ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីលួចមានស្ថានទម្ងន់ទោស

ចែករំលែក៖

ខេត្ដកណ្ដាល៖ ជនសង្ស័យ៣នាក់ក្នុងចំណោមបក្ខពួក៥នាក់ ត្រូវបាននគរបាលស្រុកកណ្ដាលស្ទឹងឃាត់ខ្លួន បន្ទាប់ពីក្រុមជនសង្ស័យខាងលើនេះ ធ្វើសកម្មភាពកាប់យកម៉ូតូពីយុវជនម្នាក់ កំពុងជិះតាមដងផ្លូវ ។ ករណីនេះបានកើតឡើង នៅថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៤ វេលា​ម៉ោង ០៤និង៣០នាទី​ចំណុចភូមិក្រាំងគាំ ឃុំត្បែង ស្រុកកណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​។ 

      មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ គឹម គីមហេង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិក្រញូង ឃុំពោរអង្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មុខរបរ កសិករ ។

ជនសង្ស័យ​ ០៥នាក់​៖

១.ឈ្មោះ​ វន សុភា ហៅ​ សេង​ ភេទប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិព្រៃទទឹង ឃុំ​ ត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល(ឃាត់ខ្លួន)។

២.ឈ្មោះ​ ម៉ុក វណ្ឌី​ ភេទ​ ប្រុស អាយុ​១៨ឆ្នាំ មាន​ទីលំនៅ​ភូមិទួល​សុទិន ឃុំ អង្គពពេល ស្រុក គងពិសី ខេត្ត កំពង់ស្ពឺ។ មុខ​របរ​មិន​ប្រាកដ​ (ឃាត់ខ្លួន)។

៣.ឈ្មោះ គង់​ ជីវ័ន្ត ភេទប្រុស អាយុ​ ១៧​ ឆ្នាំ​ មាន​ទីលំនៅ​ភូមិ សំរោង​ចាស់​ ឃុំ​ អង្គពពេល​ ស្រុក​ គងពីសិ ខេត្តកំពង់ស្ពឺ។ មុខរបរ​ កម្មករ​រោងចក្រ​( ឃាត់​ខ្លួន​) ចំណែកទី៤និងទី៥គេចខ្លួនបាត់ស្រមោល ។

សម្ភារៈបាត់បង់រួមមាន៖ ម៉ូតូ១គ្រឿងម៉ាកនិច  ពណ៌ខ្មៅស៊េរីឆ្នាំ២០២៣ ពាក់ផ្លាកលេខ ភ្នំពេញ 1LD 4819 ។

វត្ថុ​តាង​ចាប់​យក​រួមមាន​៖ ទូរស័ព្ទ​ម៉ាក​ iphone 11 មួយគ្រឿង, ម៉ូតូ១គ្រឿងម៉ាក Honda Dream C125ពណ៌ស ពាក់ផ្លាកលេខ កណ្ដាល 1AR 4848 ផ្លាកលេខម៉ូតូចំនួន១ ភ្នំពេញ 1LD-4819 ដាច់ជា៤កំណាត់និង​ ដែកទ្រនាបផ្លាកលេខ(របស់​ជនរងគ្រោះ​) ដាវដែក ០១ មានប្រវែង៧៤​សង់ទីម៉ែត្រ​ កាបូបស្ពាយពីក្រោយពណ៌ខ្មៅចំនួន០១ អាវយឺតពណ៌ខ្មៅចំនួន០១ អាវយឺតពណ៌ ក្រហមចំនួន០១ អាវដៃវែងពណ៌ ខ្មៅ ចំនួន០១ ខោខៅប៊យជើងវែងពណ៌ ទឹកប៉ិច ចំនួន០១ ខោជើងវែងសាច់ក្រណាត់គគីចំនួន០១ កាបូបស្ពាយពណ៌ខ្មៅលាយសចំនួន០១។(របស់ជនរងគ្រោះ)

