ព័ត៌មានទាន់ហេតុការណ៍៖

ធម៌ និងការគ្រប់គ្រងសង្គម(តពីលេខមុន)

ចែករំលែក៖

(តពីលេខមុន)

  កាលបើមនុស្សមានអាយុ ៨ ម៉ឺ៊នឆ្នាំ ព្រះដ៏មានព្រះភាគទ្រង់ព្រះនាម មេតេយ្យ នឹងកើតក្នុងលោក ទ្រង់ឆ្ងាយចាកកិលេស ទ្រង់ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួងដោយប្រពៃដូចតថាគតក្នុងកាលឥឡូវនេះដែរ។ ឯព្រះបាទសង្ខចក្រនិងអនុវត្តនូវចក្រពត្តិប្រវត្តិ រួចចេញសាងផ្នួសក្នុងសំណាក់ព្រះមេតេយ្យជាអរហន្តសម្មាសម្ពុទ្ធនោះ ដោយគេចចេញទៅមួយអង្គឯង ព្យាយាមដុតកំដៅកិលេស មានហឫទ័យឆ្ពោះទៅរកព្រះនិព្វាន មិនយូរប៉ុន្មានក៏បានត្រាស់ដឹងនៅអនុវត្តរធម៌ដោយខ្លួនឯង។

  ទាំងអស់នេះហើយដែលហៅថាចូរមានខ្លួនជាទីពឹង កុំមានរបស់អ្វីជាទីប៉ុន្មានឡើយ ចូរមានធម៌ជាទីពឹង កុំមានរបស់ដទៃជាទីពឹងឡើយ នៅត្រង់ពិចារណាអំពីកាយវេទនា ចិត្តធម៌ មានប្រាជ្ញាដឹងសព្វ(ស្គាល់កិលេស) កុសលធម៌ មានស្មារតីកម្ចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកបាន។ កាលបើអ្នកប្រព្រឹត្តក្នុងគោចរជាវិស័យដែលមានមកអំពីបិតានៃខ្លួនយ៉ាងនេះហើយ នឹងចម្រើនអាយុ ពណ៌សម្បុរចម្រើនសុខ ចម្រើនកម្លាំងកាយផង។

  កាលបើចម្រើនឥទ្ធិបាទ ៤ គឺឆន្ទសមាធិ តាំងចិត្តឲ្យបានមូលទៅរកតែកុសលធម៌ដែលខ្លួនបានប្រាថ្នាចូលចិត្តក្នុងកិច្ចការនោះ១ វីរិយសមាធិតាំងស្មារតីព្យាយាមប្រកបតែកិច្ចការជាកុសលនោះ១ ចិត្តសមាធិតាំងចិត្តមាំយកចិត្តទុកដាក់មិនលះធុរៈក្នុងកិច្ចការជាកុសល១ វិមំសសមាធិ ផលចិត្តព្រះរាមពិចារណារកហេតុផលក្នុងកិច្ចការជាកុសលនោះ១ ភិក្ខុបើមានបំណងនឹងរស់នៅ(ចម្រើនអាយុ)គប្បីឋិតនៅអស់១កប្ប ឬ១កប្បប្លាយ១ (អាយុសង្ខ័យ) ព្រោះហេតុបានធ្វើឱ្យច្រើននៅឥទ្ធិបាទទាំង ៤នេះ ។

  ហេតុឲ្យចម្រើនពណ៌សម្បុរ គឺជាអ្នកមានសីលសង្រួមក្នុងបាតិមោក្ខសំវរៈ ជាអ្នកឃើញភ័យក្នុងទោសសូម្បីបន្តិចបន្តួច សមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ។

  ហេតុចម្រើនសុខគឺភាពជាអ្នកស្ងាត់ ចាកកាមទាំងឡាយ ស្ងាត់ចាកកុសលធម៌ទាំងឡាយចូលកាន់បឋមជ្ឈាន ដែលប្រកបដោយ វិត្តកៈ វិចារៈ បីតិ សុខៈ ឯកគត្តា ។

  ហេតុ្យចម្រើនភោគៈ គឺភាពជាបុគ្គលប្រកបដោយមេត្តាផ្សាយទៅគ្រប់ ព្រោះហេតុប្រៀបនឹងខ្លួនឲ្យស្មើនឹងសត្វទាំងអស់នោះ ជាចិត្តឥតមានពៀរ។

  ផ្អែកតាមសេចក្តីនៃអត្ថបទខាងលើ យើងឃើញថា ទាំងវិស័យនយោបាយ វិស័យសន្តិសុខ ស្ថិរភាពសង្គម វិស័យសេដ្ឋកិច្ច ត្រូវតែមានការប្រព្រឹត្តទៅព្រមៗគ្នា។ វិស័យនយោបាយសន្តិសុខ ស្ថិរភាពសង្គម មានការប្រព្រឹត្តទៅប្រកបដោយធម៌ដ៏ប្រសើរ ក៏ប៉ុន្តែកាលបើស្បៀងអាហារត្រូវជួបប្រទះគ្រោះវិបត្តិខ្វះខាតហើយ អកុសលធម៌រមែងចម្រើនឡើងក្នុងលោក បញ្ហាទំនាស់វិបត្តិផ្សេងៗ រមែងកើតមានឡើងនៅក្នុងសង្គមជាធម្មតា ៕(នៅមានត)

 ពិនិត្យស្រាវជ្រាវពីច្បាប់ដើមដោយ÷ចៅតាជេត


ចែករំលែក៖