ព័ត៌មានទាន់ហេតុការណ៍៖

បុរសពោះម៉ាយជនជាតិស្ទៀងម្នាក់ ផឹកស្រាជាប្រចាំក្លាយជាសពគ្មានអ្នកណាដឹង

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋ​ពលរដ្ឋ​បានដើរប្រទះឃើញ​បុរសម្នាក់​បាត់បង់​ជីវិត​នៅ​ក្នុង​ចម្ការ​ស្វាយចន្ទីមួយកន្លែង នៅ​វេលា​ម៉ោង​៧ និង​១៥នាទី​ព្រឹកថ្ងៃ អង្គារ ៣ រោច ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹង​ថ្ងៃ​ទី​១១ ​កុម្ភៈ ឆ្នាំ២០២០ នេះ ​​ស្ថិត​នៅ​ភូមិអូរ​អាម ឃំ​ុ​ស្រែ​ខ្ទុ​ម ស្រុ​កកែវ​សីមា ខេត្តមណ្ឌលគិរី ​ ។

មន្រ្តីនគរបាលស្រុកកែវសីមា បានឲ្យដឺងថា ជន​រង​គ្រោះ​ខាងលើ ត្រូវបានស្គាល់​ឈ្មោះ ខាវ បាវ ភេទប្រុស អាយុ៤២ឆ្នាំ ជា​ជនជាតិស្ទៀង និងជាបុរសពោះ​​ម៉ាយ មានស្រុក​កំណើត​ភូមិអូរ​អាម ឃំ​ុ​ស្រែ​ខ្ទុ​ម ស្រុកកែវ​សីមា ខេត្ត មណ្ឌលគិរី​ ។

តាមការ​ឆ្លើយ​បំភ្លឺ​ពី​សាច់ញាតិ​ និង​អ្នក​ជិតខាង​បាន​ចង្អុលបង្ហាញ​ដល់​សមត្ថកិច្ច​ថា ជនរងគ្រោះជាបុរស​ពោះម៉ាយយូរមគហើយដោយកាល​នៅ​រស់​ គាត់​ជា​មនុស្ស​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ​ មិន​ដែល​ពិសា​បាយទឹកនោះទេ ។

ប្រភពដដែលបានឲ្យដឹងទៀតថា មុន​ពេល​គាត់បាត់បង់ជីវិតនេះ ​​គេបាន​​ឃើញ​គាត់នៅ​អង្គុយ​ផឹក​ស្រា​តែម្នាក់ឯង​​​ពេល​យប់​ ដោយគ្មានអ្នកណាចូលរួមផឹកជាមួយឡើយ​ ។ លុះ​ព្រឹក​ឡើង នៅ​ប្រហែលជា​ម៉ោ៧​ និង​៤៨​នាទី​ ព្រឹក​ថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០២០ ​គេ​មិន​ឃើញ​គាត់​ក្រោក​​ដូច​រាល់ដងទេ ក៏​មាន​អ្នក​ជិតខាង​ទៅ​ដាស់ ​ទើប​ដឹង​ថា​ គាត់ដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។ ​

ក្រោយ​មកកម្លាំង​ជំនាញចុះទៅ​ពិនិត្យ​ និង​ធ្វើ​កោសល្យវិច័យ​លើ​សាកសព​ ពុំ​មាន​ឃើញ​ស្លាកស្នាម​អ្វីគួរឲ្យកត់​សម្គាល់ជាករណីឃាតកម្មនោះទេ គឺជនរងគ្រោះស្លាប់ដោយខ្យល់គរ ហើយកម្លាំង​ជំនាញ​ក៏បានប្រគល់សពទៅឲ្យ​សាច់ញាតិ​​​​ធ្វើបុណ្យ​តាម​ប្រពៃណី​ជនជាតិភាគតិច ៕ ប្រាថ្នា


ចែករំលែក៖