ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ដេកស្លាប់ក្នុងផ្ទះសង្ស័យខ្យល់គរ​

ចែករំលែក៖

ភ្នំពេញ៖​ ស្ត្រីម្នាក់ដែលតែងតែផឹកស្រាស្រវឹងជាប្រចាំត្រូវបានដេកស្លាប់ក្នុងផ្ទះដោយសង្ស័យខ្យល់គរ​ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧​ នៅផ្ទះលេខ១០០ ផ្លូវលេខ១៩​ ភូមិត្រពាំងថ្លឹង​សង្កាត់ចោមចៅ២​ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ អូម​ ចាន់ធីតា ភេទស្រី អាយុ៣៥​ឆ្នាំ​ ជាស្ត្រីមេម៉ាយ​ ស្នាក់នៅកន្លែងកើតហេតុខាងលើ។

តាមសាក្សីបានឲ្យដឹងថា​ ជារាងរាល់ថ្ងៃនរងគ្រោះតែងតែផឹកស្រាជាប្រចាំ​ នៅល្ងាចថ្ងៃទី២៩ខែឆ្នាំដដែលនរងគ្រោះបានផឹកស្រាស្រវឹងហើយបានទៅសម្រាកនៅក្នុងផ្ទះចំណែកប្អូនរបស់គាត់បានឡើងទៅសម្រាកនៅជាន់ទី១​លុះព្រឹកឡើង ក៏ឃើញជនរងគ្រោះដេកអង្គុយឱនផ្ទុបមុខហើយក៏មិនចាប់អារម្មណ៍ដែររហូតមកដល់វេលាម៉ោង១០ ស្ត្រីជាប្អូនថ្លៃ ក៏បានទៅដាស់ ស្រាប់តែជនរងគ្រោះស្លាប់បាត់ទៅហើយ ទើបរាយការណ៍ទៅអាជ្ញាធរ និងសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង។

សូមបញ្ជាក់ថា ជនរងគ្រោះមានជំងឺប្រចាំកាយរយះពេល២ឆ្នាំមកហើយ​ និងតែងតែផឹកស្រាជាប្រចាំផងដែរ។

សមត្ថកិច្ចបានបញ្ជាក់ថា​ជនរងគ្រោះស្លាប់ដោយសារខ្យល់គរ។ ក្រោយពេលពិត្យរូចសមត្ថកិច្ចបានប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ សុខាសែនជ័យ


ចែករំលែក៖