ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋពលរដ្ឋបានដើរប្រទះឃើញបុរសម្នាក់បាត់បង់ជីវិតនៅក្នុងចម្ការស្វាយចន្ទីមួយកន្លែង នៅវេលាម៉ោង៧ និង១៥នាទីព្រឹកថ្ងៃ អង្គារ ៣ រោច ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០២០ នេះ ស្ថិតនៅភូមិអូរអាម ឃំុស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
មន្រ្តីនគរបាលស្រុកកែវសីមា បានឲ្យដឺងថា ជនរងគ្រោះខាងលើ ត្រូវបានស្គាល់ឈ្មោះ ខាវ បាវ ភេទប្រុស អាយុ៤២ឆ្នាំ ជាជនជាតិស្ទៀង និងជាបុរសពោះម៉ាយ មានស្រុកកំណើតភូមិអូរអាម ឃំុស្រែខ្ទុម ស្រុកកែវសីមា ខេត្ត មណ្ឌលគិរី ។
តាមការឆ្លើយបំភ្លឺពីសាច់ញាតិ និងអ្នកជិតខាងបានចង្អុលបង្ហាញដល់សមត្ថកិច្ចថា ជនរងគ្រោះជាបុរសពោះម៉ាយយូរមគហើយដោយកាលនៅរស់ គាត់ជាមនុស្សផឹកស្រាស្រវឹងរាល់ថ្ងៃ មិនដែលពិសាបាយទឹកនោះទេ ។
ប្រភពដដែលបានឲ្យដឹងទៀតថា មុនពេលគាត់បាត់បង់ជីវិតនេះ គេបានឃើញគាត់នៅអង្គុយផឹកស្រាតែម្នាក់ឯងពេលយប់ ដោយគ្មានអ្នកណាចូលរួមផឹកជាមួយឡើយ ។ លុះព្រឹកឡើង នៅប្រហែលជាម៉ោ៧ និង៤៨នាទី ព្រឹកថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០២០ គេមិនឃើញគាត់ក្រោកដូចរាល់ដងទេ ក៏មានអ្នកជិតខាងទៅដាស់ ទើបដឹងថា គាត់ដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
ក្រោយមកកម្លាំងជំនាញចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យលើសាកសព ពុំមានឃើញស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ជាករណីឃាតកម្មនោះទេ គឺជនរងគ្រោះស្លាប់ដោយខ្យល់គរ ហើយកម្លាំងជំនាញក៏បានប្រគល់សពទៅឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណីជនជាតិភាគតិច ៕ ប្រាថ្នា