    ប្រភពដដែលបន្តថា នៅថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​ ២០២៤ វេលាម៉ោង១៥:០០​នាទី​ ម៉ុក​ វណ្ឌី​ និង​ ជនសង្ស័យ​ឈ្មោះ វន​ សុភា​ បានជិះម៉ូតូ០១គ្រឿង​ខាង​ចេញពីផ្ទះទៅដើរលេងនៅភ្នំពេញ​ រហូតដល់​ម៉ោង ០៣:០០​ នាទី​ទាបភ្លឺឈានចូលថ្ងៃទី២៥​ ខែឆ្នាំ​ដដែល​ជនសង្ស័យ​ឈ្មោះ​ ឌី​ សីហា​ និង​ជនសង្ស័យ​ម្នាក់ទៀតមិនស្គាល់ឈ្មោះបានបបួលជនសង្ស័យ​ឈ្មោះ ម៉ុក​ វណ្ឌី​ និងវន​ សុភា​ ជិះ​មកផ្សារព្រៃទទឹងស្រុកកណ្តាលស្ទឹងតាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៣ ពេលជិះដល់ផ្សារព្រៃទទឹងក្រុម​ជនសង្ស័យ​ខាងលេីបានចូលយកដាវដែលពួកខ្លួន​លាក់​ទុកនៅក្រោយសាលារៀន ពេល​យកដាវរួច​ជនសង្ស័យ​ឈ្មោះ​ ម៉ុក​ វណ្ឌី​បានឡើងជិះម៉ូតូមួយគ្រឿងខាងលេីជាមួយឈ្មោះ ឌី​ សីហា​ ចំណែក​ឈ្មោះ​ វន​ សុភា​ និង​ ជនសង្ស័យ​មិនស្គាល់ឈ្មោះជិះម៉ូតូមួយគ្រឿង​ទៀតតាមក្រោយរួចជិះទៅតាម​ផ្លូវ​ជាតិ​លេខ​៣វិញ​ក្នុង​ទិស​ដៅ​ពីជើង​ទៅត្បូង​ ពេលជិះតាមផ្លូវបានឃើញក្រុមជនរងគ្រោះជិះម៉ូតូចំនួន០៣គ្រឿងមានគ្នាចំនួន០៧នាក់តាមផ្លូវជាតិលេខ៣ ភ្លាមនោះឈ្មោះ ឌី​ សីហា​ បាននិយាយថា ដេញកាប់ពួកវា ពេលនោះក្រុម​ជនសង្ស័យ​ខាង​លេី​បានជិះដេញកាប់ក្រុមម៉ូតូជនរងគ្រោះខាងលើ ឃេីញដូចនោះក្រុម​ជនរងគ្រោះ​បានជិះគេចហេីយបត់ចូលក្នុង​ស្ថានីយ​ប្រេង​ឥន្ធនៈ​ កាល់តិច​ស្ថិត​នៅភូមិ​ឃុំ​កេីតហេតុ​ខាងលើ​រួចបានផ្ដួលម៉ូតូរបស់ខ្លួនហេីយរត់អោយគេជួយ​ ភ្លាមនោះ​ជនសង្ស័យ​ឈ្មោះ​ ម៉ុក​ វណ្ឌី​បានចុះទៅកាប់ម៉ូតូរបស់​ជនរងគ្រោះ​ចំនួន០២ដាវ ហេីយឈ្មោះ ឌី​ សីហា​បានឱ្យឈ្មោះ​ ម៉ុក​ វណ្ឌី​លេីកយកម៉ូតូជន​រងគ្រោះ​ជិះទៅ​តែម្តង​ ហេីយ​ក្រុម​ជនសង្ស័យបាននាំគ្នាជិះម៉ូតូ​ខាងលើ​ទៅទុកដាវក្រោយសាលារៀនស្ថិតនៅភូមិ​ព្រៃទទឹង​ ឃុំ​ ត្រពាំងវែង​ រួចបាននាំគ្នាធ្វើសកម្មភាពកាច់ផ្លាកលេខចេញពីម៉ូតូ​ និង​កាច់ផ្លាកលេខជា​០៤​ កំណាត់​។ ពេល​ធ្វើ​សកម្មភាព​កាច់​ផ្លាក​លេខ​រួច​ក្រុម​ជនសង្ស័យ​បានតេទៅ​ជនសង្ស័យ​ឈ្មោះ​ គង់ ជីវ័ន្តហៅខាវ ឱ្យយកម៉ូតូខាងលើទៅលក់​ រួច​អោយជនឱ្យជនសង្ស័យឈ្មោះ ឌី​ សីហា​ និង​ ជនសង្ស័យ​មិន​ស្គាល់​ឈ្មោះ​ជិះយកទៅបន្ទាប់មកទៅភ្នំពេញជួប​ជាមួយ​ឈ្មោះ​ គង់​ ជីវ័ន្ត ចំណែ​ក​ជនសង្ស័យ​ឈ្មោះ​ ម៉ុក​ វណ្ឌី​ និងឈ្មោះ វន​ សុភា​បានជិះម៉ូតូមកផ្ទះតែម្តង។ ពេល​ទៅដល់​ភ្នំពេញ​ជនសង្ស័យ​ឈ្មោះ​ ឌី​ សីហា​ និង​ជនសង្ស័យ​ឈ្មោះ​ គង់​ ជីវ័ន្ត​ បាន​ទាក់​ទង​ទៅ​បរុស​ម្នាក់​តាម​រយៈលេខ​ទូរស័ព្ទ​ដេីម្បី​យក​ម៉ូតូ​ទៅលក់​ ហេីយ​បរុស​មិន​ស្គាល់​​បាន​អោយ​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​ជិះ​ម៉ូតូ​យក​មកលក់​អោយខ្លួ​ន​នៅចំណុច​ស្ពាន​លេខ​ ២៤​ ផ្លូវ​លេខ​២១​ ស្រុក​ស្អាង​ខេត្ត​កណ្ដាល​បានលុយចំនួន​ ៣៥០​ដុល្លារអាមេរិក​ រួច​នាំគ្នា​ជិះ​ផាសស្អាប់ត្រឡប់ភ្នំពេញ​វិញ។ ចំណែក​ជនរងគ្រោះ​បាន​ទៅដាក់​ពាក្យ​បណ្តឹង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំត្បែង​ ក្រោយ​ទទួល​បាន​ព័ត៌មាន​ភ្លាម​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ត្បែង​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​អន្លង់​រមៀត​ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​ត្រពាំងវែង​សហការ​ជាមួយ​កម្លាំង​ជំនាញ​ផ្នែក​ព្រហ្ម​ទណ្ឌ​ស្រុក​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ឃាត់​ខ្លួន​ជនសង្ស័យ​ខាង​លេី​មកកាន់​អធិការ​ដ្ឋាន​នគរបាល​ស្រុក​កណ្ដាល​ស្ទឹង​ដេីម្បី​ធ្វើ​ការ​សាកសួរ​។ ក្រោយ​ធ្វើ​សាកសួរ​ជនសង្ស័យ​ខាង​លេី​បាន​ឆ្លើយ​សារភាពថា​ខ្លួន​ពិត​ជាបាន​ធ្វើ​សកម្មភាព​កាប់​យក​ម៉ូតូនៅតាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ៣​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​កណ្ដាល​ស្ទឹង​ចំនួន​ ០២​ លើ​ក៖លើក​ទី​ ០១​ ករណី​ខាងលើ​ លេី​ក​ទី​ ០២​ ៖​ នៅថ្ងៃទី​១៨ ខែឆ្នាំដដែល វេលាម៉ោងប្រហែល០៤​និង០០នាទី​ ជនសង្ស័យ​ ម៉ុក​ វណ្ឌី​ និង​ជនសង្ស័យ​ឈ្មោះ វន​ សុភា​ ហៅសេង បានធ្វើ​សកម្មភាព​កាប់​ប្លន់​យក​ម៉ូតូ​ម៉ាកHonda​ Dream​ C125 ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​ ២០២៥​គ្មានផ្លាកលេខ​ របស់​ជនរងគ្រោះ​ឈ្មោះ​ ភឿន​ ផារី​ ភេទ​ប្រុស​ជិះ​ពីរ​នាក់​ប្តី​ប្រពន្ធ​ បានសម្រេច​នៅចំណុចមុខរោងចក្រ​ IK ស្ថិត​នៅភូមិ​ ខានលិច​ ឃុំ​ អន្លង់​រមៀត​។ រួច​ជនសង្ស័យ​ទាំង​ ០២នាក់​បាន​យក​ទៅលាក់​ទុក​នៅ​នៅផ្ទះ​របស់​ខ្លួន​រយៈពេល​ ០៣ថ្ងៃ​ទេីប​យក​ម៉ូតូ​ទៅលក់​អោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​នៅភ្នំពេញ​បានលុយ​ចំនួន​ ៧០០ដុល្លារ​សហរដ្ឋអាមេរិក​ រួច​នាំគ្នា​ចែក​លុយគ្នាអស់។ 

    បច្ចុប្បន្ន​ជនសង្ស័យ​ខាង​លេី​កំពុង​ឃាត់​ខ្លួន​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​កណ្ដាល​ស្ទឹង​ដេីម្បី​កសាង​សំណុំ​រឿង​តាម​នីតិវិធី​ច្បាប់​៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