ភ្នំពេញ៖ នារីម្នាក់ជាជនសង្ស័យជូញដូរគ្រឿងត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការចង្អុលបង្ហាញពីលោកវរសេនីយ៍ទោ ម៉ន វុធី អធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ លោកវរសេនីយ៍ត្រី ភួង បូណា អធិការរងនៃអធិការខណ្ឌសហការជាមួយមន្រ្តីក្រោមឱវាទចុះប្រតិបត្តិការបង្ក្រាប ពាក់ព័ន្ធនឹងករណីប្រេីប្រាស់និងជួញដូរសារធាតុញៀនយ៉ាងសកម្ម កាលពីវេលាម៉ោង១៥៖០០នាទីរសៀល ថ្ងៃ ចន្ទ ២កេីត ខែផល្គុន ឆ្នាំកុរឯកស័ក ពស២៥៦៣ត្រូវនឹងថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២០ស្ថិតនៅបន្ទប់ជួលលេខ៧ក្រុម១B ភូមិតាងួនទី២សង្កាត់កាកាបទី១ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យមានឈ្មោះ នុត ធារ៉ា ភេទស្រីនអាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ៧ ក្រុម១B ភូមិតាងួនទី២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិ អំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលេីកដែក ខេត្តកណ្ដាល។
សម្ភារដកហូត៖ ម្សៅសក្រាមថ្លាសង្ស័យជាសារធាតុញៀនសរុបចំនួន៦ កញ្ចប់ ធំល្មម៣កញ្ចប់និង៤កញ្ចប់តូច ។
បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការខណ្ឌដេីម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ ៕ សុខា សែនជ័យ