ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចុះបង្ក្រាបទីតាំងកែច្នៃឈើមួយកន្លែងក្នុងខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ ទីតាំងផ្ទុកឈើដើម្បីកែច្នៃនៃមួយកន្លែងត្រូវបានសមត្ថកិច្ចចម្រុះ ខេត្តស្ទឹងត្រែងចុះបង្រ្កាប បន្ទាប់ពីសង្ស័យ ថា ទីតាំងនោះបានកៃច្នៃឈើខុសច្បាប់ ដោយគ្មានច្បាប់អនុញ្ញាតិ ។ ករណីបង្ក្រាប របស់សមត្ថកិច្ចនេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃ ទី២០ ខែសីហា ឆ្នាំ២០១៦ នៅចំណុចជិត អូរចង្ហា តាមបណ្ដោយផ្លូវជាតិលេខ៩ ស្ថិតក្នុងភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុក ថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

មន្រ្តីនគរបាលស្រុកថាឡាបរិវ៉ាត់បានឲ្យដឹងថា ម្ចាស់សិប្បកម្មកែច្នៃឈើខាង លើនេះ ឈ្មោះ ធឿង ភេទប្រុស ជាជន ជាតិវៀតណាម ស្នាក់នៅក្នុងភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹង ត្រែង ។ ប្រភពបានបន្តថា ក្រោយពេល ចុះបង្ក្រាបទីតាំងកែច្នៃឈើនោះសមត្ថកិច្ចដកហូតបានឈើប្រភេទធ្នង់ដុំ តូចៗ គោ យន្តចំនួន៥គ្រឿង និងម៉ាស៊ីនច្រៀកចំនួន២គ្រឿង ។

តាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងខាងលើបានឲ្យដឹងដែរថា ឈើ ដែលពួកគេកំពុងកែច្នៃគឺបានមកពីពួក ឈ្មួញចូលទៅកាប់ក្នុងព្រៃស្ថិតក្នុងភូមិ សាស្ត្រស្រុកថាឡាបរិវ៉ាត់យកមកលក់ឲ្យថៅកែជនជាតិវៀតណាម ឈ្មោះ ធឿង កែច្នៃជាគ្រឿងសង្ហារឹម ដើម្បីលក់បន្ត ដោយ ពុំមានអាជ្ញាធរមូលដ្ឋានចុះត្រួតពិនិត្យនិងបង្ក្រាបម្តងណាឡើយ ។

បច្ចុប្បន្នម្ចាស់សិប្បកម្ម និងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនទៅស្នាក់ការរដ្ឋបាល ព្រៃឈើស្រុកថាឡាបរិវ៉ាត់ដើម្បីចាត់ការ តាមនីតិវិធី ៕ សហការី

 

 

M21-08-16-j1 M21-08-16-j

 


ចែករំលែក៖