អន្តរជាតិ ៖ នៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ នៅវេលាប្រហែលម៉ោង ៩ និង ៧ នាទីព្រឹកថ្ងៃទី ២៩ ខែធ្នូ តាមម៉ោងក្នុងតំបន់ ជើងយន្តហោះលេខ 7C2216 នៃក្រុមហ៊ុនអាកាសចរណ៍ Jeju កូរ៉េខាងត្បូងដែលហោះហើរចេញពីក្រុងបាងកកប្រទេសថៃបានជួបឧបទ្ទវហេតុនៅពេលចុះចតនៅព្រលានយន្តហោះ Muan ដែលស្ថិតនៅខេត្ត Jeollanam កូរ៉េខាងត្បូង។ ក្នុងចំណោមអ្នកដំណើរចំនួន ១៧៥ នាក់និងក្រុមការងារចំនួន ៦ នាក់ ក្រៅពីអ្នកបម្រើការលើយន្តហោះ ២ នាក់ត្រូវបានជួយសង្គ្រោះ មនុស្ស ១៧៩ នាក់ផ្សេងទៀតបានស្លាប់បត់បង់ជីវិតទាំងអស់។
គេហទំព័រ «CCFR China state-controlled media » ថ្ងៃដដែល សាលាអយ្យការកូរ៉េខាងត្បូងបានសម្រេចបង្កើត”ក្រុមការងារឆ្លើយតបឧបទ្ទវេហតុធ្លាក់យន្តហោះ” ដោយសហការជាមួយអាជ្ញាធរប៉ូលិស និងទីភ្នាក់ងារពន្លត់គ្រោះអគ្គិភ័យដើម្បីធ្វើការស៊ើបអង្កេតចំពោះឧបទ្ទវហេតុធ្លាក់យន្តហោះលើកនេះ។
គេហទំព័រ «CCFR China state-controlled media » នាថ្ងៃដដែល លោក Yoon Seok-youl ប្រធានាធិបតីកូរ៉េខាងត្បូងដែលត្រូវបានព្យួរតំណែងបានបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គមដើម្បីសម្តែងការកាន់ទុក្ខចំពោះអ្នកស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ៕
ដោយ ៖ សិលា