ព័ត៌មានទាន់ហេតុការណ៍៖

អ៊ីរ៉ង់បំពាក់ទង់ជាតិរបស់ខ្លួន នៅលើនាវាដឹកប្រែងបញ្ឈឺអង់គ្លេស ថាអសមត្ថភាព

ចែករំលែក៖

កម្លាំងទាហានបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បាន ឌឺដងដាក់ប្រទេសអង់គ្លេស ដោយបានបំពាក់ទង់ជាតិ អ៊ីរ៉ង់នៅលើនាវាដឹកប្រេង ដែលអ៊ីរ៉ងបានចាប់កាលពីថ្ងៃទី ១៩ ខែកក្កដា កន្លងមក ។ មិនតែប៉ុណ្ណោះ អ៊ីរ៉ង់បានឌឺដងដាក់ទាហានជើងទឹកអង់គ្លេស ថា អសមត្ថភាព ក្នុងការការពារនាវាដឹកប្រេងរបស់ខ្លួន ។

សកម្មភាពខាងលើកើតឡើង ក្រោយពេលអង់គ្លេសបានបញ្ជូននាវាចម្បាំងបន្ថែមទៅការពារនាវាដឹកប្រេងរបស់អង់គ្លេស ប៉ុន្តែមិនអាចការពារបានឡើយ ។ នៅពេលនេះ អ៊ីរ៉ង់មិនខ្វល់ពីការអំពាវនាវរបស់សហគមន៍អន្តរជាតិឲ្យដោះលែងនាវាដឹកប្រេងអង់គ្លេសនោះឡើយ​ ។

បច្ចុប្បន្នស្ថានភាព​​ កាន់តែតាន​តឹងក្នុង​តំបន់​ឈូង​សមុទ្ទ​ពែក្ស​ បន្ទាប់ពីសេចក្តី​ប្រកាស​របស់​អាមេរិក​​ថា ​បាន​បាញ់​ទម្លាក់​ដ្រូន​អ៊ីរ៉ង់ ហើយអ៊ីរ៉ង់​បាន​ចាប់​នាវា​ដឹកប្រេង​អង់គ្លេសពីរ​គ្រឿង​ ។ ឯ​ចំណែក​អារ៉ាប៊ីសាអូឌីត ព្រមទទួល​ទាហាន​អាមេរិក​ឲ្យមក​ឈរ​ជើង​នៅ​ក្នុង​ប្រទេស ដើម្បីពង្រឹង​សន្តិសុខ​ និង​ស្ថិរភាព​តំបន់ … ក្នុង​ពេល​​ជាមួយ​គ្នា​នេះ ជា​លើក​ទី​មួយ ចិន​បានបញ្ចេញ​​​ប្រតិកម្ម​បញ្ជាក់​ជំហរ​របស់​ខ្លួន ក្នុង​សំណុំ​រឿង​អ៊ីរ៉ង់ ដោយ​បាន​ប្រកាស​ជា​ផ្លូវការ ប្រឆាំង​នឹង​ទណ្ឌកម្ម​អាមេរិក​ដាក់​លើ​អ៊ីរ៉ង់ ។

តាំង​ពី​អាមេរិក​បាន​ប្រកាស​ដក​ខ្លួន​ជា​ឯកតោភាគី​ពី​កិច្ចព្រមព្រៀង​ និងវិលមក​ដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់ ភាព​តាន​តឹង​រវាង​អាមេរិក​ និង​អ៊ីរ៉ង់ បាន​កើន​ឡើង​ជា​លំដាប់ និង​បន្ត​ដោយ​អំពើ​ហិង្សា​វាយប្រហារ​ និង​រំខាន​ដល់​សកម្មភាព​ដឹកប្រេង​ នៅច្រក​អ័រមូស្ហមក ​ ​ទើប​តែ​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ ជា​លើក​ទី​មួយ​ ដែល​ចិន បាន​សម្តែង​​ជំហរ​ប្រឆាំង​ជា​ផ្លូវការ ទង្វើ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​លើ​អ៊ីរ៉ង់ និង​បាន​ទាមទារ​ឲ្យអាមេរិក​លើក​ទណ្ឌកម្ម​ចេញ​ពីអ៊ីរ៉ង់​ភ្លាម ។ ចិន​ និង​រុស្ស៊ី​ ក៏​ជា​ភាគី​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉់ង ​ឆ្នាំ​២០១៥ដូច្នេះ ប្រតិកម្មនេះ ​អាច​មក​ពង្រឹង​កិច្ចខិត​ខំ​ប្រឹង​ប្រែង​ស្តារ​កិច្ចព្រមព្រៀង​របស់​អឺរ៉ុប បារាំង អង់គ្លេស​ អាល្លឺម៉ង់​ ប៉ុន្តែ​មិន​ដឹង​ថា​តើ​អាមេរិក​នឹង​តប​ត​មក​ចិន​វិញ​យ៉ាង​ណា​ទេ ។

