អាមេរិកនៅតែមិនបោះបង់ចោលនយោ បាយជ្រៀតជ្រែកប្រទេសដទៃ និងផ្លាស់ប្តូររបបដឹកនាំដែលអាមេរិកចាត់ទុកថា ជា របបប្រឆាំងនឹងអាមេរិក ។ ជាក់ស្តែង បច្ចុប្បន្នមាន៣ប្រទេ គឺវេណេហ្សុ៊យអេឡា អីុរ៉ង់ និងកូរ៉េខាងជើង ។ ៣ប្រទេសនេះ ស្ថិតនៅតំបន់ផ្សេងៗគ្នា គឺអាមេរិកឡាទីន មជ្ឈឹមបូព៌ា និងអាស៊ីភាគខាងកើត។
ដូចអ្វីដែលក្រុមអ្នកវិភាគបានលើកឡើង ពិភពលោកទទួលបានសន្តិភាព ឬ ក៏ការប្រឈមមុខតានតឹងដាក់គ្នា គឺស្ថិត នៅលើអាមេរិកតែប៉ុណ្ណោះ ។ កត្តាដែល ជំរុញឲ្យអាមេរិកធ្វើបែបនេះគឺដើម្បីរក្សា មហាអំណាចទីមួយលើពិភពលោកហើយ ដើម្បីរក្សាមហាអំណាចអាមេរិកមានតែ លុបបំបាត់ ឬផ្លាស់ប្តូររដ្ឋាភិបាលប្រទេស ណាដែលមានទស្សនៈនយោបាយដើរ ផ្ទុយពីអាមេរិក មិនស្តាប់តាមការចង្អុល បង្ហាញរបស់អាមេរិកក្នុងនោះមាន អីុរ៉ង់ វេណេហ្សុ៊យអេឡា និងកូរ៉េខាងជើងជា ដើម។
អាមេរិកបង្កឲ្យមានភាពតានតឹងព្រោះ មិនអាចផ្លាស់ប្តូររបបដឹកនាំនៅវេណេ ហ្សុ៊យអេឡាបាន
អាមេរិកនិងវេណេហ្សុ៊យអេឡាប្រឈម មុខតានតឹងជាថ្មីក្រោយពេលដែលវេណេ ហ្សុ៊យអេឡាបណ្តេញមន្ត្រីការទូតអាមេរិក ២រូបចេញពីប្រទេស ដោយសារតែអាមេ រិកប្រកាសមិនទទួលស្គល់លទ្ធផលបោះ ឆ្នោតប្រជាធិបតេយ្យនៅវេណេហ្សុ៊យ អេឡា កាលពីថ្ងៃទី២០ ខែឧសភាកន្លង មក។ នៅថ្ងៃទី២៤ ខែឧសភា អាមេរិកក៏បាន ប្រកាសបណ្តេញមន្ត្រីការទូតវេណេហ្សុ៊យ អេឡាពីររូបជាការសងសឹកផងដែរ។
ចំណែកក្រុមសង្កេតការណ៍បោះឆ្នោត អន្តរជាតិបានប្រកាសថា ការបោះឆ្នោតនៅ វេណេហ្សុ៊យអេឡាគឺធ្វើឡើងយ៉ាងមាន តម្លាភាព យុត្តិធម៌និងត្រឹមត្រូវទៅតាមផ្លូវ ច្បាប់ ។ ប្រធានក្រុមអ្នកឯកទេសបោះឆ្នោត នៅអាមេរិកឡាទីនលោក Nicanor Moscoso បានបញ្ជាក់ថា ការបោះឆ្នោតប្រកប ដោយតម្លាភាពនិងយុត្តិធម៌ ជាឆន្ទៈពិតប្រាកដរបស់ពលរដ្ឋវេណេហ្សុ៊យអេឡា។
លើកលែងតែសហរដ្ឋអាមេរិកមិនទទួល ស្គាល់លទ្ធផលបោះឆ្នោតប្រធានាធិបតី វេណេស្សុ៊យអេឡា ខណៈលទ្ធផលបង្ហាញ ថា អ្នកនយោបាយប្រឆាំងអាមេរិក លោក នីកូឡាស់ ម៉ាឌូរ៉ូ ជាអ្នកទទួលបានជ័យជម្នះ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Sullivan បានបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងពិចារណាយ៉ាងសកម្ម ចំពោះការដាក់ទណ្ឌកម្មលើវិស័យប្រេងរបស់វេណេសុ៊យអេឡា ហើយថា ការចាត់វិធានការឆ្លើយតបនឹងការបោះឆ្នោតកាលពីថ្ងៃអាទិត្យទី២០ខែឧសភា នឹងត្រូវលើក យកទៅពិភាក្សានៅក្នុងកិច្ចប្រជុំកំពូល G20 នៅឯទីក្រុង ប៊ុយអឺណូសហ្ស៊ែរ(Buenos Aires)ប្រទេស អាហ្សង់ទីននៅថ្ងៃចន្ទសប្តាហ៍នេះ។
គួរជម្រាបថា បើតាមគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត (CNE) ប្រធានា ធិបតីវេណេស្សុ៊យអេឡាបច្ចុប្បន្ន លោក នីកូឡាស់ ម៉ាឌូរ៉ូ បានទទួលជ័យជម្នះនៅ ក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃ អាទិត្យ ដើម្បីបន្តដឹកនាំប្រទេស៦ឆ្នាំទៅ មុខទៀត បើទោះជាចំនួនអ្នកចូលរួមបោះ ឆ្នោតមានតែ៤៦.១ភាគរយក៏ដោយ។ លោក ម៉ាឌូរ៉ូ បានទទួលសន្លឹកឆ្នោត៥.៨ លានសំឡេងទល់នឹង១.៨លានសំឡេង នៃគូប្រជែងរបស់លោក គឺលោក ហេនរី ហ្វាល់ខុន (Henri Falcon)។ ប៉ុន្តែក្រសួង ការបរទេសអាមេរិកបានចាត់ទុកថាការ បោះឆ្នោតនេះធ្វើឡើងដោយខុសច្បាប់។
ទីក្រុងវ៉ាស៊ីនតោន ចង់ផ្លាស់ប្តូររបបដឹកនាំរបស់អីុរ៉ង់
ក្រុមអ្នកឯកទេសបានធ្វើការវាយតម្លៃ ទៅលើសេចក្តីប្រកាសរបស់រដ្ឋមន្ត្រីការ បរទេសអាមេរិក Mike Pompeo នាពេល កន្លងមកថា ទីក្រុងវ៉ាស៊ីនតោនកំពុងតែអនុ វត្តផែនការផ្លាស់ប្តូររបបដឹកនាំនៅអីុរ៉ង់ ។
សារព័ត៌មាន AFP បានដកស្រង់សម្តី រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo ដែលបានប្រកាសកាលពីថ្ងៃទី ២២ ខែឧសភាថា «ពលរដ្ឋអីុរ៉ង់មានសិទ្ធិ ជ្រើសរើសមេដឹកនាំដែលពួកគេចង់បាន»។ ការប្រកាសខាងលើធ្វើឡើងនៅពេលដែល លោកបានបង្ហាញពីយុទ្ធសាស្ត្រដាក់ទណ្ឌ កម្មថ្មីមានទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិ សាស្ត្រ។
ក្រុមអ្នកឯកទេសបានលើកឡើងថា សកម្មភាពរបស់អាមេរិក គឺជាការបង្ហាញ ពីគម្រោងយុទ្ធសាស្ត្រពេលរដ្ឋាភិបាលអីុរ៉ង់ ដួលរលំ ។ របបដឹកនាំរបស់អីុរ៉ង់បានកើត ឡើងក្រោយការធ្វើបដិវត្តន៍នៅឆ្នាំ១៩៧៩ ហើយតាំងពីពេលនោះមក អីុរ៉ង់ និងវ៉ាស៊ីន តោនកាន់តែប្រឈមមុខតានដឹងដាក់គ្នា។
