ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈពលរដ្ឋ៖ ពួកប្រឆាំងក្រៅច្បាប់ចេញចរិតហ្ស៊ីនទៀតហើយគឺ «ឆ្កែកន្ទុយខ្វៀន»​

ចែករំលែក៖

ជាច្រើនទសវត្សរ៍មកហើយដែលក្រុមប្រឆាំង តាំងពីនៅជាបក្សប្រឆាំងស្របច្បាប់រហូត ក្លាយជាក្រុមឧទ្ទាមក្រៅច្បាប់ក៏នៅតែមិនដូរចរិតទាល់តែសោះ។ សេណារីយោរបស់ពួកគេនៅ ដដែលគ្មានអ្វីប្រែប្រួលសូម្បីតែបន្តិច។ ការងារស្នូលរបស់ពួកគេគឺក្រឡុកស្ថានការណ៍ប្រទេសជាតិ ធ្វើយ៉ាងណាឲ្យមានភាពវឹកវរក្នុងសង្គម។ ដើម្បីសម្រេចគោលដៅនេះ ពួកគេហ៊ានធ្វើអ្វីគ្រប់យ៉ាង រាប់ទាំងការបំពានច្បាប់ផង។ ដល់ពេលធ្វើអំពើខុសច្បាប់ហើយត្រូវអាជ្ញាធរចាត់វិធានការណ៍តាម ផ្លូវតុលាការពួកគេនាំគ្នាស្រែកថា តុលាការអាយ៉ង ថារដ្ឋាភិបាលធ្វើទុក្ខបុកម្នេញ ។ល។ គូកនរបស់ គេមានអង្គការសង្គមស៊ីវិលមួយក្រុម មានពួកបរទេសដែលចង់បំបែកបំបាក់ខ្មែរ និងប្រព័ន្ធផ្សព្វ ផ្សាយព័ត៌មានមួយចំនួនផងតួយ៉ាងវិទ្យុអាស៊ីសេរីនេះជាដើម ក៏ផ្តុំក្បាលគ្នាដើម្បីស្រែកបំពង បំភ្លើស បំភ្លៃដើម្បីបំភាន់សាធារណៈមតិឲ្យយល់ច្រឡំអំពីសភាពការណ៍ពិតនៅកម្ពុជា។

ក្រឡុកនៅក្នុងប្រទេសមិនអស់ចិត្ត ពួកគេក៏ដើរឡាំប៉ានៅលើឆាកអន្តរជាតិទៀត។ ទៅ ដល់ទីណាចាក់រុកបរទេសឲ្យផ្តាច់ជំនួយឲ្យដាក់ទណ្ឌកម្មសេដ្ឋកិច្ចដល់ប្រទេសរបស់ខ្លួន ដោយ យកប្រជាជនជាចំណាប់ខ្មាំងក្នុងគោលបំណងធ្វើយ៉ាងណាឲ្យពលរដ្ឋលំបាកវេទនានឹងអាលបានជាលេសទម្លាក់កំហុសលើរដ្ឋាភិបាលបក្សកាន់អំណាច។ នៅពេលដែលដើរស្រែកអស់ខ្យល់គ្មាន អ្នកណាស្តាប់ ហើយក៏អស់សង្ឃឹម អស់ក្រឡាដើរ ទាល់ច្រកមែនទែនក៏ស្រាប់តែងាកមកស្រែក រកការចរចា រកការសន្ទនារវាងខ្មែរនិងខ្មែរ។ ប៉ុន្តែកន្លងមក ពេលរដ្ឋាភិបាលអាណិតបើកច្រកឲ្យចូល ស្រុកវិញដើម្បីបន្តអាជីពនយោបាយចរិតហ្ស៊ីន ក៏ចេញមកជាថ្មី គឺក្រឡុកឥតល្ហែទាល់តែវប្បធម៌ សន្ទនាស្លាប់បាត់ទៅវិញ។ តើពួកគេមានចងចាំ ទេថាស្ថានភាពដដែលៗបែបនេះកើតឡើងប៉ុន្មាន ដងហើយ?

ឥឡូវនេះ សេណារីយោដដែលក៏ត្រូវបានគេយកមកប្រើទៀតដោយគ្មានផ្លាស់ប្តូរសូម្បីតែ បន្តិច។ ក្រោយពេលបក្សសង្គ្រោះជាតិត្រូវបានតុលាការរំលាយចោល ក្រុម សម រង្ស៊ី មួរ សុខហួរ អេង ឆៃអ៊ាង ក៏ស្រាប់តែងាកទៅបង្កើតចលនាខុសច្បាប់មួយឈ្មោះថា ចលនាសង្គ្រោះជាតិដែល បានធ្វើឲ្យផ្ទៃក្នុងក្រុមនេះបែកបាក់យ៉ាងខ្លាំង។ ពួកគេខំស្រែកថា មានតែចលនានេះទេដែលអាច ធ្វើឲ្យបក្សសង្គ្រោះជាតិរស់ឡើងវិញបាន។ ប៉ុន្តែ នៅពេលមើលឃើញថាចលនាខុសច្បាប់នេះ មិន ទទួលបានការគាំទ្រទាំងក្នុងប្រទេស និងទាំងនៅលើឆាកអន្តរជាតិ ឥឡូវស្រាប់តែ មួរ សុខហួរ ចេញមុខមកស្រែករកការចរចាជាមួយគណបក្សកាន់អំណាចក្នុងនាមបក្សសង្គ្រោះជាតិទៅវិញ? ម្តងធ្វើសកម្មភាពក្នុងនាមចលនាសង្គ្រោះជាតិ ម្តងក្នុងនាមបក្សសង្គ្រោះជាតិត្រឡប់ត្រឡិនបាយ បិណ្ឌជាបាយបាត្ររកយល់មិនឃើញ។ ប៉ុន្តែ ទោះជាក្នុងនាមចលនាសង្គ្រោះជាតិ ឬក្នុងនាមបក្ស សង្គ្រោះជាតិដែលរលាយដូចអំបិល ត្រូវទឹកក៍ដោយចុះក៏ទាំងពីរយ៉ាងនេះសុទ្ធតែគ្មានន័យអ្វី ទាំងអស់ពីព្រោះមួយជាខ្មោច និងមួយទៀតជាចលនាឧទ្ទាមក្រៅច្បាប់។ តើអ្នកណាឆ្កួតទៅចរចា ជាមួយខ្មោច ឬជាមួយពួកឧទ្ទាមក្រៅច្បាប់នោះ?