យ៉ាងណា​ក៏​ដោយ ក៏​ស្ថានភាព​ជាក់​ស្តែង​ក្នុង​តំបន់ កំពុង​ដុនដាប​ជា​លំដាប់ ! ២៤​ម៉ោង​ក្រោយ​ការ​ប្រកាស​ដំណឹងបាញ់​ទម្លាក់​ដ្រូន​អ៊ីរ៉ង់ដោយ​​អាមេរិក ឆ្មាំ​បដិវត្តិ​អ៊ីរ៉ង់​បាន​ចាប់​នាវា​ដឹក​ប្រេង​អង់គ្លេស​ពី​​រគ្រឿង នៅ​ក្នុង​តំបន់​ច្រក​សមុទ្ធ​អ័រមូស្ហ តែ​នាវា​​ទីពីរ ត្រូវ​បាន​ដោះលែង​មក​វិញ​ហើយ​ ក្រុមការងារ​លើ​នាវា​ក៏​បាន​រួចខ្លួន​ទាំង​អស់​មក​វិញ​ដែរ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ ក្រសួង​ការ​បរទេសអង់គ្លេស​ ដែល​បាន​ព្រមាន​អ៊ីរ៉ង់​អំពី​ផលវិបាក​នៃ​ឃាត់​ទុក​នាវា​ដឹកប្រេង​របស់​ខ្លួន ។ សម្រាប់​អ៊ីរ៉ង់ ការ​ឃាត់​ទុក​​នាវា​អង់គ្លេស Stena Impero មក​ពីនាវា​នេះ មិន​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវ​សមុទ្ទ​អន្តរជាតិ ។

សេចក្តី​ប្រកាស​ចាប់​នាវា​ដឹកប្រេង​អង់គ្លេស​ធ្លាក់​មក​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​ក្រុង​Gibrata​អង់គ្លេស បន្ត​ឃុំ​នាវាអ៊ីរ៉ង់​ដែល​អង់គ្លេស​បាន​ចាប់​កាលពី​ថ្ងៃ​ដើម​ខែកក្កដា រយៈ​ពេល៣០​ថ្ងៃ​ទៀត ។

ទន្ទឹម​នឹង​ទង្វើ​​​ផ្គើនគ្នា​​ត​ទៅ​តមក​នេះ ព្រះ​ចៅ​​អារ៉ាប៊ីសាអូឌីត បាន​ប្រកាសព្រមព្រៀង​​ទទួល​ឲ្យកងទ័ព​អាមេរិក​មក​ដាក់​ទ័ព​តាំង​ទី​ក្នុង​ទឹក​ដី​របស់ខ្លួន​ ។ នេះ​ជា​សេចក្តី​សម្រេច​លើក​ទី​មួយ​ គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៣ និង​ចាប់​ពី​សង្គ្រាម​នៅ​អ៊ីរ៉ាក់​បានបិទ​បញ្ចប់​ទៅ ។ ​ក្រសួងការពារ​ជាតិ​អាមេរិក​ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ក្រៅ​អំពី​​ពង្រាយ​កម្លាំង​ទ័ព ​អាមេរិក​នឹងធនធាន​ដើម្បី​​​កំញើញ​អ៊ីរ៉ង់​ដែល​បន្ត​គំរាម​កំហែង​សន្តិសុខ​តំបន់​ ។ បើ​តាម​អ្នក​ទទួល​ខុស​ត្រូវ​អាមេរិក ទាហាន​បញ្ជូន​មក​អារ៉ាប៊ីសាអូឌីត មាន​ចំនួន​៥០០​នាក់ និង​កង​កម្លាំង​មួយ​ក្រុម​បន្ថែម​ទៀត ពី​លើ​សេចក្តី​បញ្ជូន​ទាហាន​១ពាន់​នាក់​បន្ថែម​មក​តំបន់​ដើម​បូព៌ា កាលពី​ដើម​ខែ ។

