ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ គង់ម៉ូណា មិថុរ៉ា និងកីឡាករ ទូច ពិក្កដា ដណ្តើមបានមេដាយមាស ក្នុងវិញ្ញាសាប្រកួតកីឡាជឺជីតស៊ូ ផ្នែកសម្តែង (DUO) ប្រភេទសម្តែងក្រុមបុរសជាគូ (២ទល់២) ខណៈ ខាន់ ចេសា ឈ្នះមេដាយប្រាក់ លើវិញ្ញាសា Ne-Waza Gi ទម្ងន់ ៥២គីឡូក្រាម !

ចែករំលែក៖

ភ្នំពេញ ៖ សម្រាប់ស៊ីហ្គេម ២០២៣ កីឡាករ គង់ម៉ូណា មិថុរ៉ា និងកីឡាករ ទូច ពិក្កដា ដណ្តើមបានមេដាយមាស ក្នុងវិញ្ញាសាប្រកួតកីឡាជឺជីតស៊ូ ផ្នែកសម្តែង (DUO) ប្រភេទសម្តែងក្រុមបុរសជាគូ (២ទល់២) ខណៈខាន់ ចេសា ឈ្នះមេដាយប្រាក់ លើវិញ្ញាសា Ne-Waza Gi ទម្ងន់ ៥២គីឡូក្រាម។ 

សូមបញ្ជាក់ថា,  កីឡាករ គង់ម៉ូណា មិថុរ៉ា និងកីឡាករ ទូច ពិក្កដា ដែលជាកីឡាករដំបូង​គេ​​របស់កម្ពុជាដណ្តើមបានមេដាយមាស បានសម្តែងអារម្មណ៍រំភើបរីករាយជាខ្លាំង ពេលពួកគេដណ្តើមបានមេដាយមាសជូនជាតិ ក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមនៅកម្ពុជា ។ ជាមោទនភាពជាតិ ខណៈកីឡាកម្ពុជាធ្វើបានល្អ និងធ្វើអោយកម្ពុជា ជាម្ចាស់ផ្ទះ ល្អទាំងការទទួលភ្ញៀវ ល្អទាំង កីឡា ជាមួយពាក្យថា កម្ពុជាតូច តែបេះដូងធំទូលំទូលាយ ដែលពិភព បានមើលឃើញ។ 

កីឡាករ គង់ម៉ូណា មិថុរ៉ា និងកីឡាករ ទូច ពិក្កដា ដណ្តើមបានមេដាយមាស ក្នុងវិញ្ញាសាប្រកួតកីឡាជឺជីតស៊ូ ផ្នែកសម្តែង (DUO) ប្រភេទសម្តែងក្រុមបុរសជាគូ (២ទល់២)។ 

សូមជម្រាបជូនថា, ជ័យជម្នះរបស់ពួកគេ បន្ទាប់ពីយកឈ្នះក្រុមថៃ លំដាប់ពិន្ទុ (៦៧.៥-៦៥.៥នៃព្រឹត្តិការណ៍កីឡាករ គង់ម៉ូណា មិថុរ៉ា និងកីឡាករ ទូច ពិក្កដា ដណ្តើមបានមេដាយមាស ក្នុងវិញ្ញាសាប្រកួតកីឡាជឺជីតស៊ូ ផ្នែកសម្តែង (DUO) ប្រភេទសម្តែងក្រុមបុរសជាគូ (២ទល់២) ពួកគេមានមោទនភាព ហើយរីករាយជាខ្លាំង ពេលដណ្តើមបានមេដាយមាសជូនជាតិ។

ពួកគេក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរ ដែលបានគាំទ្រយ៉ាងមុតមាំដល់ការប្រកួតរបស់ពួកគេ ។ ដោយឡែក ខាន់ ចេសា ឈ្នះមេដាយប្រាក់ លើវិញ្ញាសា Ne-Waza Gi ទម្ងន់ ៥២គីឡូក្រាម ។

កីឡាការិនី ខាន់ ចេសា ឈ្នះមេដាយប្រាក់ លើវិញ្ញាសានារី Ne-Waza Gi ទម្ងន់ ៥២គីឡូក្រាម ក្រោយចាញ់កីឡាការិនីហ្វីលីពីន វគ្គផ្តាច់ព្រ័ត្រ ដែលការប្រកួតធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍អន្ដរជាតិជ្រោយចង្វារ OCIC។

រំលឹកផងថា មុនឈានដល់ឈ្នះមេដាយបប្រាក់ជូនជាតិនេះ បានឆ្លងកាត់ប្រកួតជម្រុះជុំទីដំបូង កីឡាការិនី ខាន់ ចេសា បានយកឈ្នះនារីសិង្ហបុរិ, វៀតណាម និងថៃ ដោយគូប្រកួតសុទ្ធតែសុំចុះចាញ់ទាំងអស់។

នេះជាមេដាយប្រាក់ និងមេដាយមាស របស់ម្ចាស់ផ្ទះកម្ពុជា សម្រាប់ស៊ីហ្គេម២០២៣ រកបានលើប្រភេទកីឡាជឺជីតស៊ូ នៃវិញ្ញាសាសម្តែងផ្នែកបុរស (២ទល់២) និងវិញ្ញាសាប្រយុទ្ធផ្នែកនារី Ne-Waza Gi ទម្ងន់ ៥២គីឡូក្រាម។ 

យើងគ្រប់គ្នា សង្ឃឹមថា ខាន់ ចេសា នឹងដណ្តើមមេដាយមាស តែត្រឹមមេដាយប្រាក់ ក៏កម្ពុជា ចាត់ទុកថា ជាជោគជ័យមួយ រួចទៅហើយ។ 

សូមជូនពរ ដល់កីឡាករ កីឡាការិនី កម្ពុជា នឹងបន្ត ដណ្តើមបាន មេដាយ ជាបន្តបន្ទាប់ទៀត ៕ 


ដោយ ៖ សហការី


ចែករំលែក៖