ម្យ៉ាងទៀត គ្រាន់តែឃើញតួយាយហួរចេញមុខមកប្រកូកប្រកាសស្វែងរកការចរចា សាធារណៈមតិជាទូទៅហាក់អស់សំណើចយ៉ាងខ្លាំង ពីព្រោះយាយហួរនេះជាតួអង្គដុតបញ្ឆេះ ភ្លើងជាជាងអ្នកពន្លត់ភ្លើង។ ដូច្នេះឲ្យមនុស្សបែបនេះមកដើរតួជាអ្នកចេញមុខស្វែងរកការចរចា តើអ្នកណានិយាយជាមួយ? ភាគីម្ខាងទៀតគ្រាន់តែលឺឈ្មោះគេខ្ពើមរអើមមុខខ្លាំងណាស់។ មិនថា ឡើយថាអ្នកខាងក្រៅ សូម្បីតែ អេង ឆៃអ៊ាង ខ្លួនឯងដែលជាមនុស្សស្និទ្ធជាមួយយាយហួរក៏បាន ទទួលស្គាល់តាមរយៈមតិសំណេះសំណាលជាមួយខ្មែរនៅអាមេរិកកាលពីថ្មីៗនេះថា គីឡូត្រឹម យាយ មួរ សុខហួរ នេះគ្មានទម្ងន់ទៅនិយាយជាមួយគណបក្សកាន់អំណាចបានទេ។ តាមពិត មួរ សុខហួរ គ្រាន់តែជាមនុស្សដែលគេប្រើគ្រាន់កំដរឆាកតែប៉ុណ្ណោះទេ ពីព្រោះយាយនេះយក ជាការមិនបានឡើយ។ សូម្បីនិយាយក៏រកស្តាប់មិនបាន មិនដឹងថាចង់និយាយអ្វីផង។ សូម្បីតែ ជុន ច័ន្ទបុត្រ ដែលជាមនុស្សផ្កាប់មុខ ឡេមឡឺម អែបអបបក្សប្រឆាំងដល់ឆ្អឹង ក៏ពេលសម្ភាសន៍ មួរ សុខហួរ ម្តងៗរកចម្លើយមិនឃើញ ទោះបីខំសួរបើកផ្លូវឲ្យមុនយ៉ាងណាក៏ដោយ។

សរុបមកវិញ ការស្រែករកការចរចារបស់ក្រុមប្រឆាំងក្រៅច្បាប់ពេលនេះមិនខុសអ្វីពី សំឡេងខ្លងខែកហែកលោកដើម្បីកំដរភាពទាល់ច្រក អស់ក្រឡាដើររបស់ក្រុមឧទ្ទាមតែប៉ុណ្ណោះ។ បក្សកាន់អំណាចទំនងជាទទួលបានមេរៀន បទពិសោធន៍គ្រប់គ្រាន់ឆ្អែតឆ្អន់នឿយណាយធុញ ទ្រាន់ជាមួយក្រុមឧទ្ទាមនេះណាស់ ព្រោះទោះជាត្រូវចរចាមួយ១០០ដងទៀតក៏ស្ថានភាពនឹង វិលទៅវិលមកតែដដែលទេ ពីព្រោះចរិតរបស់ក្រុមនេះគឺមិនខុសឡើយពី«ឆ្កែកន្ទុយខ្វៀន»។ ដូច្នេះ ទុកឲ្យពួកគេរស់តាមយថាកម្មទៅចុះ។ ប្រជាពលរដ្ឋខ្មែរមិនត្រូវការពួកក្រឡុកឲ្យមកសាងប្រវត្តិ សាស្ត្រដដែលៗម្តងហើយម្តងទៀតមិនចេះចប់នោះឡើយ។ បក្សកាន់អំណាចក៏មិនខ្វះដៃគូសន្ទនា ដើម្បីស្វែងរកប្រយោជន៍ជូនជាតិ និងប្រជាជននោះដែរ មិនចាំបាច់ត្រូវការបក្សខ្មោចនោះទេ៕ កូនខ្មែរ

 

 


ចែករំលែក៖