ព័ត៌មានទាន់ហេតុការណ៍៖

តាម​ការគ្រោងទុក​ជន​ជាតិចិន​​១៦០​នាក់​ត្រូវ​បណ្ដេញចេញ​ពី​កម្ពុជា នា​រសៀល​ថ្ងៃទី​២៤ ខែសីហា

ចែករំលែក៖

ភ្នំពេញ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ថា ជនជាតិ​ចិន​ទាំង ១៦០​នាក់​នោះ នឹងត្រូវ​បណ្តេញចេញ​ទៅកាន់​ស្រុកកំណើត​របស់​ពួកគេ​វិញ នៅ​រសៀល​ថ្ងៃនេះ តាម​ច្រក​ព្រលានយន្តហោះ អន្តរជាតិ​សៀមរាប​។​

​ជន​ជាតិចិន​ចំនួន​១៦០​នាក់ ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពីដើម​ខែសីហា នៅ​ចំណុច​ភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុង​សំណុំរឿង​ជម្រិត​ទារប្រាក់​តាម​online ​។​

កាលពី​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៧ កន្លងទៅ កម្លាំង​នគរបាល​អន្តោប្រវេសន៍​ ​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន​ជនសង្ស័យ​ដែលជា​ជនជាតិ​ចិន ប្រព្រឹត្ត​បទល្មើស ឆបោក គំរាម​គំហែង ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ បច្ចេកវិទ្យា ទូ​គមនាគមន៍ (VOIP) យ៉ាងហោចណាស់​ជិត ២០០​នាក់ ព្រមទាំង​បាន​រឹបអូស​វត្ថុតាង​ប្រព្រឹត្ត​បទល្មើស​មួយចំនួនធំ រួមទាំង​បាន​រកឃើញ​បញ្ជី​ឈ្មោះ​ជនរងគ្រោះ នៅ​ប្រទេស​ចិន​ ​ដែល​សម្រាប់​ពួកគេ​ហៅ​ទូរស័ព្ទ​ទៅ​គំរាម​ទារប្រាក់​៕


ចែករំលែក៖