ព័ត៌មានទាន់ហេតុការណ៍៖

Man City មិនទាន់រកឃើញជ័យជម្នះក្នុង៥ប្រកួត ក្រោយ Feyenoord តាមស្មើនៅ Champions League

ចែករំលែក៖

ក្រុមមេឃខៀវ Manchester City បានរកគ្រាប់បាល់នាំមុខ 3-0 លើគូប្រកួតទៅហើយ បែរជាត្រូវគេតាមស្មើ 3-3 ដោយក្រុម Feyenoord ក្នុងក្របខ័ណ្ឌ Champions League ខណៈដែលទម្រង់លេងដ៏អាក្រក់របស់ Man City នៅតែបន្តនៅកីឡដ្ឋាន Etihad ដ៏គួរឱ្យភ្ញាក់ផ្អើល។

ក្រុមរបស់លោក Pep Guardiola ហាក់មានទំនុកចិត្តបន្ទាប់ពីការស៊ុតបាល់បញ្ចូលទី២គ្រាប់របស់ Erling Haaland និង១គ្រាប់ទៀតពី Ilkay Gundogan បានធ្វើឲ្យក្រុមម្ចាស់ផ្ទះនាំមុខ៣ទល់០ គិតត្រឹមនាទីទី៥៣ ប៉ុន្តែក្រុមមកពីលីកកំពូលហុល្លង់បានរៀបចំទម្រង់លេងល្អ ដោយវាយបកតាមស្មើវិញ៣ទល់៣។

កីឡាករ Anis Hadj Moussa របស់ Feyenoord បានរកគ្រាប់បាល់តាមពីក្រោយ១គ្រាប់ដំបូងនៅនាទីទី៧៥ ដោយសារការបង្កកំហុសដោយ Josko Gvardiol ដើម្បីធ្វើឲ្យកីឡាកររបស់ Feyenoord រកគ្រាប់បាល់ដំបូង ខណៈដែលកីឡាករ Santiago Gimenez រកគ្រាប់បាល់ទី២នៅនាទីទី៨២។

អ្នកទស្សនារបស់ក្រុម Feyenoord បានហ៊ោកញ្ជ្រៀវពេលដែល David Hancko រកបានគ្រាប់បាល់ទី៣នៅនាទីទី៨៩ដើម្បីទុកឱ្យគ្រូបង្វឹក Man City លោក Guardiola គ្រវីក្បាលដោយមិនគួរឲ្យជឿ ហើយអ្នកគាំទ្រ Man City មួយចំនួនបានស្រែកបញ្ឈឺផងដែរ។

ទោះបីជាបញ្ចប់ការចាញ់៥ប្រកួតក៏ដោយក៏ Man City ឈានទៅប្រកួតនៅថ្ងៃអាទិត្យនៅឯគូប្រជែងដណ្តើមជើងឯក Premier League គឺ Liverpool ដោយបានបរាជ័យក្នុងការឈ្នះ៦ប្រកួតចុងក្រោយរបស់ពួកគេនៅក្នុងការប្រកួតទាំងអស់។

ក្នុងចន្លោះពេល៤សប្តាហ៍ ក្រុមរបស់លោក Guardiola បានធ្លាក់ចេញពី EFL Cup ចាញ់៣ប្រកួតក្នុងក្របខ័ណ្ឌ Premier League និងបានទម្លាក់៥ពិន្ទុក្នុងចំណោម៦នៅ Champions League។ នេះមានន័យថា ដូចជាការបរាជ័យមួយផ្សេងទៀតនៅចុងបញ្ចប់ ដោយ Man City បានចាកចេញពីការសញ្ជឹងគិតដោយបានរបូតគ្រាប់បាល់២ ឬ ច្រើនគ្រាប់ក្នុង៦ប្រកួតជាប់ៗគ្នាក្នុងការប្រកួតទាំងអស់ជាលើកដំបូងចាប់តាំងពីខែឧសភា ឆ្នាំ១៩៦៣។

បច្ចុប្បន្ន Man City ឈរនៅលេខរៀងទី១៥ក្នុងតារាង Champions League បន្ទាប់ពីទម្លាក់៧ពិន្ទុពីការប្រកួតចំនួន៥ ហើយអាចប្រឈមមុខនឹងការប្រកួត play-off ពីរបន្ថែមទៀតដែលមិនចង់បានក្នុងខែកុម្ភៈ លុះត្រាតែពួកគេអាចកែប្រែទម្រង់លេងបាន។

ការប្រកួតបន្ទាប់ Man Ciy នឹងទៅជួប Juventus បន្ទាប់ក្នុងការប្រកួតនៅថ្ងៃទី១១ ខែធ្នូ ហើយបន្ទាប់មកត្រូវជួប Paris St-Germain ក្រៅផ្ទះនៅថ្ងៃទី២២ ខែមករា មុនពេលទទួលភ្ញៀវ Club Brugge ក្នុងការប្រកួតវគ្គចែកពូលចុងក្រោយរបស់ពួកគេនៅថ្ងៃទី២៩ ខែមករា៕

ដោយ៖ ភារៈ(រូបភាព ៖ BBC)


ចែករំលែក៖