ព័ត៌មានទាន់ហេតុការណ៍៖

ចៅក្រមសាលាដំបូងខេត្តបន្ទាយមានជ័យម្នាក់ចេញពីហាងផឹកស៊ីបើករថយន្តបុករង្វង់មូលមុខសាលាខេត្តរងរបួសធ្ងន់

ចែករំលែក៖

បន្ទាយមានជ័យៈ លោកជួន វណ្ណៈ ចៅក្រមសាលាដំបូងខេត្តបន្ទាយមានជ័យបានរងរបួសធ្ងន់ ខណៈដែលចេញពីហាងផឹកស៊ីហើយបើករថយន្តលឿនបុកជាមួយរង្វង់មូលមុខសាលាខេត្តពេញទំហឹង ។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្បែរនោះឲ្យមកចោមរោមមើលនៅម៉ោងប្រមាណជា១១និង២៥នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ។

អ្នកដែលបានឃើញហេតុការណ៍នេះបាននិយាយប្រាប់ ឲ្យដឹងថា នៅមុនពេលកើតហេតុគឺរថយន្ត luxis ៣៣០  ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ០០៨៩ បើកបរយ៉ាងលឿន ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តនោះបានបុកជាមួយរង្វង់មូលពេញទំហឹង លាន់ស្នូរដូចជារន្ទះបង្កជាការភ្ញាក់ដល់បងប្អូនប្រជាពលរដ្ឋនៅក្បែរនោះមកចោមរោមមើល ។

ក្រោយកើតហេតុបន្តិច កម្លាំងនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តដឹកនាំដោយលោក អ៊ុំ សុផល បានចុះមកដល់កន្លែងកើតហេតុហើយនាំយកលោកចៅក្រមរូបនោះទៅកាន់មន្ទីរពេទ្យឯកជនទេវិន្ទភ្លាមៗ ដើម្បីជួយសង្គ្រោះបន្ទាន់ រីឯរថយន្តដែលរងការខូចខាតធ្ងន់ត្រូវបានស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្ត ៕ វណ្ណា

4 3 2 1 5

 
សូមអានបន្ត ៖ អធិការស្រុកៀនស្វាយ : គ្រោះថ្នាក់ ចរាចរភាគច្រើនបង្កឡើងដោយកត្តាមនុស្ស


ចែករំលែក៖