ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ​មួយ​ខ្នង​នៅស្រុកសើមប៉ាង ត្រូវអគ្គិភ័យ​ឆាបឆេះ​​ទាំងស្រុង​

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​ព្រឹកថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​សៀម​ប៉ា​ង ឃុំ​សេ​កុង ស្រុក​សៀម​ប៉ា​ង លំនៅ​ស្ថាន​ប្រជាពលរដ្ឋ​មួយ​ខ្នង ​ត្រូវបានអគ្គិភ័យ​ឆាបឆេះ​អស់​ទាំងស្រុង​ ប៉ុន្តែសំណាងល្អមិនមានអ្នករងរបួសនោះទេ ។

យោងតាមប្រភពពីលោកវរសេនីយ៍ទោ ​ជីម អេន អធិការនគរបាលស្រុកសៀមប៉ាង បានឲ្យដឹងថា នៅព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ មានករណីអគ្គិភ័យឆេះផ្ទះលោកយាយ ឈ្មោះ ចាន់ ស៊ីដា អាយុ៦៤ឆ្នាំ រស់នៅភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ទំហំប្រវែង៦គុណ៧ម៉ែត្រសង់​ពី​ឈើ​ប្រក​ស័ង្កសី ។

ក្នុងនោះខូចខាតទ្រព្យសម្បត្តិទាំងស្រុង រួមមានមាស២ជី,លុយខ្មែរ៩០ម៉ឺនរៀល ។

សមត្ថកិច្ចបន្តទៀតថា ពាក់ព័ន្ធនឹង​ករណី​អគ្គិភ័យខាងលើនេះដែល ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​អំពី​មូលហេតុនៃការឆេះនេះបណ្ដាលឲ្យមកពីអ្វី ៕ សហការី


ចែករំលែក៖