ព័ត៌មានទាន់ហេតុការណ៍៖

សត្វក្របីមួយក្បាលងប់ដោយមិនដឹងពីមូលហេតុ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ សត្វក្របីមួយក្បាលបានងប់ដោយមិនដឹងពីមូលហេតុ ដែលករណីនេះបានកើតមាន២លើករួចមកហើយ ។ បើតាមម្ចាស់ក្របីអះអាងថា គេសង្ស័យថា មានជំងឺរាតត្បាត ទើបបានជាសត្វក្របីរបស់គាត់ងាប់បែបនេះ ពីព្រោះនៅលើកសត្វក្របី មានស្នាមជាំយ៉ាងចម្លែក ។

ករណីនេះបានកើតឡើងកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចស្រែឈ្លីក ភូមិស្រែឫស្សី ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។

លោកមេម្នាក់ឈ្មោះ ព្រះ ស្រួច ត្រូវជាម្ចាស់ក្របី បានរៀបរាប់ថាៈ សត្វក្របីរបស់គាត់បានឈឺ កាលពីប៉ុន្មានថ្ងៃមុននេះ ហើយស្រាប់តែប្រកាច់ងាប់ ហើយនៅលើករបស់វា មានស្នាមជាំខ្មៅ ព្រមទាំងមានចេញឈាមតាមស្នាមជាំគួរឲ្យចម្លែកបំផុត ។ ប្រភពបញ្ជាក់ថា នេះជាករណីទី២ហើយដែលបណ្តាលឲ្យសត្វក្របីងាប់បែបនេះ ។

លោក ព្រះ ស្រួច បាន បានសំណូមពរដល់មន្ត្រីមន្ទីរកសិកម្ម និងមន្ទីរបសុពេទ្យខេត្តមេត្តាជួយចុះពិនិត្យ និងព្យាបាលសត្វគោ ក្របីនៅភូមិ ឃុំ របស់ពួកគាត់ផង ៕ សុផាត

ស្ទឹងត្រែងក្របីងប់ (2) copy

ស្ទឹងត្រែងក្របីងប់ (3) copy

ស្ទឹងត្រែងក្របីងប់ (1) copy


ចែករំលែក៖