ព័ត៌មានទាន់ហេតុការណ៍៖

លោកឌឹន គឹម ប្រធានមន្ទីរសាធារណការខេត្តប៉ៃលិន សរុបគម្រោងផ្លូវថែទាំជួសជុលប្រចាំកំណាត់ផ្លូវជាតិ និងផ្លូវក្រុង ស្រុកមានជាច្រើនខ្សែក្នុងឆ្នាំ២០១៦

ចែករំលែក៖

ខេត្តប៉ៃលិន៖ ផ្លូវជាច្រើនខ្សែនៅក្នុងខេត្តប៉ៃលិន ក្នុងពេលនេះត្រូវបានក្រុមការងារ ជំនាញនិងកម្មករមន្ទីរសាធារណការនិងដឹកបញ្ជូនខេត្តបានចុះថែទាំជួសជុលប្រចាំ មួយជំហានទៅមួយជំហានដើម្បីស្ថាបនាបណ្ដើរៗ នៅក្នុងពេលនោះ ផ្លូវទាំងអស់ដែលគម្រោងផែនការឆ្នាំ២០១៦ បើតាមលោក ឌឹន គឹម និងមន្ត្រីជំនាញមន្ទីរសាធារណការបានសរុបផ្លូវ ដែលថែទាំ ជួលជុលបន្ទាន់ឆ្នាំ២០១៦  ។ គម្រោងការងារជួសជុលផ្លូវខេត្តលេខ (១៥៧៩F) ដោយក្រាលកៅស៊ូជាប្រភេទ (DBST) មានវៃង ២៩០០ម៉/ ទទឹង ៧ម៉/និង ជីកប្រឡាយប្រវែង ១៧០០ម៉/ នៅចន្លោះ PK06+៥៦២ដល់ PK០៩+៤៦២ និង ស្ថាបនាលូប្រអប់មុច០៣ចំនួន ០១ កន្លែងត្រង់PK00+៦១៣ និងគ្រឿងបរិក្ខារផ្លូវថ្នល់ (គំនូសសញ្ញា២៦៧០ម៉, បង្គោលបង្ហាញផ្លូវចំនួន៩០៥ដើម, ផ្លាកសញ្ញាចំនួន១២០ស្លាកបង្គោលគីឡូម៉ែត្រចំនួន០៩ដើមចាប់ពីPK00PK0៩+៥៦២) ស្ថិតនៅសង្កាត់បរយ៉ាខាក្រុងប៉ៃលិនខេត្តប៉ៃលិន។បើសរុបគិតជាទឹកប្រាក់គម្រោងរួមខាងលើចំនួន១,៧៦៩,០០០,០០០៛ ។

លោកឌឹន គឹម ប្រធានមន្ទីរសាធារណការបានបន្តទៀតថា គម្រោងការងារជួសជុលបន្ទាន់ក្នុងឆ្នាំ២០១៦ ដោយក្រុមការងារជំនាញចុះអភិវឌ្ឍន៍ ថែទាំជួសជុល ដោយភ្ជួរកៀរកិនបង្ហាប់គ្រិះថ្នល់ចាស់និងចាក់ដីក្រូសល្បាយថ្មភ្នំ កំរាស់ ០,១៥ម៉/ប្រវែង ៧,២៥០ម៉/ទទឹង ៦ម៉/ចាប់ពី PK០០,០០ដល់PK១៤+៥០០ ស្ថិតនៅ
ផ្លូវលេខ PL៥៧៦២ ក្នុងសង្កាត់ប៉ៃលិន, ឃុំស្ទឹងកាច់, ឃុំអូរអណ្ដូង និងឃុំស្ទឹងត្រង់ ក្នុងខេត្តប៉ៃលិន) (សរុបទឹកប្រាក់គម្រោងរួមខាងលើនេះចំនួន៣៩៨,០០០,០០០រៀល។ នេះក្រុមការងារជួសជុលបន្ទាន់កំណាត់ផ្លូវដែលនៅក្នុងក្រុងដោយជីកតួផ្លូវកៅស៊ូម៉ាកាដាម កំរាស់ ០,១៥ម៉,រួចហើយក្រាលថ្មមិច កំរាស់០,១៥ម៉, និងចាប់កម្រាលបេតុងសរសៃ ដែក ប្រវែង១៦០ម៉,ទទឹង ២៤,៨៣៧ម៉, ចន្លោះ PK០០+៧០ដល់០០+៣៨៥ រួចក៏ចាក់បេតុង (មុខឆ្នៀង) ទំហំ ១១៤,៧៤ម៉២
ស្ថិតនៅលើផ្លូវ ក្រុងលេខ ១០៦ ក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ សរុបទឹកប្រាក់គម្រោង ចំនួន៣៩៧,៧៥២,០០០៛០០។

