ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១ ឃាត់ខ្លួនជនសង្ស័យ១នាក់ ករណីលួចម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១​ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ក្នុងចំណោមបក្ខពួក០៥នាក់ ពីបទលួចម៉ូតូ នៅម៉ោងជិត១០យប់ ថ្ងៃព្រហស្បតិ៍​ ៥រោច​ ឆ្នាំកុរ​ ឯកស័ក​ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩​ នៅចំណុចផ្លូវព្រះស៊ីសុវត្តិ ម្តុំហាត់ប្រាណភូមិទី៦​ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ង្វៀង យ៊ាំងវឹក ​ អាយុ២៩ ឆ្នាំ​ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួលលេខ២BEoz ផ្លូវលេខ១១ ភូមិ៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនរងគ្រោះ ឈ្មោះស៊ិន សុខវន ភេទប្រុស អាយុ៣១ ឆ្នាំ ជនជាតិខ្មែរកាន់អត្តសញ្ញាណប័ណ្ណលេខ០១១០១៣៣៤៨ មានទីលំនៅផ្ទះលេខ៩៨៣ ផ្លូវលំ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកបានមាន ម៉ូតូចំនូន០១គ្រឿង ម៉ាក ហុងដា click ដែលមានស្លាកលេខ ភ្នំពេញ 1HP 6186 (ជារបស់ជនរងគ្រោះ) ។

បច្ចុប្បន្ន​កម្លាំងកំពុងប្រើវិធានការជំនាញស្រាវជ្រាវរកបក្ខពួក និងសកម្មភាពបានប្រព្រឹត្តកន្លងមក និងបានកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ


ចែករំលែក៖