ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ខឹងប្តីស្តីប្រដៅកុំឲ្យដើរលេងចោលផ្ទះ និងមើលថែកូន លេបថ្នាំសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តប៉ៃលិន៖ ស្ត្រីម្នាក់ត្រូវបានសាច់ញាតិ និងអ្នកភូមិជួយបញ្ជូនតាមម៉ូតូដឹកយកទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់ បន្ទាប់ពីបានផឹកថ្នាំបាញ់ស្មៅបណ្តាលឲ្យក្រហល់ក្រហាយបែកពពុះមាត់ ប៉ុនប៉ងសម្លាប់ខ្លួន ដោយសារតែខឹងប្តីស្តីប្រដៅកុំឲ្យដើរលេងចោលផ្ទះ និងខិតខំមើលថែកូនតូចៗ ខណៈដែលប្តីចេញទៅធ្វើការនោះ ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៦និង២៥នាទីព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅក្នុងផ្ទះស្ត្រីរងគ្រោះ ភូមិអូរតាប្រាំង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ស្រ្តីរងគ្រោះឈ្មោះ សៅ ចិន្ថា អាយុ២៨ឆ្នាំ មុខរបរកសិករ រីឯបុរសជាប្តី ឈ្មោះ ពូច ពេជ្រ អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ ។ ក្រុមគ្រួសារនេះ មានកូនប្រុស ស្រី៣នាក់ ក្នុងបន្ទុក ។

បច្ចុប្បន្នស្ត្រីរងគ្រោះកំពុងសម្រាកនៅមន្ទីរពេទ្យខេត្តប៉ៃលិន ៕ ស សារ៉េត

linpai

pailin


ចែករំលែក៖