លោកបានបន្តថា មានគម្រោងផែនការឆ្នាំ២០១៦ ដែលថែទាំប្រចាំកំណាត់ផ្លូវជាតិ, ផ្លូវ ខេត្តក្រាលកៅស៊ូមានចំនួន៤ខ្សែប្រវែងសរុប ៧២,៩៥០គីឡូម៉ែត្រ និងកំណាត់ផ្លូវខេត្តដោយក្រាលគ្រួសល្បាយថ្មភ្នំ មាន៥ខ្សែមានប្រវែងសរុប ៨៤,២៩គីឡូម៉ែត្រនិងផ្លូវក្នុង មាន៦ខ្សែមានប្រវែងសរុប១០,១៤គីឡូម៉ែត្រ) គិតទឹកប្រាក់គម្រោងចំនួន១,៧៤៧,៦០០,០០០៛០០ ហើយមានការជួសជុលការងារថែទាំបន្តជាច្រើនក្នុងផ្លូវក្រុង ស្រុកដូចជាផ្លូវជាតិ៥៧+៥៩ និងតាមផ្លូវ
មូលដ្ឋាន, ដូចជាកំណាត់ផ្លូវជាតិលេខ៥៧ចាប់ពី (អូររោងគុក-ផ្សារព្រំ) មន្ត្រីជំនាញមន្ទីរសាធារណការ និងក្រុមការងារចុះថែទាំផ្លូវយកគ្រឿងចាក់នៅជួសជុលទាំងភ្លៀងរលឹម និងទាំងក្ដៅ ដើម្បីស្ថាបនា រួចការថែទាំផ្លូវក្រាលកៅស៊ូប្រភេទ (DBST) ប្រវែង ៣៧,៣៤០ម៉,និងសំអាតប្រឡាយសងខាងផ្លូវ ចំនួន៥៦០២ម៉, សំអានលូកាត់ទទឹងផ្លូវ ២៨កន្លែង, សំអានស្ពាន និងជួសជុលបន្ទាប់បន្សំ ចំនួន ៣៨៩ ម៉, គំនូសចរាចរ, ៧៥០ម៉, ជួសជុលស្លាកសញ្ញាចរាចរ១០ និងលាបថ្នាំ
ពណ៍បង្គោលសុវត្តិភាព ២២០ បង្គោល តំឡើងបង្គោសុវតនតិភាព ២០បង្គោលហើយលាបថ្នាំបង្គោលគីឡូម៉ែត្រ នេះផ្លូវជាតិលេខ៥៧ពីព្រំប្រទល់ខេត្តបាត់ដំបង រហូតដល់ច្រកទ្វារព្រំ ដែន ស្ពានព្រំប្រទល់កម្ពុជា, ថៃ នៅតែថែទាំជួសជុលប្រចាំ ពាក្យចាស់លោកថា បើធ្វើផ្លូវត្រូវតែធ្វើដំណើរបានវាខូច, បើធ្វើផ្លូវមិនធ្វើដំណើរវាមិនខូចទេ, បើសិនធ្វើផ្លូវ ត្រូវតែធ្វើដំណើរខូចត្រូវតែ ថែទាំជួសជុលប្រចាំ ។

ផ្លូវជាតិលេខ៥៩ ការងារថែទាំកំណាត់ ចាប់ពី(ភ្នំកុយ+ដល់រថក្រោះឆេះ/ផ្លូវក្រាលកៅស៊ូប្រភេទ (DBST) ប្រវែង១៦,៤០០ម៉, ហើយសំអាតប្រឡាយសងខាងផ្លូវចំនួន២,៤៦០ម៉, សំអាតស្ពាន និងជួសជុលបន្ទាប់បន្សំ ៩៣ម៉ គំនូសចរាចរ ៧៥០ម៉, ជួលជុលផ្លាកសញ្ញាចរាចរ ៥បង្គោល និងលាបថ្នាំពណ៌បង្គោលសុវត្តិភាព១២០បង្គោល តំឡើងបង្គោលសុវត្ថិភាព២០បង្គោល និងលាបថ្នាំបង្គោលគីឡូម៉ែត្រ ផ្លូវនេះបបែកចេញពីផ្លូវជាតិលេខ៥៧ខាងលិចរូបសេះប្រាំបី ចំណុចរថក្រោះ
ឆេះ រហូតដល់ស្ពានកុយជាប់ព្រំប្រទល់ ស្រុកកំរៀង ខេត្តបាត់ដំបង ។

