ភ្នំពេញ ៖ បុរសម្នាក់ជា មេកន្ទុយលេខ ត្រូវបានកម្លាំងនគរបាល ខណ្ឌពោធិ៍សែនជ័យ ក្រោមការសម្របសម្រួលពីលោកព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចុះស្រាវជ្រាវ បង្ក្រាបចាប់ឃាត់ខ្លួន បានម្នាក់ និងដកហូត វត្ថុតាងជាច្រើនទៀត កាលពីវេលាម៉ោង04រសៀល ថ្ងៃទី16 ខែសីហា ឆ្នាំ2016 ស្ថិតនៅ ផ្ទះលេខW24 ផ្លូវបេតុង128K បុរីសែនសុខ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
បុរសមេកន្ទុយលេខត្រូវឃាត់ខ្លួន មានឈ្មោះ ម៉ៅ ចាន់ ភេទប្រុស អាយុ34ឆ្នាំ មុខរបរ លក់ដូរនិងកត់ឆ្នោត រស់នៅ ផ្ទះកើតហេតុខាងលើ ។
ក្នុងកិច្ចប្រតិបត្តិការ ចុះបង្ក្រាបចាប់ មេកត់ឆ្នោតខាងលើ ក្រោមការសម្របសម្រួលពីលោក សេង ហ៊ាង ព្រះរាជអាជ្ញាអមសាលាដំបូង រាជធានីភ្នំពេញ ដឹកនាំផ្ទាល់ដោយ លោក ម៉ន វុធី អធិការរងដោយមានការចង្អុលបង្ហាញពី លោក យឹម សារ៉ាន់អធិការខណ្ឌពោធិ៍សែនជ័យ មិនមែនជាលើកទីមួយទេក្នុងការចុះបង្រ្គាបបទល្មើសជារឿយៗលោកតែងតែឆ្មក់ចុះបង្រ្គាបមិនថាពេលថ្ងៃឫក៏ពេលយប់នោះទេឲ្យតែមានបទល្មើស ។
បើតាមសំដីពីមន្រ្តីនគរបាលបានឲ្យដឹងថា បន្ទាប់ពី មានសេចក្តីរាយការណ៍ ពីបងប្អូនប្រជាពលរដ្ឋ ជុំវិញល្បែងសុីសង កត់ឆ្នោត រីកដុះដាល ជាច្រើនកន្លែង តាមផ្សារ តាមទីប្រជុំជន ទើបកម្លាំងជំនាញ ខណ្ឌស្រាវជ្រាវ តាមច្បាមចាប់ មេកន្ទុយលេខ ឃាត់ខ្លួនបានម្នាក់ នៅទីតាំងខាងលើ ដកហូតបាន វត្ថុតាង មានកុំព្យូទ័រលែបថប់មួយគ្រឿង កន្ទុយសន្លឹកឆ្នោត ជាច្រើនទៀត ។
ក្រោយពីឃាត់ខ្លួន បាន មេឆ្នោតខាងលើ បាននាំខ្លួនទៅសាកសួរនៅ ផ្នែកជំនាញ អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការទៅតាមនីតិវិធី ៕ សុខាសែនជ័យ