សារព័ត៌មានរុស្ស៊ីបានផ្សាយថា ការវាយប្រហារយ៉ាងខ្លាំងពីមីស៊ីលអន្តរទ្វីបរបស់រុស្ស៊ីទៅលើជំរំទាហានស៊ីឈ្នួលរបស់ណាតូ ដែលឈរជើងនៅព្រំដែនប្រទេសប៉ូឡូញ ។
តាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានផ្សាយថា យ៉ាងហោចណាស់ក៏មានមីស៊ីលអន្តរទ្វីប៦គ្រាប់បាញ់សំដៅទៅលើទីតាំងទាហានស៊ីឈ្នួលរបស់ណាតូ នៅតំបន់ជិតព្រំដែនប្រទេសប៉ូឡូញនិងអ៊ុយក្រែនប្រមាណ១០ គីឡូម៉ែត្រ ។
លទ្ធផលគឺទីតាំងដែលមានទាហានស៊ីឈ្នួលបរទេសរាប់រយនាក់ ក៏ដូចជាគ្រាប់រំសេវ និងអាវុធរបស់ប្រទេសលោកខាងលិចដែលបានបញ្ជូនទៅឱ្យអ៊ុយក្រែនតាមរយៈប្រទេសប៉ូឡូញ។
ការវាយប្រហារខាងលើរបស់រុស្ស៊ី គឺជាសារៈសំខាន់ផ្ញើទៅកាន់ប្រទេសប៉ូឡូញ ដោយបញ្ជាក់ថា លទ្ធផលនៃការជួយដល់អ៊ុយក្រែនគឺបែបណាហើយ។
តាមការវាយតម្លៃ ការវាយប្រហារធ្វើឡើងដោយមីស៊ីលអន្តរទ្វីបបាញ់ចេញពីដែនអាកាស ។ កន្លងមករុស្ស៊ីតែងតែប្រើប្រាស់មីស៊ីល Kh-22 បាញ់ចេញពីយន្តហោះទម្លាក់គ្រាប់ Tu-22M3ទៅលើគោលដៅនៅក្នុងប្រទេសអ៊ុយក្រែន ៕
ដោយ៖ ធីរីណា(រូបថត ៖ Reporter)