ព័ត៌មានទាន់ហេតុការណ៍៖

តើអាមេរិកមានចេតនា បង្កឲ្យមានភាពតានតឹងជាមួយកូរ៉េខាងជើង ដើម្បីបង្ខំឲ្យកូរ៉េខាងត្បូង និងជប៉ុន ចំណាយប្រាក់សម្រាប់ទាហានអាមេរិក?

ចែករំលែក៖

ក្រុមអ្នកឯកទេសវិភាគបានលើកលើងថា សកម្មភាព​​របស់អាមេរិក​ចំពោះកូរ៉េខាងជើង ពិសេសគឺការចូលរួមពិភាក្សា «ដោយដៃទទេ»​​គ្មានផែនការណ៍ ច្បាស់លាស់ គ្មានគោលនយោបាយ​ ក៏ដូចជាជំរុញកិច្ចពិភាក្សាឲ្យសកម្ម បើទោះបី ដឹងថា កូរ៉េខាងជើងមានបំណងបោះបង់បរមាណូក្តី ។

សកម្មភាពទាំងនោះរបស់អាមេរិក​ត្រូវបាន អ្នកឯកទេសវិភាគលើកឡើងថា ជាយុទ្ធសាស្ត្រ​របស់អាមេរិក​ ធ្វើឲ្យកូរ៉េខាងជើង ខឹងសម្បា ហើយ​បន្ត​សាកល្បងអាវុធ ធ្វើឲ្យសន្តិសុខក្នុងតំបន់កាន់តែតាន់តឹង ។ ចំណុចទាំងនោះ អាចជួយឲ្យវត្តមាន ទាហានអាមេរិក នៅក្នុងប្រទេសកូរ៉េខាងត្បូង និងជប៉ុនមាន​តម្លៃ ពិសេសគឺការបង្វំឲ្យប្រទេស ទាំងពីរត្រូវចំណាយប្រាក់សម្រាប់ចិញ្ចឹមទាហានអាមេរិក រាប់ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ ។ ក្រុមអ្នកឯកទេសលើកឡើងថា​ប្រសិនបើ​​ មិនមានការប្រឈមមុខនៅឧបទ្វីកូរ៉េនោះ​ វត្តមានទាហានអាមេរិក គឺគ្មានតម្លៃឡើយ តែអាមេរិក ក៏មិនចង់ដកទាហានចេញពីទីនេះដែរ ដោយអាមេរិកមានគោលដៅផ្សេងទៀតក្រៅពីកូរ៉េខាងជើងនោះ​ ។

អាមេរិកកំពុងប្រើយុទ្ធសាស្ត្រ រក្សាទ័ពនៅប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ហើយមិនចំណាយប្រាក់ទៀត ។ ដើម្បីសម្រេចបានយុទ្ធសាស្ត្រនេះអាមេរិក មិនអាច​បញ្ចប់ការប្រឈមមុខជាមួយកូរ៉េខាជើងជាដាច់ខាត​ ។ បើទោះបី អាមេរិកព្រមាន​ដល់កូរ៉េខាងជើង ​ ពីលទ្ធផលអាក្រក់ដោយសារតែការសាកល្បងមីស៊ីល​ ។

អគ្គរដ្ឋទូត​អាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ​ បានសន្យាថា ទីក្រុងវ៉ាស៊ីនតោន​ និងសកម្មជាងនេះ ប្រសិនបើ​ទីក្រុងព្យុងយ៉ាង​វិលត្រឡប់ចូលតុពិភាក្សា​​ ។ ប៉ុន្តែការសារល្បងមីស៊ីល ឆ្លងទ្វីបជាថ្មី របស់ប្រទេសនេះ និងទទួលបាននៅលទ្ធផលអាក្រក់ជាមិនខាន ។

នៅក្នុងកិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​ អគ្គរដ្ឋទូតអាមេរិកលោកស្រី Kelly Craft ​កាលពីថ្ងៃទី​១១ខែធ្នូ​បាន ថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពសាកល្បង មីស៊ីល​ឆ្លងទ្វីប​ ។ មីស៊ីលដែលកូរ៉េខាងជើង បានសាកល្បងជាថ្មីនោះ អាចវាយប្រហារនៅគ្រប់គោលដៅ​នៅលើទឹកដីអាមេរិក ដោយបំពាក់ក្បាល់គ្រាប់បរមាណូ ។

លោកស្រី Kelly Craft«ការសាកល្បងរបស់កូរ៉េខាងជើង មិនអាចជួយអ្វី​ដល់សន្តិសុខកូរ៉េខាងជើង នោះឡើយ ។ យើងខ្ញុំជឿជាក់ថាកូរ៉េខាងជើង និងបោះបង់​ការគំរាមកំហែង និងចងគំនុំ​ ហើយជំនួសវិញ​ដោយកិច្ចពិភាក្សា » ។ លោកស្រីបន្តទៀតថា​​ ប្រសិនបើស្ថានភាព គ្មានជម្រើសទេនោះ​ អាមេរិក និងអង្គការសហប្រជាជាតិ និងបន្តដាក់ទណ្ឌកម្មទៅលើទីក្រងព្យុងយ៉ាង​ ។

បើទោះបីយ៉ាងណាក្តី​អគ្គរដ្ឋទូតអាមេរិក ​បញ្ជាក់ថា​អាមេរិក មានបំណងចង់ពិភាក្សាជាមួយកូរ៉េខាងជើង ​ និងមានមូលដ្ឋានគ្រឹះរឹងមាំ ដើម្បីឆ្ពោះទៅរកកិច្ចព្រមព្រៀង បញ្ចប់ការប្រមុខដាក់គ្នា ។

