ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនយុវជនម្នាក់តាមបណ្តឹងរបស់អាណាព្យាបាលក្មេងស្រីរងគ្រោះ

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានអាណា ព្យាបាលក្មេងស្រីរងគ្រោះប្តឹងឲ្យសមត្ថកិច្ច ឃាត់ខ្លួនខណៈក្មេងស្រីរងគ្រោះបាននិយាយ រៀបរាប់និងចោទប្រកាន់ទៅលើយុវជនរូប នេះធ្វើសកម្មភាពរំលោភនិងគំរាមកន្លង មក ។

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ វេ លាម៉ោង១៨និង១៥នាទី ស្ថិតនៅចំណុច ផ្ទះរបស់ជនសង្ស័យ ក្នុងក្រុមទី១ ភូមិទួល សង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

យុវជនជាប់សង្ស័យពីបទរំលោភសេព សន្ថវៈលើអនីតិជននេះត្រូវបានស្គាល់ថន ធារ៉ា អាយុ១៨ឆ្នាំ មានមុខរបរកម្មករលក់ គ្រឿងបន្លាស់រថយន្ត ។ ចំណែកក្មេងស្រី រងគ្រោះប.ស.ជ.ត អាយុ១២ឆ្នាំ ​។

តាមសេចក្តីរាយការណ៍ព័ត៌មានបាន ឲ្យដឹងថា កន្លងមកជនសង្ស័យបានយក ទូរស័ព្ទដែលមានភ្ជាប់ប្រព័ន្ធអីុនធើណេត រួចក៏បើកមើលរឿងអាសអាភាសខណៈ មនុស្សចាស់មិននៅរូបគេក៏បានហៅក្មេង ស្រីរងគ្រោះមកមើលជាមួយរួចក៏នាំកុមារី រងគ្រោះចូលទៅក្នុងបន្ទប់រួមភេទបាន សម្រេច១ជា២ដងនិងបានគំរាមមិនឲ្យ ប្រាប់នរណាម្នាក់ដឹង។ រហូតមកដល់ថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៦រូបគេក៏បានធ្វើ សកម្មភាពម្តងទៀតនិងបានយកកូនកាំបិត ភ្ជង់និងគំរាមសាជាថ្មីក្នុងសកម្មភាពរំលោភ ទៅលើកុមារីរងគ្រោះ។

ប្រភពខាងលើបានឲ្យដឹងទៀតថា បន្ទាប់ពីកុមារីរងគ្រោះមានសភាពស្លេក ស្លាំងនិងឈឺប្រដាប់ភេទផងនោះក៏បានទៅប្រាប់អ៊ុំស្រីរបស់ខ្លួនអំពីដំណើរដើម ទងរហូតដល់ជីកឫសគល់ដឹងថា ក្មួយ របស់ខ្លួនត្រូវឈ្មោះថន ធារ៉ា ធ្វើសកម្មភាព​ បែបនេះក៏មកកាន់ទីស្នាក់ការនគរបាល ប៉ុស្តិ៍ទួលសង្កែរួចឲ្យសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យតែម្តង ៕ អរុណរះ

bchan2

bchan


ចែករំលែក៖