រាល់ការដាក់ទណ្ឌកម្មរបស់អាមេរិកគឺ ទាល់តែមានសម្ពន្ធមិត្តអឺរ៉ុបចូលរួមនិងអង្គ ការសហប្រជាជាតិទើបការដាក់ទណ្ឌកម្ម ទាំងនោះទទួលបានជោគជ័យ។ ប៉ុន្តែនៅ ពេលនេះអឺរ៉ុប និងអង្គការសហប្រជាជាតិ មិនដើរតាមអាមេរិកទៀតឡើយ គឺនៅតែ បន្តកិច្ចព្រមព្រៀងជាមួយអីុរ៉ង់ដដែល។ មិនតែប៉ុណ្ណោះអង្គការត្រួតពិនិត្យថាមពល បរមាណូអន្តរជាតិ IAEA ក៏បានបញ្ជាក់ថា អីុរ៉ង មិនបានប្រព្រឹតល្មើសកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥ ក្រោមរដ្ឋកាលរបស់អតីតប្រធានាធិបតី អាមេរិក បារ៉ាក់ អូបាម៉ា នោះឡើយ។
ជំនួបពិភាក្សាអាមេរិក-កូរ៉េខាងជើង អាចនឹងត្រូវពន្យារពេល
ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានបានបញ្ជាក់ថា ជំនួបកំពូលជាមួយមេ ដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន អាចនឹង មិនធ្វើឡើងនៅខែមិថុនានោះឡើយដោយ ត្រូវពន្យារពេល។
សារព័ត៌មានយុនហាប់របស់កូរ៉េខាង ត្បូងបានផ្សាយថា ការប្រកាសរបស់ លោកត្រាំ ពីការពន្យារពេលជួបជាមួយគីម ជុងអ៊ុន ធ្វើឡើងនៅក្នុងជំនួបពិភាក្សាជាមួយ ប្រធានាធិបតីកូរ៉េខាងត្បូងម៉ូនជេ អីុន នៅ សេតវិមាន កាលពីថ្ងៃទី២២ ខែឧសភា។ លោកត្រាំបានបញ្ជាក់ថា «ប្រសិនបើជំនួប មិនកើតឡើងនៅពេលនេះវានឹងកើតឡើង នៅពេលក្រោយ»។
សកម្មភាពត្រៀមជំនួបពិភាក្សារវាង អាមេរិក នឹងកូរ៉េខាងជើងនៅតែបន្ត។ ប៉ុន្តែ ជំនួបជាប្រវត្តិសាស្ត្រនេះអាចនឹងត្រូវពន្យារ ពេល ប្រសិនបើលក្ខខណ្ឌដែលទីក្រុងវ៉ាស៊ីន តោនបានលើកឡើងមិនត្រូវបានបំពេញ ទេនោះ។
ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានបញ្ជាក់ថា ការលុបបំបាត់បរមាណូ នៅកូរ៉េខាងជើងត្រូវតែធ្វើឡើង ហើយបើ កិច្ចប្រជុំមិនអាចធ្វើឡើងនៅថ្ងៃទី១២ ខែ មិថុនាក្នុងប្រទេសសិង្ហបុរីក៏ត្រូវតែធ្វើឡើង នៅពេលក្រោយដែរ។
សារថ្មីម្តងទៀតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសន្យា ពីសុវត្ថិភាព របស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ក្រោយការបោះបង់កម្មវិធីអាវុធបរមាណូ។ ការធានារបស់លោកត្រាំ គឺដើម្បីធ្វើឲ្យមេ ដឹកនាំកូរ៉េខាងជើងមានទំនុកចិត្តក្នុងការ បោះបង់កម្មវិធីបរមាណូ ៕ ម៉ែវ សាធី