ពលរដ្ឋខ្មែរនៅតំបន់ខាងត្បូងនៃប្រទេសវៀតណាម ជាក្រុមជនជាតិមួយក្នុងចំណោមក្រុមជនជាតិចំនួន ៥៤ ក្នុងសហគមន៍ជនជាតិនៃប្រទេសនេះ។ យោងតាមស្ថិតិបច្ចុប្បន្ន នៅវៀតណាមមានជនជាតិខ្មែរប្រហែល 1.3លាននាក់រស់នៅប្រកបដោយស្ថិរភាពនៅក្នុងសហគមន៍ ស្ថិតនៅក្នុង១៦ខេត្ត ក្រុង បែកខាងត្បូងនៃប្រទេសវៀតណាម ដែលក្នុងនោះប្រមូលផ្តុំច្រើនជាងគេគឺខេត្ត សុកត្រាំង ត្រាវិញ និងខេត្ត គៀងយ៉ាង អាងយ៉ាង បាកលីវ ។
ជនជាតិខ្មែរភាគខាងត្បូងវៀតណាម ជាអ្នកកាន់សាសនាព្រះពុទ្ធ និកាយថេរវាទខ្មែរ។ ព្រះពុទ្ធសាសនាថេរវាទខ្មែរមានវត្តមាននៅក្នុងដីសណ្ដទន្លេមេគង្គតាំងពីប្រហែលសតវត្សទី៤។ នៅដើមសតវត្សទី ២0 ប្រជាជនខ្មែរភាគច្រើនមានវត្តអារ៉ាម ទីស្ការៈប៉ូជា ព្រះពុទ្ធសាសនា។ ព្រះពុទ្ធសាសនាថេរវាទខ្មែរបច្ចុប្បន្នមានព្រះសង្ឃជាង ៧០០០ អង្គ មានវត្តចំនួន ៤៦១ វត្តនិងសាលាឆទានចំនួន ៤៥ និង សាលាព្រះពុទ្ធសាសនាខ្មែរថេរវាទចំនួន ០១កន្លែង។ ក្នុងចំណោមវត្តទាំងអស់ មានវត្តចំនួន ១៤ ត្រូវបានទទួលស្គាល់ជាសម្បត្តិបិតិកភណ្ឌប្រវត្តិសា និងវប្បធម៌ជាតិ វត្តចំនួន ២៩ វត្តត្រូវបានទទួលស្គាល់ជាបិតិកភណ្ឌថ្នាក់ខេត្ត និងវត្ត ចំនួន ១៥០ គុណសម្បត្តិ ដល់ការធ្វើបដិវត្ត ក្នុងសម័យកាលប្រឆាំងបារាំង ប្រឆាំងអាមេរិក និងការកសាង ការពារប្រទេសជាតិ។
ជារៀងរាល់ឆ្នាំ អាជ្ញាធរវៀតណាមគ្រប់លំដាប់ថ្នាក់តែងតែផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដើម្បីកែលម្អ ជួសជុលវត្តព្រះពុទ្ធសាសនាថេរវាទខ្មែរ ជាពិសេសវត្តដែលមានស្នាដៃក្នុងការតស៊ូរំដោះប្រជាជន ត្រូវបានចាត់ចំណាត់ថ្នាក់ជាបិតិកភណ្ឌប្រវត្តិសាស្ត្រ វប្បធម៌ វត្តអារាមក្នុងតំបន់ដែលមានប្រជាជនជួបការលំបាក។ បច្ចុប្បន្ន វត្តព្រះពុទ្ធសាសនាថេរវាទរបស់ខ្មែរភាគច្រើនត្រូវបានជួសជុលឡើងវិញយ៉ាងស្រស់ស្អាត ដោយរក្សាបាននូវស្ថាបត្យកម្ម ក្បាចបុរាណខ និងជាកន្លែងរក្សានូវមរតកវប្បធម៌ប្រពៃណីរបស់ជនជាតិខ្មែរ បំពេញតម្រូវការក្នុងជំនឿប្រចាំថ្ងៃរបស់ប្រជាជន។
ការងារបណ្ដុះបណ្ដាល បណ្ដុះបណ្ដាលបំប៉ន់ និងអភិវឌ្ឍក្រុមឥស្សរជន និងបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីបន្តវេនមរតកព្រះពុទ្ធសាសនាថេរវាទខ្មែរ ក៏ត្រូវបានយកចិត្តទុកដាក់ ផ្តល់លក្ខណៈងាយស្រួល។ បច្ចុប្បន្ននេះ មានព្រះសង្ឃខ្មែរថេរវាទជាង 100 អង្គ កំពុងសិក្សានៅក្រៅប្រទេស សម្រាប់ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ឯកទេសផ្នែកពុទ្ធិកសិក្សានៅប្រទេសមួយចំនួនដូចជា ប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ស្រីលង្កា ឥណ្ឌា… ព្រះសង្ឃថេរវាទខ្មែរជាច្រើនអង្គកំពុងសិក្សានៅសកលវិទ្យាល័យវិទ្យាសាស្ត្រ សង្គម ផ្នែកមនុស្សសាស្ត្រ ជនជាតិ និងសាសនា នៅសាលានយោបាយខេត្ត។ មហាវិទ្យាល័យភាសាអង់គ្លេស មហាវិទ្យាល័យវប្បធម៌ខ្មែរភាគខាងត្បូង សាកលវិទ្យាល័យទស្សនវិជ្ជាខ្មែរភាគខាងត្បូងសាកលវិទ្យាល័យនីតិសាស្ត្រ សាកលវិទ្យាល័យព័ត៌មានវិទ្យាសារព័ត៌មាន នៅទីក្រុងហូជីមិញ ទីក្រុង កឹងថឺ វខខេត្ត ត្រាវិញ … មូលដ្ឋានដូចជាខេត្ត ត្រាវិញ សុកត្រាំង គៀងយ៉ាង កឹងថឺ អាងយ៉ាង បាកលីវ កាម៉ាវ និង វិញឡុង Tra Vinh, Soc Trang, Kien Giang, Can Tho, An Giang, Bac Lieu, Ca Mau និង Vinh Long ក៏ទទួលបានការយកចិត្តទុកដាក់ និងបង្កើតផ្តល់ភាពងាយស្រួល គាំទ្រសកម្មភាពនៃថ្នាក់បឋមសិក្សាបាលី និងវិន័យ និងបង្រៀនសូត្រធម៌ សិក្ខាបទនៅតាមវត្ត ។ ថ្នាក់ទាំងនេះកំពុងដំណើរការប្រកបដោយប្រសិទ្ធភាព ដោយបានរួមចំណែកយ៉ាងសំខាន់ដល់ការបណ្តុះបណ្តាល ជំរុញ និងអភិវឌ្ឍឥស្សរជនព្រះពុទ្ធសាសនាថេរវាទខ្មែរ។
