ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបណ្តោះអាសន្ន ៖ អ្នកបោះឆ្នោតកើនដល់ ៨៤.៥៩% , គណបក្សប្រជាជនកម្ពុជា ទទួលបានជាង៦.៣លានសំឡេង, គណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបានជាង៧១ម៉ឺនសំឡេង អ្នកបោះឆ្នោតកើនដល់ ៨៤.៥៩%

ចែករំលែក៖

ភ្នំពេញ ៖ លទ្ធផលបណ្តោះអាសន្ន ដែលចេញដោយ គ.ជ.ប បានបង្ហាញថា ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នោះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រ ៦,៣៩៨,១៩៣នាក់ ស្មើនឹង៨២.៣០ភាគរយ នៃសំឡេងឆ្នោតបានការទាំងអស់ ដោយឡែកគណបក្សហ៊្វ៊ុនស៊ិនប៉ិច ឈរនៅលំដាប់លេខ២ ដោយទទួលបានសំឡេងគាំទ្រ ៧១៦,៤៤៣នាក់ ស្មើនឹង ៩.២២ភាគរយ។

តាមលទ្ធផលបណ្តោះអាសន្នបានបង្ហាញថា អ្នកចូលរួមទៅបោះឆ្នោតមាន ៨ ២១៤ ​២២៨ ស្មើនឹង ៨៤,៥៩%។

បងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប បាននាំគ្នាទៅបោះឆ្នោតដើម្បីប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងនាមជាម្ចាស់ជោគវាសនារបស់ប្រទេស។ បោះឆ្នោតដើម្បីភាពសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ! ។ ទីបំផុត ! បន្ទាប់ពីបោះឆ្នោតហើយ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនលើសលុប អាចគ្រប់គ្រង ១២០អាសនៈ គណបក្សហ៊្វុនស៉ិនប៉ិច ទទួលបាន៥អាសនៈ។ នេះបើ យោងតាមព័ត៌មានពីគ្រប់អភិបាលខេត្ត-រាជធានីទូទាំងប្រទេស បានប្រាប់បណ្តាញសារព័ត៌មាន លទ្ធផលក្រៅផ្លូវការឲ្យដឹងថា ចំនួនអាសនៈនៅតាមបណ្ដារាជធានី/ខេត្ត សម្រាប់ការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣៖

១៖ បន្ទាយមានជ័យ ទទួលបាន ៦/៦ អាសនៈ ២៖ បាត់ដំបង ទទួលបាន ៨/៨ អាសនៈ ៣៖ កំពង់ចាម ទទួលបាន ៩/១០អាសនៈ ៤៖ កំពង់ឆ្នាំង ទទួលបាន ៤/៤ អាសនៈ ៥៖ កំពង់ស្ពឺ ទទួលបាន ៦/៦ អាសនៈ ៦៖ កំពង់ធំ ទទួលបាន ៥/៦ អាសនៈ ៧៖ កំពត ទទួលបាន ៦/៦ អាសនៈ ៨៖ កណ្ដាល ទទួលបាន ១០/១១ អាសនៈ ៩៖ កោះកុង ទទួលបាន ១/១ អាសនៈ ១០៖ ក្រចេះ ទទួលបាន ៣/៣ អាសនៈ ១១៖ មណ្ឌលគិរី ទទួលបាន ១/១អាសនៈ ១២៖ ភ្នំពេញ ទទួលបាន ១១/១២ អាសនៈ ១៣៖ ព្រះវិហារ ទទួលបាន ១/១ អាសនៈ ១៤៖ ព្រៃវែង ទទួលបាន ១០/១១ អាសនៈ ១៥៖ ពោធិ៍សាត់ ទទួលបាន ៤/៤ អាសនៈ ១៦៖ រតនគិរី ទទួលបាន ១/១ អាសនៈ ១៧៖ សៀមរាប ទទួលបាន ៦/៦ អាសនៈ ១៨៖ ព្រះសីហនុ ទទួលបាន ៣/៣ អាសនៈ ១៩៖ ស្ទឹងត្រែង ទទួលបាន ១/១ អាសនៈ ២០៖ ស្វាយរៀង ទទួលបាន ៥/៥ អាសនៈ ២១៖ តាកែវ ទទួលបាន ៨/៨ អាសនៈ ២២៖ កែប ទទួលបាន ១/១ អាសនៈ ២៣៖ ប៉ៃលិន ទទួលបាន ១/១ អាសនៈ ២៤៖ ឧត្តរមានជ័យ ទទួលបាន ១/១ អាសនៈ ២៥៖ ត្បូងឃ្មុំ ទទួលបាន ៤/៤ អាសនៈ។ ដោយឡែក ទូទាំងប្រទេស គណបក្ស ហ៊្វុនស៊ិនប៉ិច ទទួល បាន ៥អាសនៈ៕

ដោយ ៖ សហការី


ចែករំលែក៖