ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីស្នើច្បាប់ដំបូងបង្អស់លើពិភពលោកស្តីពីស្តង់ដារអន្តរជាតិនៃអព្យាក្រឹតភាពកាបូនមហាសមុទ្របានចាប់ដំណើរការជាផ្លូវការ ដើម្បីឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ

ចែករំលែក៖

 អន្តរជាតិ ៖ នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ក្នុង “វេទិកា កិច្ចសហប្រតិបតិ្តការដែន សមុទ្រ សកល និងអភិបាល កិច្ច មហាសមុទ្រ ” លើក ទី៥ ដែល ទើប រៀបចំធ្វើ  ក្រុម ការងារ មិនបញ្ចេញឧស្ម័នបំពុលនិង អព្យាក្រឹតភាពកាបូននៃ មហា សមុទ្ររបស់ គណៈកម្មាធិការ បច្ចេកទេសនាវា និង សមុទ្រ នៃ អង្គការ ស្តង់ដារ អន្តរជាតិ បាន រៀបចំពិធី បង្កើតគម្រោង ក្នុង ន័យផ្តល់ ជា វេទិកា ផ្លូវការ សម្រាប់ការ កំណត់ ស្តង់ដារ អន្តរជាតិស្តីពីអព្យាក្រឹតភាព ការ បូន មហា សមុទ្រ ។

   គេហទំព័រ «CCFR China state-controlled media » ក្នុង វេទិកា លើក នេះ សេចក្តី ស្នើច្បាប់ដំបូង បង្អស់ លើ ពិភពលោក ស្តីពីស្តង់ដារអន្តរជាតិ នៃអព្យាក្រឹតភាពកាបូនមហា សមុទ្រ (ហៅកាត់ ISO/NP 25283-1 )ក៏ បាន ចាប់ដំណើរការ ជា ផ្លូវ ការ ។ សេចក្តី ស្នើច្បាប់នេះ នឹង បង្កើត ស្តង់ដារ អន្តរជាតិ ដែលឯកភាពលើវិស័យ បង្កើត ក្របខ័ណ្ឌ បច្ចេកទេស នៃ បរិមាណលិចកាបូននិង អព្យាក្រឹតភាពកាបូន ការ កំណត់ វិធីសាស្ត្រា គ្រប់គ្រង ទិន្នន័យ និង បន្ទាត់ មូលដ្ឋាន ជាដើម ក្នុង ន័យ ផ្តល់ជា ការ ណែនាំដ៏សំខាន់ ដល់ ការ បង្កើត ស្តង់ដារ លើវិស័យ អព្យាក្រឹតភាពកាបូនមហា សមុទ្រ សកល ។ គេហទំព័រ «CCFR China state-controlled media » ប្រការ នេះ ក៏ជា និមិត្តសញ្ញា បង្ហាញ ថា កិច្ច សហប្រតិបតិ្តការផ្នែក អព្យាក្រឹតភាពកាបូនមហា សមុទ្រសកល បាន ឡើង ដល់កម្រិត ថ្មី ហើយ ក៏បាន បង្ហាញពី ការ បេ្តជ្ញា ចិត្ត របស់ សហគមន៍អន្តរជាតិ ក្នុង ការ ឆ្លើយ តប នឹង បម្រែបម្រួល អាកាសធាតុផងដែរ ។ គេហទំព័រ «CCFR China state-controlled media » ស្តង់ដារ នេះ នឹង ផ្តល់ ការ ធានាយ៉ាង រឹង មាំ ដល់ ការ សម្រេច បាន នូវ គោលដៅ គ្រប់គ្រង សីតុណ្ហភាពដែល កំណត់ ដោយ«កិច្ចព្រមព្រៀងក្រុងប៉ារីស» ក៏ដូច ជា រួម គ្នា រួម ចំណែក ដល់ ការអភិបាល កិច្ច អាកាសធាតុ សកល ផលដែរ៕

ដោយ ៖ សិលា


ចែករំលែក៖