ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនម្នាក់ត្រូវគេសង្ស័យថាគាំងបេះដូងស្លាប់នៅក្នុងទីតាំងម៉ាស្សា

ចែករំលែក៖

ប៉ោយប៉ែត៖ ជនជាតិចិនម្នាក់ត្រូវគេសង្ស័យថា គាំងបេះដូងស្លាប់នៅក្នុងទីតាំងម៉ាស្សា កាលវេលាម៉ោង៥និង៥០នាទីព្រឹក ថ្ងៃថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ។

ជនរងគ្រោះមាន ឈ្មោះ WU QUANZHONG ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខ E61870955 ។

សមត្ថកិច្ចប្រាប់ថា បន្ទាប់ពីទទួលព័ត៌មានពីលោកតាន់ ស៊ុន ហួត ប្រធានសន្តិសុខកាស៊ីណូហ្រ្កោនរីសត ថា នៅផ្ទះម៉ាស្សាហេងលាភ២ ម្ចាស់ហាងឈ្មោះ ចក់ រុន ភេទ ប្រុសអាយុ៣៥ ឆ្នាំជនជាតិខ្មែរ មុខរបរ ម្ចាស់ហាងម៉ាស្សាហេងលាភ២ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សមត្ថកិច្ចក៏បានចុះទៅពិនិត្យជាក់ស្តែង ។

តាមការបំភ្លឺពីម្ចាស់ផ្ទះសំណាក់បានឲ្យសមត្ថកិច្ចដឹងថា មុនពេលកើតហេតុ គាត់(ម្ចាស់ផ្ទះសំណាក់)កំពុងដេកនៅក្នុងបន្ទប់ជាមួយប្រពន្ធ និងកូន ស្រាប់តែឮសម្លេង ស្រែកឆោឡោ ជាភាសាចិន ឮបែបនេះ ក៏ក្រោកមកមើល ឃើញជនជាតិម្នាក់ ក្នុងចំណោមគ្នាគាត់២នាក់ ដេកលើគ្រែដៃ ជើងញ័រតិចៗ ភ្នែកបញ្ឈរហើយក៏លើកចេញពីក្នុងហាង ក្រោយមក មានសន្តិសុខកាសុីណូមកជួយសង្រ្គោះ ហើយយកមកគ្លីនិច ឯកជនមួយកន្លែងទៀត ដោយសភាពមិនស្រួលខ្លាំង ក៏យកមកបន្តដឹកម៉ូតូទៅមន្ទីរពេទ្យបង្អែកដីថ្មី លុះមកដល់មន្ទីរពេទ្យ លោកគ្រូពេទ្យវ៉ាន់ ចេះ ជាគ្រូពេទ្យប្រចាំ បានជួយសង្រ្គោះ រយៈពេល២០នាទី ក្រោយមកគាត់មកប្រាប់វិញថា អ្នកជំងឺស្លាប់ហើយ ។ ពេលនេះ សាកសពតម្កល់ទុកនៅ មន្ទីរពេទ្យបង្អែកប៉ោយប៉ែត ដើម្បីស្នើសុំបង្កើតគណៈកម្មការត្រួត ពិនិត្យសាកសព។

ក្រោយពីការពិនិត្យដងខ្លួន ពុំមានស្លាកស្នាមអ្វីទេ ការសន្និដ្ឋានរបស់គណៈកម្មការឃើញថា សាកសពស្លាប់ដោយសារខ្យល់គរ ពុំមានពាក់ពន្ធ នឹងអំពើឃាតកម្មទេ ។

ប្រភពពីគ្រូរពេទ្យបង្ហើបថា ការស្លាប់របស់ជនជាតិខាងលើអាចស្លាប់ដោយគាំងបេះដូង អាចនឹងប្រើថ្នាំជ្រុលលើស កម្រិតនៅពេលរួមភេទ ព្រោះនៅលើប្រដាប់ភេទមានទឹកកាម ។

លោកប្រធានមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតហ៊ុល សុផល្លី ប្រាប់ថា ជនជាតិចិនខាងលើនោះ ស្លាប់មុនបញ្ជូនមកមន្ទីរពេទ្យ ហើយការស្លាប់របស់ជនជាតិចិននោះ លោកមិនបានបញ្ជាក់នៃការស្លាប់មូលហេតុអ្វីនោះទេ លោកថា សូមទៅសួរសមត្ថកិច្ចជំនាញ ៕ វណ្ណា


ចែករំលែក៖