ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលចាប់ឃាត់ខ្លួនជនសង្ស័យឆក់កាបូប២នាក់តាមរយៈកាមេរ៉ាសុវត្ថិភាព

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលក្រុងសិរីសោភ័ណ សហការនឹងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវស្វែងរកចាប់ឃាត់ខ្លួនជនសង្ស័យឆក់កាបូបប្រាក់២នាក់តាមរយៈកាមរ៉ាសុវត្ថិភាពក្រោយជនសង្ស័យធ្វើសកម្មភាពឆក់កាបូបដាក់ប្រាក់របស់សស្រ្តីអាជីវករម្នាក់ ក្នុងផ្សារធំមានជ័យបានមួយថ្ងៃរួចហើយមកនោះ ។

ជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះជនសង្ស័យទាំង២នាក់នោះតែម្តង ស្ថិតក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមាន ជ័យ។

ជនសង្ស័យមានឈ្មោះ១,អ៊ុល ប៊ុននី ភេទប្រុស អាយុ២៥ឆ្នាំ ២,ឆាយ តាំង ភេទប្រុសអាយុ២៣ឆ្នាំ ពួកគេគ្មានមុខរបរពិតប្រាកកដ រស់នៅក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។ចំណែកស្រ្តីរងគ្រោះម្ចាស់កាបូបដាក់បា្រក់មានឈ្មោះ គឹម ផល្លារ័ត្ន អាយុ២៩ឆ្នាំ រស់នៅក្នុងក្រុងសិរីសោភ័ណ ។

បើតាមប្រភព័ត៌មានពីនគរបាលក្រុងសិរីសោភ័ណប្រាប់ឱ្យដឹងថា កាលពីថ្ងៃទី១០ ខែ សីហា ឆ្នាំ២០១៦ ជនសង្ស័យ២នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៤ ដោះស្លាកលេខចោល មកឈប់ខាងមុខផ្សារធំថ្មីមានជ័យ ។បន្ទាប់មកពួកក្នុងចំណោមពួកគេទាំង២នាក់ នោះមានម្នាក់បានរត់ចូលទៅឆក់កាបូបដាក់ប្រាក់របស់ស្រ្តីជាអាជីវករខាងលើដែលកាបូបដាក់លើទូ លក់អីវ៉ាន់ក្នុងតូប។ចំណែកម្នាក់ទៀតនៅរងចាំម៉ូតូហើយបញ្ឆេះម៉ូតូជាស្រេច ក្រោយពីធ្វើសកម្មភាពឆក់កាបូបប្រាក់រួចហើយពួកគេឡើងជិះម៉ូតូគេចខ្លួនបាត់ ទើបនៅពេលនោះបង្កឱ្យមានការភ្ញាក់ផ្អើល ។

ប្រភពព័ត៌មានដដែលឱ្យដឹងទៀតថា ក្រោយពីធ្វើសកម្មភាពរួច ស្រ្តីម្ចាស់កាបូបរងគ្រោះក៏មកដាក់ពាក្យប្តឹងនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។ បន្ទាប់មកលោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្តក៏បញ្ជាទៅការិយាល័យជំនាញ និងនគរបាល ក្រុងសិរីសោភ័ណ ដើម្បីបើកធ្វើការស្រាវជ្រាវស៊ើបអង្កេតទៅលើករណីនោះ ។ លុះសមត្ថកិច្ចស្រាវជ្រាវស៊ើបអង្កេតតាមរយៈកាមរ៉ាសុវត្ថិភាពនៅក្នុងផ្សារធំថ្មីមានជ័យ កំណត់បានមុខសញ្ញាជនសង្ស័យចូលទៅឆក់កាបូប ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យ ទាំង២នាក់បានសម្រេចតែម្តង ។ នៅក្នុងកាបូបមានប្រាក់ខ្មែរ៦០ម៉ឺនរៀល ត្រូវបានពួកគេយកទៅចាយអស់នៅសល់ទូរស័ព្ទ១គ្រឿងម៉ាកសាំសុង ត្រូវបានដកហូតបានហើយលោកឧត្តមសេនីយ៍ស្នងការបានប្រគល់ឱ្យ ម្ចាស់ដើមវិញ ។

សូមបញ្ជាក់ថា នៅខេត្តបន្ទាយមានជ័យជាលើកទី១ ដែលមានអំពើឆក់កាបូប ពីមុនមកមិនធ្លាប់កើតមានោះទេ តែត្រូវ សមត្ថកិច្ចស្វែងរកឃាត់ខ្លួនបាន ។ ជនសង្ស័យទាំង២នាក់ត្រូវបានចាប់បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕សំ វិច្ឆិកា

res (2)

res (1)

res


ចែករំលែក៖