ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីបុរសម្នាក់ មិនដឹងមានរឿងអី ស្រាប់តែឡូឡា ដុតកង់ឡាន វាយបំផ្លិចបំផ្លាញរបស់ទ្រព្យខ្លួនឯង ឪពុកម្តាយឃាត់មិនស្តាប់ ទូរស័ព្ទរាយការណ៍ ខណៈសម្ថកិច្ចមកដល់ គ្រាន់តែសាកសួរ រកមូលហេតុ បែរជាវាយប៉ូលិសមួយដៃ ទើបកម្លាំងសមត្ថកិច្ចទ្រាំលែងបាន ចាប់វាយខ្នោះតែម្ដង។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យទី១ ឈ្មោះ ប្រាក់ ទង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ រត់តាក់ស៊ី ស្នាក់នៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀន និងជនដៃដល់)។
ជនសង្ស័យទី២ ឈ្មោះ ប្រាក់ ថង អាយុ២១ឆ្នាំ មុខរបរ កម្មកររោងចក្រស្នាក់នៅភូមិ ទួលពង្រ សង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (គ្មានសារធាតុញៀន មកជួយឈ្មោះ ប្រាក់ ទង)។
ជនសង្ស័យទី៣ ឈ្មោះ ឈៀង លី ភេទប្រុសអាយុ ៣០ឆ្នាំមុខរបរ ក្រុមហ៊ុន ឯកជនធ្វើអំពូលភ្លើង ស្នាក់នៅភូមិ ភូមិ ទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(គ្មានសារធាតុញៀន មកជួយឈ្មោះ ប្រាក់ ទង)។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ បុរសខាងលើខណះបើករថយន្ត មកដល់ផ្ទះ មិនដឹងថាមានរឿងអ្វីកើតឡើងស្រាយតែ ឡូឡា ដុតទាំងកង់ឡាន ផ្អើលអ្នកអ្នកភូមិ រកតែដេកពួនមិនបានឃើញសភាពបែបនោះ ឪពុកបានរាយការណ៍តាមទូរស័ព្ទទៅប៉ូលិសមូលដ្ឋាន ឲ្យទៅជួយឃាត់ តែនៅមិនស្តាប់ទើប ស្នើសុំបន្ថែមកម្លាំង ទើបកម្លាំងអន្តរាគមន៍ខណ្ឌចុះទៅប្រើវិធីសាស្រ្តលួងឃាត់ តែបែរជាបុរសខាងលើម៉ាត់មួយដៃ ទៅលើប៉ូលិស ទើបកម្លាំងសមត្ថកិច្ចទ្រាំលែងបាន ចាប់វាយខ្នោះជាប់។
ជនបង្កបញ្ហាខាងលើ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននាំទៅសាកសួរនៅប៉ុស្តិ៍ រួមទាំងហៅមនុស្ស២នាក់ផ្សេងទៀត ទៅបំភ្លឺរឿងហេតុការណ៍នេះផងដែរ៕ សុខាសែនជ័យ