ព័ត៌មានទាន់ហេតុការណ៍៖

ចុះផ្អាកអាជីវកម្មកាយដីអត់ច្បាប់បង្គាប់ឲ្យម្ចាស់ចូលបង់ពន្ធ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ទីតាំងកាយយកអាចម៍ដីលក់អត់ច្បាប់មួយកន្លែងត្រូវបានមន្ត្រីជំនាញរ៉ែ និងថាមពលចុះបិទលែងឲ្យ ដំណើរការ ព្រមទាំងណែនាំឲ្យម្ចាស់ទីតាំងសុំច្បាប់អាជីវកម្មនិងបង់ពន្ឋជូនរដ្ឋឲ្យបានត្រឹមត្រូវ ។

ការចុះផ្អាកអាជីវកម្មដីអត់ច្បាប់នេះ ធ្វើឡើង នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិទួលពង្រ ឃុំ ​ សំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។​ ម្ចាស់ទីតាំងឈ្មោះ អំ អុល ភេទប្រុស អាយុ ៥០ឆ្នាំ ។

លោកប៊ិនថេតប្រធានការិយាល័យរ៉ែ និងថាមពលនៃមន្ទីររ៉ែ និងថាមពលខេត្ត កំពង់ស្ពឺបានឲ្យដឹងថា ដោយអនុវត្តតាម ការណែនាំរបស់លោកប្រធានមន្ទីររូបលោកបានដឹកនាំកម្លាំងជំនាញចុះត្រួតពិនិត្យតាមការដ្ឋានដីមួយចំនួនក្នុងស្រុកសំរោងទង ក្នុងនោះកម្លាំងរបស់លោកបានចុះពិនិត្យ​រណ្តៅដីទី១នៅភូមិអង្គតាឡឹក ឃុំសំបូរស្រុកសំរោងទងដែលរណ្តៅឈ្មួញប្រើ ប្រាស់ រូបភាពស្តារស្រះទឹកតែធាតុពិត កាយយកអាចម៌ដីលក់ ។ លោកប៑ិនថេតបន្តថារណ្តៅទី១នេះឈ្មួញបានដឹកគ្រឿង ចក្រមុនពេលកម្លាំងរបស់លោកទៅដល់។​តែទោះជាយ៉ាងនេះក្តីក៏លោកដាក់កម្លាំងឃ្លាំមើលជាប្រចាំកាលណាឃើញមាន ​ គ្រឿងចក្រចូលទៅកាយដីទៀតរូបលោកនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹុងបំផុត ។

ក្នុងថ្ងៃនោះដែរលោកបានចុះទៅដល់ ទីតាំងខាងលើដែលមានម្ចាស់ឈ្មោះអំអុលមានរណ្តៅដីទំហំមួយហិកតាដែលបាន កាយយកអាម៍ដីលក់រៀងរាល់ថ្ងៃ ។ ក្នុងនោះលោកបានធ្វើកំណត់ហេតុបញ្ឈប់មិនឲ្យដំណើរការទៀតឡើយបើសិនជាម្ចាស់ទីតាំងខាងលើនៅតែបំពាននោះខាងមន្ទីរនឹងឃាត់ចាប់គ្រឿងចក្រចាត់ការតាម នីតិវិធី ។

លោកប្រធានបន្តថាក្រោយធ្វើកំណត់ហេតុរួចរាលរូបលោកបានណែនាំដល់លោកអំអុលឲ្យដាក់ពាក្យស្នើសុំច្បាប់ធ្វើអាជីវកម្មពីមន្ទីររ៉ែនិងថាមពលឲ្យបានត្រឹមត្រូវព្រមទាំងបង់សួយសារជូនរដ្ឋចំពោះ ដីដែលបានកាយហើយផងដែរ ។

គួរបញ្ជាក់ថាទីតាំងខាងលើនេះម្ចាស់បានកាយដីលក់ច្រើនខែមកហើយខណៈដែលម្ចាស់ទីតាំងនេះត្រូវរូ៉វជាមួយអាជ្ញាធរនិងជំនាញថ្នាក់ស្រុកជាអ្នកបើកដៃឲ្យមានការកាយអាចម៍ដីលក់ដោយគេចវេះមិន ព្រមធ្វើច្បាប់ទើបមានការចុះឃាត់បែប នេះ។ការដែលម្ចាស់ទីតាំងមួយនេះគេចវេះមិនធ្វើច្បាប់ព្រោះតែគេមិនចង់បង់ពន្ធ ចូលរដ្ឋដែលធ្វើឲ្យរដ្ឋខាតបង់ប្រាក់មិនតិចឡើយ ។

លោក ប៊ិន ថេត ក៏បានសំណូមពរដល់ មជ្ឈដ្ឋានប្រជាពលរដ្ឋទូទៅសូមមេត្តាជួយសហការផ្តល់សេចក្តីរាយការណ៍មកខាងមន្ទីរជាបន្ទាន់ប្រសិនបើប្រទះឃើញមានការកាយដីណាមួយក្នុងមូលដ្ឋានដែលលោកអ្នកសង្ស័យថាមិនមានច្បាប់លោកនឹងដឹកនាំកម្លាំងចុះបង្ក្រាប​ ៕ ​សេនាស័ក្តិ

aes (8)

aes

aes (1)

aes (7)


ចែករំលែក៖