ព័ត៌មានទាន់ហេតុការណ៍៖

ហេតុអ្វីការធ្វើតេស្តឈាមទារកមានសារៈសំខាន់ចំពោះទារកទើបកើត?

ចែករំលែក៖

ភ្នំពេញ ៖ ការធ្វើតេស្តឈាមទារក ដើម្បីរកជំងឺកង្វះអរមូនទីរ៉ូអ៊ីតពីកំណើត គឺការធ្វើតេស្តឈាមតាមរយៈការជួសកែងជើងទារក ហើយជាវិធីសាស្ត្រដ៏សាមញ្ញមួយ ដោយយកឈាម១-២តំណក់ពីកែងជើងទារក ហើយទារកមិនទទួលការឈឺចាប់ទេ ព្រោះកន្លែងនៅកែងជើងជាកន្លែងដែលយកឈាមមិនឲ្យទារកឈឺ។ តាមរយៈការពិនិត្យដ៏សាមញ្ញនេះ ទារកអាចរួចផុតពី ពិការភាពកាយសម្បទា និងស្មារតី។

១) ហេតុអ្វីការធ្វើតេស្តនេះមានសារៈសំខាន់ចំពោះទារកទើបកើត?

   – ការធ្វើតេស្តនេះមានសារៈសំខាន់ណាស់ ព្រោះជំងឺនេះអាចធ្វើរោគវិនិច្ឆ័យតាមតែរយៈការយកឈាមទារកទៅពិនិត្យមើល ព្រោះរោគសញ្ញានៃជំងឺនេះស្តែងចេញមកនៅពេលទារកអាយុចាប់ពី ៣អាទិត្យ ទៅ ១ខែ ហើយរោគសញ្ញានោះក៏មានចេញឲ្យច្បាស់ដែលអាចធ្វើឲ្យគ្រូពេទ្យចាប់អារម្មណ៍នៅពេលពិនិត្យសុខភាពទារកច្បាស់។ 

   – ការពិនិត្យឈាមទារកទាក់ទងនិងការព្យាបាល ព្រោះថាបើទារកព្យាបាលទាន់ពេលវេលា លទ្ធផលទទួលបាលផលល្អ គឺទារកអាចរួចផុតពីពិការភាពប្រាជ្ញា និងស្មារតី។

២) ការធ្វើតេស្តត្រូវធ្វើយ៉ាងដូចម្តេច?

ការធ្វើតេស្តដោយប្រើវិធីសាស្ត្រដ៏សាមញ្ញមួយ គឺយកឈាមពីការជួសកែងជើងទារក ១ទៅ២ដំណក់ ទៅផ្តិតលើក្រដាស់។ ក្រដាស់តេស្តត្រូវទុកដាក់ឲ្យបានល្អរយៈពេល ២៤ម៉ោង ឲ្យស្ងួតរួចយកទៅដាក់នៅមន្ទីរពិសោធន៍ដើម្បីធ្វើការពិនិត្យមើល។

៣) ការធ្វើតេស្តនេះត្រូវធ្វើនៅពេលណា?

ការធ្វើតេស្តនេះមានប្រសិទ្ធភាពល្អ គឺធ្វើនៅចន្លោះទារកមានអាយុចាប់ពី ៤៨ម៉ោង ទៅ ៧២ម៉ោង ក្រោយកើត។

៤) តើពេលណាយើងអាចដឹងពីលទ្ធផលនៃការធ្វើតេស្តនេះ?

លទ្ធផលអាចទទួលបានក្នុងរយៈពេល៥ថ្ងៃនៃធ្វើការ។

– លទ្ធផលវិជ្ជមានៈ មានន័យថាទារកប្រឈមនឹងជំងឺមេតាបូលិកខ្ពស់

– លទ្ធផលអវិជ្ជមានៈ មិនន័យថាទារកមិនប្រឈមនឹងជំងឺមេតាបូលិកទេ

៥) អ្វីដែលគួរធ្វើបន្ទាប់ពីលទ្ធផលវិជ្ជមាន?

បើលទ្ធផលតេស្តបង្ហាញថា វិជ្ជមាន យើងត្រូវធ្វើតេស្តម្តងទៀត ដើម្បីបញ្ជាក់ពីលទ្ធផលតេស្តជាលើកទី២ និងដើម្បីធ្វើការព្យាបាលឲ្យទាន់ពេលវេលា។ ការព្យាបាលជំងឺមេតាបូលិកមានរយៈពេលយូរ ហើយការតាមដានក៏ដូចគ្នាដែរ ដែលជាលទ្ធផលកូនរបស់លោកអ្នក មានប្រាជ្ញាស្មារតីឆ្លាតវៃដូចធម្មតា។

សូមយកចិត្តទុកដាក់ចំពោះបុត្រធីតាលោកអ្នក ជៀសវាងកើតជំងឺមេតាបូលិកនេះ និងហួសពេលវេលា។

«មន្ទីរពេទ្យកាល់ម៉ែតដែលមានផ្នែកសម្រាល និងផ្នែកសង្រ្គោះទារក មានក្រុមគ្រូពេទ្យជំនាញ និងបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបៗ ត្រៀមជួយសង្គ្រោះកូនរបស់លោកអ្នក ប្រកបដោយជោគជ័យ និងទំនុកចិត្តខ្ពស់។» នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕

ដោយ ៖ សហការី


ចែករំលែក៖