ខេត្តត្បូងឃ្មុំ៖ បុរសម្នាក់បានផឹកស្រាស្រវឹង ហើយចងកសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ ។
ហេតុការណ៍ភ្ញាក់ផ្អើលនៅវេលាម៉ោង ៥និង៥០នាទីល្ងាច ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិមង់ទី៧ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញស្រុកត្បូងឃ្មុំបានបញ្ជាក់ឱ្យដឹងថា នៅមុនពេលជន រងគ្រោះបានផឹកស្រាស្រវឹង ហើយបានយកក្រមាចងកសម្លាប់ខ្លួនឯង ជាប់នឹងរនុក ឲក្រោមផ្ទះក្នុងបន្ទប់របស់ខ្លួនបណ្តាលឱ្យបាត់បង់ជីវិត ។
ជនរងគ្រោះឈ្មោះ រស់ រតនៈ ភេទប្រុស អាយុ២៣ ឆ្នាំ រស់នៅជាមួយយាយឈ្មោះ បោង សុខ អាយុ៦៤ឆ្នាំ ក្នុងភូមិឃុំកើតហេតុខាងលើ ។ ចំណែកឪពុក ម្តាយ ទៅរកស៊ី នៅខេត្តរតនគិរី ។
ប្រភពពីសមត្ថកិច្ចជំនាញបានបញ្ជាក់បន្តថា ក្រោយពេលកើតហេតុ កម្លាំងជំនាញ បានសហការជាមួយ កម្លាំងប៉ុស្តិ៍ នគរបាលមូលដ្ឋាន ចុះពិនិត្យកន្លែងកើតហេតុ និងសាកសពជនរងគ្រោះ ពុំមានពាក់ព័ន្ធ ក្នុងបទល្មើសអ្វីឡើយ គឺពិតជាបានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន ហើយកម្លាំងសមត្ថកិច្ចជំនាញក៏បានប្រគល់សាកសពជនរងគ្រោះឱ្យទៅសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណះ
សូមចុចអានបន្តទៀត ៖ នារី៣នាក់របួសបាក់ជើង ក្រោយរថយន្តកាមរីបាឡែនបើកបុកម៉ូតូ១គ្រឿងទាំងកម្រោល