បណ្ឌិតសភាព្រះពុទ្ធសាសនាខ្មែរថេរវាទត្រូវបានបង្កើតឡើងក្រោមសេចក្តីសម្រេចរបស់គណៈកម្មាធិការសម្រាប់កិច្ចការសាសនា របស់រដ្ឋាភិបាល វៀតណាម ។ បណ្ឌិតសភានេះមានមុខងារបណ្តុះបណ្តាលព្រះសង្ឃខ្មែរនៅកម្រិតបរិញ្ញាបត្រ និងបណ្តុះបណ្តាលចំណេះដឹងព្រះពុទ្ធសាសនាដល់ព្រះសង្ឃខ្មែរថេរវាទ ដោយផ្តោតជាសំខាន់នៅក្នុងតំបន់ដីសណ្តទន្លេមេគង្គ ។ មូលដ្ឋានមានទីតាំងនៅសង្កាត់ចូវវ៉ាន់លឹម ស្រុកអូរម៉ុន ទីក្រុងកឹងថឺ។ ចាប់តាំងពីបណ្ឌិតសភាបង្កើតឡើងមក បានបណ្តុះបណ្តាលព្រះសង្ឃជាង ២០០អង្គ ឱ្យបញ្ចប់បរិញ្ញាបត្រផ្នែកពុទ្ធិកសិក្សា រួមចំណែកលើកកំពស់កម្រិតព្រះសង្ឃ និងព្រះសង្ឃក្នុងវត្តខ្មែរនៅតំបន់ដីសណ្តទន្លេមេគង្គ។
ព្រះសង្ឃ និងពុទ្ធសាសនិកជនខ្មែរជាច្រើនអង្គ/នាក់ ត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងគណៈប្រតិភូក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់។ ព្រះសង្ឃខ្មែរជាច្រើនអង្គបានចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរវៀតណាមគ្រប់លំដាប់ថ្នាក់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ការកសាងជនបទថ្មី និងចលនាដែលអាជ្ញាធរមូលដ្ឋានបានដាក់ចេញ រួមចំណែកលើកកម្ពស់តម្លៃសីលធម៌ វប្បធម៌ល្អ និងធនធានរបស់ព្រះពុទ្ធសាសនាថេរវាទខ្មែរក្នុងជីវភាពសង្គម រួមចំណែក ធ្វើឱ្យសកម្មភាពព្រះពុទ្ធសាសនាថេរវាទខ្មែរមានស្ថិរភាព សាសនាសុទ្ធសាធ និងគោរពទៅតាមច្បាប់។
ទន្ទឹមនឹងនោះ ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ការងារពិនិត្យ និងផ្តល់លិខិតបញ្ជាក់សិទ្ធិកាន់កាប់និងប្រើប្រាស់ដី ដល់គ្រឹះស្ថានសាសនាទូទៅ និងពុទ្ធសាសនិកជនខ្មែរ ជាពិសេស ត្រូវបានរដ្ឋាភិបាលវៀតណាមយកចិត្តទុកដាក់ និងអនុវត្តស្របតាមច្បាប់ និងទទួលបានលទ្ធផលជាវិជ្ជមាន ។ តម្រូវការដីធ្លីស្របច្បាប់របស់ព្រះពុទ្ធសាសនាថេរវាទខ្មែរត្រូវយកចិត្តទុកដាក់ ត្រួតពិនិត្យ និងដោះស្រាយ បង្កើតទំនុកចិត្ត ស្ងប់ចិត្តសម្រាប់ឥស្សរជន និងអ្នកកាន់ព្រះពុទ្ធសាសនាខ្មែរថេរវាទនៅក្នុងប្រទេសនេះ។
ជាមួយនឹងការយកចិត្តទុកដាក់របស់អាជ្ញាធរវៀតណាមគ្រប់លំដាប់ថ្នាក់ គោលនយោបាយគាំទ្រជាច្រើនបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនខ្មែរក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច លើកកំពស់ជីវភាពរស់នៅ និងរក្សាអត្តសញ្ញាណវប្បធម៌ជាតិ។ គោលនយោបាយជំនឿ និងសាសនាត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព សេរីភាពនៃជំនឿ និងសាសនា និងការលើកកម្ពស់តម្លៃល្អនៃសាសនាក្នុងតំបន់ជនជាតិខ្មែរត្រូវបានលើកកម្ពស់។ស្ថានភាពសន្តិសុខ នយោបាយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមក្នុងតំបន់ជនជាតិខ្មែររក្សាបានស្ថិរភាព រួមចំណែកដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ៕
ដោយ៖ ធីរីណា