បន្ទាប់មកផ្លូវខេត្ត លេខ ១៥៧៦B (ផ្លូវបំបែកចេញពីផ្លូវជាតិ៥៧និងផ្លូវជាតិ៥៩ , ការងារថែទាំផ្លូវក្រាលកៅស៊ូប្រភេទ (DBST)ប្រវែង១២៦៧ម៉,និងផ្លូវខេត្តលេខ ១៥៧៩Fចាប់ពី(វត្តអូរច្រាទៅរហូតដល់បរយ៉ាខា,ថែទាំក្រាលកៅស៊ូប្រភេទ(DBST)ប្រវែង៦៥៤០ម៉ ។ ផ្នែកនាយកដ្ឋានផ្លូវថ្នល់,គ្រួសល្បាយថ្មភ្នំ, ផ្លូវខេត្តលេខ១៥៧៦ (ចាប់ពីប៉ាងរលឹមរហូតដល់សួនអំពៅ,ថែទាំក្រាលដីគ្រួសក្រហមមានប្រវែង១៦,៩៤គម ។ ផ្លូវខេត្តលេខ ១៥៧៨ពី អូរឈើក្រមទៅសាលាក្រៅថែទាំចាក់ក្រាលដីគ្រួសក្រហម១៨គម/ផ្លូវលេខ១៥៧៩ ចាប់ពីក្រចាប់ រហូតទៅ ភ្នំដំបងការការងារថែទាំក្រាលដីគ្រួសក្រហមមានប្រវែង១៤,២០ម៉ផ្លូវខេត្តលេខ១៥៩៣, បំបែកផ្លូវជាតិលេខ៥៩ពីរង្វង់មូលសាលាក្រៅទៅអូរអិលផ្លូវចាក់ក្រាលដីគ្រួសល្បាយថ្មភ្នំមានប្រវែង ០៦,៨៤គម/ ផ្លូវបំបែកផ្លូវជាតិលេខ៥៩,ទៅព្រំ បាត់ដំបង,ផ្លូវលេខ ១៥៩៤/បានចាក់ ក្រាលដីគ្រួសល្បាយថ្មភ្នំ ២៨,៣១ គម/និងកំណាត់ផ្លូវលេច១០៨,ចាប់ពីផ្លូវជាតិលេខ៥៧រហូតដល់ចំណុចដើមត្នោត, រៀប(Macadam)មានប្រវែង១,៧៥×៦ម៉,បន្តទៀតផ្លូវកំណាត់ផ្លូវលេខ១០៨Bចាប់ពី កន្លែង(វិទ្យុអូរតងទៅរហូតដល់ ចំការតាង៉ែន គឺការងារថែទាំផ្លូវចាក់ក្រាលកៅស៊ូប្រភេទ (DBST)ប្រវែង ៩០០ម៉×៦ម៉ /ចំណុចផ្លូវក្បាលព្រលានទៅកូនភ្នំ
ផ្លូវលេខ១០២(ផ្លូវនេះបានក្រលកៅស៊ូប្រភេទ(DBST)ប្រវែង ២,៥០៣ម៉×៦ម៉,កំណាត់ផ្លូវលេខ ១០៦(ពីសួនអំពៅទៅស្ពានមេម៉ាយជាប្រភេទ(DBST)
ប្រវែង៩១៨ម៉×៧ម៉/កំណាត់ផ្លូវលេខ ១០៦E(ចាប់ពីស្ពានមេម៉ាយរហូតដល់ចំការកាហ្វេ)មានប្រវែង ១,៧៧០ម៉×៧ម៉ /កំណាត់ផ្លូវលេខ១០៤(រង្វង់មូល
ក្បូងទទឹមទៅរហូតដល់មន្ទីរ សកដ)ជាប្រភេទ (DBST) ប្រវែង១១០០ម៉×៧ម៉/កំណាត់ផ្លូវលេខ១០៣(បំបែកផ្លូវជាតិលេខ៥៧ទៅដល់បំបែកផ្លូវអនុវិទ្យាល័យ
ភ្នំយ៉ាត)ជាប្រភេទ (DBST) មានប្រវែង១២០០ម៉×៧ម៉។លោកឌឹន គឹម ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិនបានឲ្យដឹងថា មន្ទីរនិងក្រុមការងារជំនាញខិតខំការងារដោយសារបានទទួលប្រាក់មកពីក្រសួងតម្រូវឲ្យថែទាំជួសជុលផ្លូវតាមមូលដ្ឋានទាំង៨ឃុំសង្កាត់ ក្នុងខេត្ត/ប្រជាពលរដ្ឋដែលបានធ្វើដំណើរលើផ្លូវថែទាំជួសជុលឲ្យដឹងថាបានថ្លែងថ្នាក់ដឹកនាំ ជាពិសេសសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋានបាលដែលយកចិត្តទុកដាក់ ៕ ស សារ៉េត

 

i g f c b a 6 5 4 3 2 1 7

 

 


ចែករំលែក៖