កន្លងមកលោកត្រាំ​បាន សរសើរដល់ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាង លោក និងមេដឹកនាំគីម ជុងអ៊ុន ក្រោយជួបគ្នា ​៣ លើកមក ហើយ គឺនៅសិង្ហុបរី កាលពីថ្ងៃទី​១២ខែមិថុនា ឆ្នា ២០១៨ លើកទីពីរនៅថ្ងៃទី​២៨ខែកុម្ភៈឆ្នាំ​២០១៩ នៅទីក្រុងហាណូយប្រទេសវៀតណាម និង លើកទី៣ នៅព្រំដែនគ្មានយោធា​រវាងកូរ៉េទាំងពីរ នាថ្ងៃទី​៣០ខែមិថុនា ឆ្នាំ​២០១៩​ ។

នៅពេលនេះដែរ​ ក្រសួងការបរទេសកូរ៉េខាងត្បូងបានឲ្យដឹងថា សហរដ្ឋអាមេរិកនាថ្ងៃពុធនេះបានប្រគល់មូលដ្ឋានទ័ពចំនួន ០៤កន្លែងទៀតឲ្យទៅកូរ៉េខាងត្បូងគ្រប់គ្រងវិញ ។

នាថ្ងៃពុធនេះកូរ៉េខាងត្បូង និងអាមេរិកបានបើកកិច្ចប្រជុំមួយ ពាក់ព័ន្ធកិច្ចព្រមព្រៀងហៅកាត់ថា SOFA ដែលអនុញ្ញាតឲ្យទាហានអាមេរិកប្រមាណ ២៨,៥០០នាក់ឈរជើងនៅកូរ៉េខាងត្បូង ។ ក្រោយកិច្ចប្រជុំនោះ ដែលប្រព្រឹត្តទៅនៅមូលដ្ឋានទ័ពអាមេរិក ខេមហាំប្រេយស៍ (Camp Humphreys) ក្នុងទីក្រុងព្យុងតេក (Pyeongtaek) ចម្ងាយ ៧០គីឡូម៉ែត្រភាគខាងត្បូងរដ្ឋធានីសេអ៊ូល សហរដ្ឋអាមេរិកក៏បានយល់ព្រមប្រគល់មូលដ្ឋានទ័ពចំនួន ០៤ ឲ្យកូរ៉េខាងត្បូងវិញ ។

មូលដ្ឋានយោធាទាំង ០៤ ដែលរួមមាន ខេមអ៊ីហ្គល (Camp Eagle) និង ខេមឡង (Camp Long) នៅទីក្រុងវ៉ុនជូ (Wonju) ដែលមានចម្ងាយ ១៣០គីឡូម៉ែត្រភាគខាងកើត ទីក្រុងសេអ៊ូល, ខេមម៉ាឃីត (Camp Market) នៅទីក្រុងបាប់យុង (Bupyeong) ភាគខាងលិចសេអ៊ូល និងខេមហូវេយ (Camp Hovey) នៅក្រុង ដុងដុកឈាន់ (Dongducheon) ភាគខាងជើងនៃទីក្រុងសេអ៊ូល គឺត្រូវបានបិទទ្វាររួចអស់ទៅហើយ កាលពីចន្លោះឆ្នាំ២០០៩-២០១១ ។ ដំណើរការប្រគល់មូលដ្ឋានយោធាទាំង ០៤ ត្រូវបានពន្យារពេលរហូតមក ដោយសារបញ្ហាខ្វែងគំនិតគ្នាមួយចំនួនរវាងភាគីទាំងពីរ ។

គួរជម្រាបថា ការសម្រេចប្រគល់មូលដ្ឋានទ័ពទាំងនេះ ទៅឲ្យរដ្ឋាភិបាលទីក្រុងសេអ៊ូលវិញ គឺជាផ្នែកនៃផែនការរុះរើទីតាំងរបស់កងកម្លាំងយោធាដែលឈរជើងនៅកូរ៉េខាងត្បូង ដើម្បីប្រមូលម្តុំកងទ័ពរបស់ខ្លួនឲ្យស្ថិតក្នុងបន្ទាយធំៗត្រឹមចំនួន ០២ គឺមួយនៅក្រុង ព្យុងតេក (Pyeongtaek) និងមួយទៀតនៅក្រុង ដេគូ (Daegu) ចម្ងាយប្រមាណជា ៣០០គីឡូម៉ែត្រភាគអាគ្នេយ៍សេអ៊ូល ។

ក្នុងចំណោមមូលដ្ឋានទ័ពសរុបទាំង ៨០ របស់អាមេរិកនៅលើទឹកដីកូរ៉េខាងត្បូង មូលដ្ឋានចំនួន ៥៤កន្លែងហើយដែលត្រូវបានប្រគល់ឲ្យដល់ដៃកូរ៉េខាងត្បូងវិញ ហើយ ២២កន្លែងទៀតនៅពុំទាន់ប្រគល់នោះទេ ខណៈដំណើរការប្រគល់មូលដ្ឋានទ័ព ០៤កន្លែងបន្ថែមថ្មីខាងលើទើបតែបញ្ចប់នៅថ្ងៃទី​១១ខែធ្នូ៕


ចែករំលែក៖