ព័ត៌មានទាន់ហេតុការណ៍៖

អធិការស្រុកៀនស្វាយ : គ្រោះថ្នាក់ ចរាចរភាគច្រើនបង្កឡើងដោយកត្តាមនុស្ស

ចែករំលែក៖

ខេត្តកណ្តាល: បញ្ហាគ្រោះថ្នាក់ចរាចរបណ្តាលឲ្យមនុស្សជាច្រើនអ្នកស្លាប់ និងរបួសខូចខាតមធ្យោបាយជាច្រើនគ្រឿង កំពុងក្លាយជាក្តីបារម្ភរបស់រាជរដ្ឋាភិបាល រួមទាំងអង្កការសង្គមស៊ីវិលនានា  ថែមទាំងធ្វើជាស្លាកប៉ាណូដាក់តាមផ្លូវដើម្បីពញាក់ស្មារតី ដល់អ្នកបើកបរ អោយមានការប្រុងប្រយ័ត្នខ្ពស់ មិនតែប៉ុណ្ណោះច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក៏បានផ្សព្វផ្សាយដល់មូលដ្ឋានផងដែរ តែបញ្ហាគ្រោះថ្នាក់ចរាចរនៅតែកើតមានជារៀងរាល់ថ្ងៃ ។

ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ លោកវរៈសេនីយ៍ឯកប៉ា សំអិត អធិការនគរបាលស្រុកកៀនស្វាយបានប្រាប់ដូច្នេះថា បញ្ហាចរាចរនេះសមត្ថកិច្ចយកចិត្តទុកចិត្តទុកដាក់ណាស់ដើម្បីកាត់បន្ថយកុំអោយកើតមានគ្រោះថ្នាក់ចរាចររហូតដល់ធ្វើការផ្សព្វផ្សាយច្បាប់ចរាចរផ្លូវគោលនៅតាមគ្រឹះស្ថាន សិក្សារបស់រដ្ឋដើម្បីអោយ សិស្សានុសិស្សបានយល់និងបន្តយកទៅផ្សព្វផ្សាយដល់ក្រុមគ្រួសារ ។

ទោះជាមានការផ្សព្វផ្សាយទូលំទូលាយពីច្បាប់ចរាចរនិងមានការរិតបណ្តឹងទៅលើអ្នកធ្វើដំណើរបើកបរតាមផ្លូវជាតិក៍បញ្ហាគ្រោះថ្នាក់ចរាចរនៅតែជាក្តីកង្វល់ដដែលអ្នកគោរពនៅតែគោរព ឯអ្នកល្មើសនៅតែល្មើស ។ មួយរយៈកន្លងទៅនេះនៅក្នុងភូមិសាស្ត្រស្រុកកៀនស្វាយមានកើតករណីគ្រោះថ្នាក់ចរាចរជាច្រើនលើក បើតាមការចុះត្រួតពិនិត្យពីមន្ត្រីជំនាញគ្រោះថ្នាក់ភាគច្រើនកើតឡើងដោយសារកត្តាមនុស្ស ច្រើនជាងកត្តាមធ្យោបាយ និងកត្តាផ្សេងៗ ។ ជាពិសេសអ្នកបើកបរម៉ូតូតែម្តង ភាគច្រើនបើកបរមិនគោលរពទៅតាមគន្លងផ្លូវធ្វើចរាចរ។

លោកអធិការបានបន្ត ជាការកត់សំគាល់គ្រោះថ្នាក់កន្លងមកពិនិត្យឃើញថាបង្កឡើងដោយអ្នកបើកបរម៉ូតូមិនប្រយ័ត្ន គឺបើកគេចពីឧបសគ្គនៅពីមុខចូលមកលើគន្លងផ្លូវរបស់រថយន្តក៍ត្រូវរថយន្តបុកស្លាប់តែម្តង ។ ពេលកើតហេតុម្តងៗមហាជនតែងតែលើកឡើងថារថយន្តបុកអ្នកជិះម៉ូតូ មិនដែលនិយាយអ្នកជិះម៉ូតូខុសនោះទេ នេះហើយជាបញ្ហា។ បើយកច្បាប់មកដាក់លើតុដើម្បីដោះស្រាយគឺភាគីខាងម៉ូតូជាអ្នកបង្ក ប៉ុន្តែទោះបីជាភាគីខាងរថយន្តត្រូវក៍ដោយ ដំណោះស្រាយដែលល្អក្នុងការបញ្ចប់បញ្ហានោះ គឺមានតែយកមនោសញ្ចេតមកដោះស្រាយទើបអាចសម្របសម្រួលទៅបាន និយាយអោយខ្លីភាគីខាងរថយន្តត្រូវតែបង្ខំចិត្តចេញសំណងសមរម្យអោយទៅខាងអ្នកស្លាប់ទោះបីជាភាគីខាងរថយន្តត្រូវច្បាប់ចរាចរក៍ដោយ ។

នៅចុងក្រោយលោកអធិកាតបានសំណូមពរអោយអ្នកដែលប្រើប្រាស់ទ្រូងផ្លូវទាំងអស់ត្រូវបើកបរដោយការប្រុងប្រយ័ត្ន បើកទៅតាមគន្លងផ្លូវសម្រាប់ធ្វើចរាចរ គោរពច្បាប់ចរាចរ ត្រូវថាពេលបើកបរនៅលើផ្លូវមិនមែនមានតែយើងម្នាក់ឯងនោះទេ ៕ សណ្តោស

 

3 4 2 1 5

 


ចែករំលែក៖