ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះត្រួតពិនិត្យ សិប្បកម្មកែច្នៃឈើ និងបារីម៉ាកLigunដែលផលិតពីកម្ទេចឈើ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក លោក ព្រាប ម៉ាណែល អភិបាលរងខណ្ឌពោធិ៍សែនជ័យ រួមមានកម្លាំងនគរបាល កងរាជអាវុធហត្ថ កម្លាំងសន្តិសុខសាលាខណ្ឌ មន្រ្តីបរិស្ថាន អាជ្ញាធរសង្កាត់កំបូល រួម និងមន្រ្តីពាក់ព័ន្ធផ្សេងទផត ក្រោមការសម្របសម្រួលដោយលោកអ៊ុំ សុភ័ក្រ្ត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះទៅត្រួតពិនិត្យត្យសិប្បកម្មកែច្នៃឈើ និងផលិតបារីម៉ាក Ligun ដែលបានផលិតពីកម្ទេចឈើ ហើយដំណឹងនេះត្រូវបានបែកធ្លាយពីប្រជាពលរដ្ឋលួចរាយការណ៍ជូនអាជ្ញាធរ ។

សិប្បកម្មមួយនោះគ្មានស្លាកយីហោឡើយមានទីតាំងស្ថិតនៅក្នុងភូមិទួលសាម៉ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានម្ចាស់ឈ្មោះ លាង តុងឡេង ភេទប្រុស អាយុ៣៥ឆ្នាំ និងត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះខាងលើចុះទៅត្រួតពិនិត្យ កាលពីវេលាម៉ោង១០ និង១៥នាទីព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពេលទទួលបានដំណឹងថា ទីតាំងសិប្បកម្មមួយនេះមានការកែច្នៃឈើ និងផលិតបារីម៉ាកLigun ពីកម្ទេចឈើកម្លាំងចម្រុះខាងលើបានចុះទៅត្រួតពិនិត្យជាក់ស្ដែង និងសួររកលិខតច្បាប់អនុញ្ញាតផ្សេងៗទៀតផងដែរ ព្រោះថា បារី វត្ថុបំផ្លាញដល់សុខភាពអ្នកជក់ ហើយថែមទាំងការផលិតចេញពីកម្ទេចឈើថែមទៀតនោះវារឹងរឹតតែប៉ះពាល់ដល់សុខភាពអ្នកជក់កាន់តែខ្លាំងថែមទៀតហើយ ។ លុះពេលចុះទៅដល់ក្នុងទីតាំងសិប្បកម្មនោះឃើញនៅផ្នែកខាងមុខមានម៉ាស៊ីនអារឈើ និងកែច្នៃឈើ សម្រាប់ផ្គត់ផ្គង់តាមការដ្ឋានសំណង់ ហើយឈើដែលកំពុងកែច្នៃនោះគឺជាប្រភេទកាស្យា និងប្រេងខ្យល់ រីឯនៅផ្នែខាងក្រោយមានម៉ាស៊ីនផលិតបារីម៉ាកLigun ។

ប្រភពដដែលបានបន្តថា ក្រោយពីការត្រួតពិនិត្យបានរកឃើញថាទីតាំងមួយនេះធ្វើអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាតឡើយ ហើយបានយកកម្ទេចឈើទៅលាយជាមួយថ្នាំជក់ផលិតចេញជាបារី ដូចដំណឹងដែលទទួលបានមែន ។ មិនតែប៉ុណ្ណោះការធ្វើអាជីវកម្មដោយខុសច្បាប់ និងគ្មានច្វាប់អនុញ្ញាតនេះមានរយៈពេលយូរមកហើយទើបតែត្រូវបានបែកធ្លាយនាពេនេះ ប៉ុន្តែខណៈដែលកម្លាំងចុះទៅដល់មិនបានឃើញម៉ាស៊ីនសង្វាក់ផលិតកម្មផលិតបារីនេះដំណើរការទេ ចំណែកម៉ាស៊ីនកែច្នៃឈើនៅដំណើការ ។

ដោយឡែកម្ចាស់ទីតាំងសិប្បកម្មនោះបាននិយាយថា កន្លងមកគាត់បានជួលទីតាំងនេះទៅឲ្យជនជាតិចិនម្នាក់បើកសិប្បកម្ម ប៉ុន្តែជួលបានត្រឹមត១ខែប៉ុណ្ណោះ ជនជាតិចិនខាងលើ ក៏ឈប់ជួលទៅវិញ ។ ចំណែកឯការផលិតបារី ក៏បានផ្អាកដែរ ចំណែកខាងសិប្បកម្មកែច្នៃឈើក្រោយពេលជនជាតិចិនឈប់ដំណើរការ ត្រូវបានគាត់ដែលជាម្ចាស់ទីតាំងយកដំណើរការជាបន្តរហូតមកដល់ពេលនេះ ដែលទើបបានរយៈពេល៣ខែប៉ុណ្ណោះ ។

ក្រោយការត្រួតពិនិត្យឃើញស្ថានភាពជាកស្ដែងហើយនោះកម្លាំងសមត្ថកិច្ចខាងលើមិនបានផ្អាកអាជីវកម្មសិប្បកម្មមួយនេះកជាបណ្ដោះអាសន្នដោយឲ្យម្ចាស់ទីតាំងសុំច្បាប់អនុញ្ញាតឲ្យបានត្រឹមត្រូវទើបអនុញ្ញាតឲ្យបើកដំណើរការកែច្នៃឈើបន្តទៀតតែ ហើយក្នុងខណៈនោះដែរ សមត្ថកិច្ច ក៏មិនបានដកហូតសម្ភារអ្វីមួយ ពីក្នុងសិប្បកម្មមួយនេះឡើយ ៕ សុខាសែនជ័យ


ចែករំលែក៖