នៅពេលនេះ អឺរ៉ុប បារាំង ​ អាល្លឺម៉ង់​ សហរដ្ឋ​អាមេរិក ហ្វីលីពីន​ ឥណ្ឌា … អន្តរជាតិបាន​នាំ​គ្នា​​បញ្ចេញ​ប្រតិកម្ម ជា​បន្ត​បន្ទាប់ ​ប្រឆាំង​នឹងអ៊ីរ៉ង់ ដែល​បាន​​ចាប់នាវា​​ដឹក​ប្រេង​អង់គ្លេស ។ ​ប្រមុខ​ការ​ទូត​​អង់គ្លេស បាន​ជួប​និយាយ​ជាមួយសមភាគីអ៊ីរ៉ង់ ដើម្បី​​​តវ៉ា និង​សំដែង​ការ​ខក​ចិត្ត​​យ៉ាង​ខ្លាំង​ចំពោះ​ទង្វើ​ចាប់​នាវា​របស់​អ៊ីរ៉ង់ ។ ប៉ុន្តែ​អ៊ីរ៉ង់​ធ្វើ​គ​ធ្វើ​ថ្លង់​ មិន​ឮ​អ្វី​ទាំង​អស់ !

បន្ទាប់​ពី​បាន​​ការ​បញ្ចេញ​ប្រតិកម្ម​ដោយ​ផ្ទាល់​មាត់​ប្រាប់​អ៊ីរ៉ង់ ប្រមុខ​ការ​ទូតអង់គ្លេស​ ក៏​បាន​កោះ​ហៅ​តំណាង​អ៊ីរ៉ង់​ប្រចាំ​ក្រុង​ឡុង​ដ៍​មក​ជួប​តវា​ទៀត ។

អ៊ីរ៉ង់​គឺ​ជា​បញ្ហា មាន​តែ​បញ្ហា​ ! នេះ​ជា​ប្រតិកម្ម​របស់​លោក​ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក​ ដោយ​សន្យា​ធ្វើ​ការ​ជាមួយ​ដៃគូ​ ដើម្បី​ការពារ​សន្តិសុខ​ និង​ផលប្រយោជន៍​ពួកគេ​ ទល់​នឹង​ចរិក​អាក្រក់​របស់​អ៊ីរ៉ង់ ។ មិន​សម​​ហេតុផល ! ត្រូវ​តែ​ដោះលែង​នាវា​អង់គ្លេស​ដោយ​គ្មាន​បង្អង់ ! នេះ​ជា​សំដី​ទាមទារ​របស់​អាល្លឺម៉ង់ ។ ប៉ារីស​មាន​សាមគ្គីភាព​ជាមួយ​អង់គ្លេស សូម​ទាមទារ​ឲ្យអ៊ីរ៉ង់គោរព​គោលការណ៍​នៃ​សេរីភាព​ផ្លូវ​សមុទ្ទ​ ដោយ​ត្រូវ​ប្រគល់​សេរីភាព​ឲ្យនាវា​ និង​អ្នក​ធ្វើការ​លើ​នាវា​ទាំង​អស់​ឲ្យបាន​ឆាប់​រហ័ស !

គ្រប់​គ្នា​សុទ្ធ​តែ​ចាត់ទុក​ទង្វើ​ចាប់​នាវា​ដឹកប្រេង​អង់គ្លេស នៅ​ច្រក​សមុទ្ទ​Ormuz ថា​ជា​សកម្មភាព​បង្ក​រឿង​ដ៏​គ្រោះ​ថ្នាក់​ និង​អំពាវនាវ​ឲ្យនាវា​ដឹក​ប្រេង​អង់គ្លេស​ទាំងអស់ ចៀស​វាង​​ការ​ធ្វើ​ដំណើរ​តាម​ច្រក​យុទ្ធ​សាស្ត្រ ៕

 


ចែករំលែក៖