ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្ស៧នាក់ត្រូវឃាត់ខ្លួនក្រោមបទរក្សាទុកថ្នាំ ញៀនខុសច្បាប់ និង២នាក់ផ្សេងទៀតករណីលួច។
ការឃាត់ខ្លួនមនុស្ស៧នាក់ខាងលើនេះធ្វើឡើងនៅវេលាម៉ោង៧និង០០នាទីយប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ខណៈដែលកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យចុះត្រួតពិនិត្យគោលដៅតាមបណ្តោយផ្លូវ២៧១ ចំណុចមុខផ្ទះលក់គ្រឿងសំណង់វ៉េងហួត ស្ថិតនៅភូមិអំពិល សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
ប្រតិបត្តិការណ៍ត្រួតពិនិត្យអាវុធជាតិផ្ទុះដឹកនាំដោយលោក ឌី រ័ត្ឋខេមរុណ អភិបាលរងខណ្ឌមានជ័យ លោកវរសេនីយ៍ត្រី ហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យ និងលោក យុទ្ធ នី មេបញ្ជាការរងរងរាជអាវុធហត្ថមូលដ្ឋានខណ្ឌមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា លទ្ធផលក្នុងការត្រួតពិនិត្យគោលដៅនោះមានរថយន្តចំនួន៣៥០គ្រឿង បកកញ្ចក់រថយន្តគ្មាន និងអាវុធជាតិផ្ទុះឆ្លងកាត់១ដើមម៉ាកឡុកមានច្បាប់អនុញ្ញាតត្រឹមត្រូវ ប្រគល់ឲ្យម្ចាស់ដើមវិញ។ ក្នុងនោះមនុស្ស៧នាក់ត្រូវបានឃាត់ខ្លួនផងដែរ ហើយមនុស្ស៥នាក់ករណីសង្ស័យពាក់ព័ន្ធគ្រឿងញៀន និង២នាក់ផ្សេងទៀតករណីលួច។ ជនសង្ស័យ៧នាក់ខាងលើនេះកំពុងស្ថិតក្រោមការសាកសួរនាំនៅក្នុងប៉ុសិ៍្តរដ្ឋបាលចាក់អង្រែលើ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕ តាឡឹម