ខេត្តមណ្ឌលគិរីៈ លោក ជុយ សុឈាង នាយផ្នែករដ្ឋបាលព្រៃឈើកែវសីមា អូររាំង រងការរិះគន់ពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានថា កំពុងបើកដៃឲ្យក្រុមឈ្មួញកាប់និងដឹកជញ្ជូនឈើប្រណិតកាត់មុខស្នាក់ការផ្នែករដ្ឋបាលព្រៃឈើយកទៅលក់នៅប្រទេសវៀតណាមយ៉ាងអនាធិបតេយ្យដោយមិនមានការបង្ក្រាបទុកដើម្បីប្រមូលប្រយោជន៍ផ្ទាល់ខ្លួន ។
ប្រភពបានរាយការណ៍ថា យ៉ាងហោចណាស់ក្នុងមួយយប់មួយថ្ងៃមានម៉ូតូមិនតិចជាង៥០និងរថយន្តជាង១០គ្រឿងដែលបានដឹកជញ្ជូនឈើប្រណិតតាមផ្លូវទៅច្រកអន្តរជាតិ ឡាប៉ាខេកាត់មុខផ្នែករដ្ឋបាលព្រៃឈើដែលគ្រប់គ្រងដោយលោកជុយ សុឈាងជានាយផ្នែកដែលទើបឡើងមកថ្មីជំនួសលោករឿងសុផាត ។ ពីមុនលោកជុយសុឈាងជានាយរងផ្នែកកែវសីមានេះដែរតែដោយសារពូកែប្រមូលប្រយោជន៍ពីបទល្មើសព្រៃឈើនេះបានច្រើនមិនថានៅខេត្តក្រចេះនិងមណ្ឌលគិរីនេះទេទើបឡើងតួនាទីបន្តបន្ទាប់នៅតែកន្លែងសម្បូរបទល្មើសព្រៃឈើរហូត។
ប្រភពបានរាយការណ៍ឲ្យដឹងទៀតថាក្រុមឈ្មួញធំៗដែលរកស៊ីកាប់និងដឹកជញ្ជូនឈើល្មើសច្បាប់
ឥឡូវពួកគេប្តូរូបភាពថ្មីគឺពួកគេបានដាក់កម្លាំងរបស់ពួកគេចូលអារឈើក្នុងព្រៃរួចជួលប្រជាពលរដ្ឋទាំងប្រុសស្រីដឹកតាមម៉ូតូជាលក្ខណះតូចតាចចាប់ពី២ទៅ៤ដុំក្នុងមួយម៉ូតូប៉ុន្តែក្នុងមួយថ្ងៃរាប់សិបម៉ូតូបើគិតជាម៉ែត្រគូបមិនក្រោមពីម្ភៃម៉ែត្រគូបនោះឡើយនេះតែក្រុមម៉ូតូនៅមានរថយន្តកាមរីស្វិតកាមរីហើមនិងឡង់គ្រីសរ័ដឹកក្នុងមួយយប់រាប់សិបគ្រឿងទៀត ។
ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានបានរិះគន់គ្រប់ៗគ្នាថាលោក ជុយ សុឈាងបន្ទាប់ពីចូលកាន់តំណែងជានាយផ្នែកភ្លាមក៍មានសកម្មភាពធ្វើការបង្រ្កាបជាលក្ខណះដូចពាក្យគេថា(ឆ្មាស៊ីត្រីអាំងវៃជិតងាប់ ដល់ខ្លាអូសគោស៊ីទាំងមូលឈរមើលព្រងើយ)ព្រោះគាត់បង្រ្កាបបានតែប្រជាពលរដ្ឋរកស៊ីតូចតាចដឹកយកមកទុកក្នុងផ្ទះមិនបានបង់លុយឲ្យទើបចុះចាប់ប្រមូលឈើយកទៅរក្សាទុកផ្នែករដ្ឋបាលព្រៃឈើជាការព្រមាន ។ ពាក់ព័ន្ធករណី “នគរវត្ត”មិនអាចទាក់ទងបានទេពីលោក ជុយ សុឈាង បានទេកាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ។ តែមន្ត្រីនិយាយថាៈ មេព្រៃរូបនេះកំពុងងប់ងល់យ៉ាងខ្លាំងក្នុងការប្រមូលសេដ្ឋកិច្ចពីបទល្មើសដឹកឈើខុសច្បាប់នេះ ៕ ហេង ថារិទ្ធ