ព័ត៌មានទាន់ហេតុការណ៍៖

យកលុយក្លែងក្លាយចូលលេងល្បែងនៅកាស៊ីណូ ត្រពាំងផ្លុង​ ត្រូវ​បាន​សមត្ថ​កិច្ចចាប់ខ្លួនពីបទចរាចរណ៍រូបបិយប័ណ្ណក្លែងក្លាយ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ​ ៖​ បុរស​ម្នាក់​ត្រូវ​បាននគរបាលចាប់ឃាត់ខ្លួន​ ខណៈ​យកលុយក្លែងក្លាយចូលលេងល្បែងនៅក្នុងកាស៊ីណូត្រពាំងផ្លុង​ កាលពីថ្ងៃទី១៥​ ខែធ្នូ​ ឆ្នាំ​២០១៥​ ហើយ​ត្រូវ​បាន​ម្ចាស់កាស៊ីណូប្តឹងទៅ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់​ការ​តាមច្បាប់​ ។

លោកវរសេនីយ៍ទោយ៉ាន សុង នាយរងការិយាល័យនគរបាលកម្រិតស្រាលឲ្យដឹងថា​ យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៤៣៩ចុះថ្ងៃទី៧​ ខែកក្កដា​ ឆ្នាំ២០១៧​ របស់លោកគឹម ហេងប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលា ដំបូងខេត្តត្បូងឃ្មុំពីបទដាក់ឲ្យធ្វើចរាចរណ៍រូបិយប័ណ្ណក្លែងក្លាយ ប្រព្រឹត្តនៅភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូង ឃ្មុំ កាលពីថ្ងៃទី១៥ ខែធ្នូឆ្នឆាំ២០១៥ ។

លោកថា​ បន្ទាប់ពីទទួលបានដីកានេះ​ នៅ​ថ្ងៃទី២៣​ ខែឧសភា​ ឆ្នាំ២០១៩ វេលាម៉ោង​ ១០ និង៣០នាទី លោកបានដឹកនាំកម្លាំងជំនាញការិយាល័យនគរបាលកម្រិតស្រាល​ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ និងប៉ុស្តិនគរបាលរដ្ឋបាលទន្លេបិទធ្វើការចាប់ឃាត់ខ្លួនឈ្មោះហ៊ាង ប៊ុនឡុង ហៅ លីន ឡុងភេទប្រុសអាយុ៤៧ ឆ្នាំជាតិខ្មែរ នៅ​ ចំណុច​ភូមិទន្លេបិទក្រោម ឃុំទន្លេ បិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ពីបទដាក់ឲ្យធ្វើចរាចរណ៍រូបបិយប័ណ្ណក្លែងក្លាយ ប្រព្រឹត្តនៅភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូង ឃ្មុំកាលពីថ្ងៃទី១៥ ខែធ្នូឆ្នឆាំ២០១៥ ។

បច្ចុប្បន្នជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរ​ បាលស្រុកត្បូងឃ្មុំកសាងសំនុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំចាត់ ការតាមនិតិវិធី​៕​ វណ្ណៈ


ចែករំលែក៖