ព័ត៌មានទាន់ហេតុការណ៍៖

បុរស២នាក់ប្រើល្បិចថ្មីបន្លំយកប្រាក់បានសម្រេចពីផ្ទះវេរលុយវីងអស់១៧០០ដូល្លារ នៅក្រុងបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖ មានរឿងហេតុថ្មីមួយទៀត ល្បិចបោកប្រាស់ពីសំណាក់បុរស២នាក់ បានធ្វើសកម្មភាពបន្លំយកប្រាក់ពីម្ចាស់ផ្ទះវេរប្រាក់វីងបានសម្រេចមួយកន្លែង ក្នុងក្រុងបាត់ដំបង ចំនួន១៧០០ដូល្លារ បង្កឱ្យមានភ្ញាក់ផ្អើល  គ្រាដែលបុរសសង្ស័យ២នាក់នោះ ជិះម៉ូតូ១គ្រឿង ចំណាយប្រាក់១៧ដុល្រលាសុទ្ធតែក្រដាស់ប្រាក់១ដូល្លារឆ្ពឹនភ្នែកម្ចាស់ហាងវេរប្រាក់វីង ។

បើតាមប្រភពព័ត៌មានសមត្ថកិច្ចប្រាប់ឱ្យដឹងថា ម្ចាស់ហាងវេរប្រាក់វីងរងគ្រោះមានឈ្មោះ លឹម ជូរឈឹក ភេទស្រី  អាយុ២៧ឆ្នាំ នៅត្រង់ចំណុចភូមិរំចេក៤  សង្កាត់រតនៈក្រុងបាត់ដំបង ខេត្តបាត់ដំបង ប្រាប់ឱ្យដឹងថា កាលពីវេលាម៉ោងប្រហេល២រសៀល ថ្ងៃទី ២៣  ខែសីហា  ឆ្នាំ២០១៦  មានបុរស២នាក់ដែលមានវ័យចំណាស់ទៅហើយ ពាក់មួកសុវត្ថិភាព បានជិះម៉ូតូ១គ្រឿងឌុបគ្នាមកកន្លែងហាងវេរប្រាក់របស់គាត់ ។

ដោយប្រាប់គាត់ថា មកវេរប្រាក់ផង មកបើកប្រាក់វីងផង និង មកដូរប្រាក់ថែមទៀត ។ សកម្មភាពពួកគេដោយធ្វើយ៉ាងណាឱ្យគាត់ម្ចាស់ហាងវេរដូរប្រាក់រងគ្រោះវក់វី និងបន្លំថា ដូរប្រាក់១៧០០ដូល្លារយកប្រាក់ខ្មែរ នៅពេលនោះគេខ្ចប់ក្នុងក្រដាសត្រឹមត្រូវ ហើយរំពេចនោះដូចមានការឆ្ពឹនភ្នែកគាត់ពិនិត្យប្រាក់១៧០០ដូល្លាឃើញថាសុទ្ធតែក្រដាស់ប្រាក់ដូល្លា១០០ដូល្លារ ។ ម្ចាស់រងគ្រោះក៏បានផ្តល់ប្រាក់សរុបបានចំនួន ៦លាន និង ៩៧ម៉ឺនរៀល និងបានយកប្រាក់ដូល្លា១៧០០ដូល្លាយកមកដាក់ក្នុងថតតុ ខណៈនោះពួកគេក៏ធ្វើជាលេសថែមទៀតចង់ដូរប្រាក់បន្ថែម និងចង់វេរប្រាក់និងដកប្រាក់ផងទៀត។

បន្ទាប់មកអ្នកទាំង២នាក់នោះក៏ជិះម៉ូតូចេញបាត់។លុះមួយសន្ទុះក្រោយមកម្ចាស់ហាងវេរប្រាក់យកប្រាក់ទាំងនោះចេញពីក្នុងថតតុយកមករាប់ឡើងវិញក៏ស្រាប់តែឃើញក្រដាស់ប្រាក់១៧០០ដូល្លា សុទ្ធតែក្រដាស់ប្រាក់១ដូល្លាចំនួន១៧ដូល្លាទៅវិញឃើញបែបនោះម្ចាស់វេរប្រាក់រងគ្រោះរន្ធត់ចិត្តស្ទើរតែសន្លប់ទាំងជំហរ។ភ្លាមៗនោះដែរ  កំលាំងកងអន្តរាគមន៍ប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះទៅកាន់ទីតាំងកើតហេតុដើម្បីត្រួតពិនិត្យទៅលើកាមេរ៉ាសុវត្ថិភាពនិងពិនិត្យលើរូបភាពដើម្បីកំណត់មុខសញ្ញាឆបោកនេះផង   ។

ករណីនេះដែរសថិតក្នុងការស្រាវជ្រាវស៊ើបអង្កេតរបស់សមត្ថកិច្ចដោយមិនទាន់ហ៊ានអះអាងនិងសន្និដ្ឋានអ្វីនោះឡើយ រងចាំសមត្ថកិច្ចស្រាវជ្រាវកំណត់និងស្វែងរកចាប់ខ្លួនមុខសញ្ញាជនសង្ស័យទាំង២នាក់ដែលកាមរ៉ាសុវត្ថិភាពថតបាននោះសិន ៕ សំ វិច្ឆិកា
 

image2-2 image1-1


ចែករំលែក៖