករំលែក៖