ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់ត្រូវបាននគរបាលចាប់ឃាត់ខ្លួន ខណៈយកលុយក្លែងក្លាយចូលលេងល្បែងនៅក្នុងកាស៊ីណូត្រពាំងផ្លុង កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ ហើយត្រូវបានម្ចាស់កាស៊ីណូប្តឹងទៅសមត្ថកិច្ចពាក់ព័ន្ធចាត់ការតាមច្បាប់ ។
លោកវរសេនីយ៍ទោយ៉ាន សុង នាយរងការិយាល័យនគរបាលកម្រិតស្រាលឲ្យដឹងថា យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៤៣៩ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ របស់លោកគឹម ហេងប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលា ដំបូងខេត្តត្បូងឃ្មុំពីបទដាក់ឲ្យធ្វើចរាចរណ៍រូបិយប័ណ្ណក្លែងក្លាយ ប្រព្រឹត្តនៅភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូង ឃ្មុំ កាលពីថ្ងៃទី១៥ ខែធ្នូឆ្នឆាំ២០១៥ ។
លោកថា បន្ទាប់ពីទទួលបានដីកានេះ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១០ និង៣០នាទី លោកបានដឹកនាំកម្លាំងជំនាញការិយាល័យនគរបាលកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ និងប៉ុស្តិនគរបាលរដ្ឋបាលទន្លេបិទធ្វើការចាប់ឃាត់ខ្លួនឈ្មោះហ៊ាង ប៊ុនឡុង ហៅ លីន ឡុងភេទប្រុសអាយុ៤៧ ឆ្នាំជាតិខ្មែរ នៅ ចំណុចភូមិទន្លេបិទក្រោម ឃុំទន្លេ បិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ពីបទដាក់ឲ្យធ្វើចរាចរណ៍រូបបិយប័ណ្ណក្លែងក្លាយ ប្រព្រឹត្តនៅភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូង ឃ្មុំកាលពីថ្ងៃទី១៥ ខែធ្នូឆ្នឆាំ២០១៥ ។
បច្ចុប្បន្នជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរ បាលស្រុកត្បូងឃ្មុំកសាងសំនុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំចាត់ ការតាមនិតិវិធី៕ វណ្ណៈ