ព័ត៌មានទាន់ហេតុការណ៍៖

សាកសពបុរសម្នាក់ត្រូវប្រជាពលរដ្ឋប្រទះឃើញអណ្ដែតទឹកមាត់ច្រាំងទន្លេ ស្រុកលើកដែក

ចែករំលែក៖

ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់អណ្ដែតទឹកមាត់ច្រាំងទន្លេក្នុងសភាពស្អុយរលួយ បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចមាត់ច្រាំងទន្លេ ស្ថិតក្នុងភូមិបឹងលើ ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកលើកដែកបានឲ្យដឹងថា សាកសពជនរងគ្រោះពុំទាន់ស្គាល់អត្ដសញ្ញាណនោះទេ មានកម្ពស់១,៦៩ម៉ែត្រ, ស្លៀកខោកីឡាជើងខ្លី ពណ៌ខៀវលាយក្រហម មិនពាក់អាវ, អាយុប្រហែលចន្លោះពី២៥ទៅ៣៥ឆ្នាំ, កដៃឆ្វេងមានចងអំបោះពណ៌ក្រហម, សក់ជ្រុះ និងសម្បុរខ្មៅ ។

ប្រភពដដែលបន្ដថា នៅវេលាម៉ោងកើតហេតុខាងលើ សមត្ថកិច្ចស្រុកលើដែកបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានសាកសពអណ្ដែតទឹកក្នុងមាត់ច្រាំងទន្លេ ត្រង់ចំណុចភូមិឃុំកើតហេតុខាងលើ ភ្លាមនោះកម្លាំងនគរបាលជំនាញស្រុក បានសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ខ្ពបអាទាវ ដោយមានការចូលរួលរួមពីមេភូមិ, មេឃុំ និងគ្រូពេទ្យទៅពិនិត្យកន្លែងកើតហេតុឃើញថា សាកសពជនរងគ្រោះពោះរាងប៉ោងធំ, ផ្អៀងហូរចេញទឹកចេញកាកសំណល់តាមមាត់ និងតាមច្រមុះ, ភ្នែករលួយទាំងសងខាង, ផ្ទៃមុខរលួយអស់, នៅចុងម្រាមដៃទាំងសងខាងមានសភាពរលួយចេញឆ្អឹង, ប្រអប់ជើង និងចុងជើងទាំងសងខាងរលួយ ។ បន្ទាប់ពីធ្វើការពីនិត្យចប់សព្វគ្រប់ មន្រ្ដីជំនាញបានសន្និដ្ឋានថា សាកពជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ពុំមានជាប់ពាក់ព័ន្ធទៅនឹងបទល្មើសអ្វីផ្សេងឡើយ ។

ចំណែកឯសាកសពក្រោយពីពិនិត្យរួច គណៈកម្មការចម្រុះបានធ្វើកំណត់ហេតុប្រគល់សាកសពជូនមេភូមិ និងក្រុមប្រឹក្សាឃុំ ដើម្បីចាត់ចែងរៀបចំតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