ខេត្តតាកែវ៖ មានមនុស្ស៣នាក់បាន ស្លាប់នៅក្នុងស្រុកសំរោង ខេត្តតាកែវ ដោយ សារករណីដ៏គួរឲ្យរន្ធត់ពីរផ្សេងគ្នា ដែល បានកើតឡើងកាលពីព្រឹកថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០១៦ បង្កឲ្យមានការភាពភ្ញាក់ផ្ញើលដល់ពលរដ្ឋជាច្រើន។
ករណីទី១ ក្មេងប្រុសពីរនាក់បានលង់ទឹកស្លាប់ ខណៈដែលឪពុកម្តាយជាប់ទៅដកព្រលឹតមិនបានមើលកូនដែលលេង ទឹកក្បែរៗនោះរហូតដល់កូនលង់ស្លាប់ ទើបដឹង។
ក្មេងប្រុសរងគ្រោះទី១-ឈ្មោះ ភាន់ វិសាល អាយុ៨ឆ្នាំ មានឪពុកឈ្មោះ អុល ភាន់ អាយុ ៣៦ឆ្នាំ និងម្តាយឈ្មោះ ចាន់ នី អាយុ៣៥ឆ្នាំ ។ រីឯក្មេងប្រុសទី២-ឈ្មោះ ចិន ស៊ិញ អាយុ១២ឆ្នាំ មានឪពុកឈ្មោះ ជ័យ ធឿន អាយុ៣៣ឆ្នាំ និងម្តាយឈ្មោះ ញៀន ភាព អាយុ៣២ឆ្នាំ ។
លោកអធិការនគរបាលស្រុកសំរោងបានបញ្ជាក់ថា ពិតជាមានករណីក្មេងប្រុស២នាក់លង់ទឹកស្លាប់មែនកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០១៦ ដោយក្មេងរងគ្រោះទាំង២នាក់ នោះរស់នៅភូមិដកពរ ឃុំរវៀង ស្រុក សំរោងខេត្តតាកែវ។
ចំណែកករណីទី២ ប្តីដ៏ឃោរឃៅម្នាក់បានសម្លាប់ប្រពន្ធខ្លួនឯងព្រោះខឹងពេល ទាស់ពាក្យសម្តីគ្នាហើយប្រពន្ធបានដេញ ប្តីចេញពីផ្ទះ។
ហេតុការណ៍ប្តីសម្លាប់ប្រពន្ធនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៥៥នាទីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ នៅនឹងផ្ទះជនរងគ្រោះស្ថិតក្នុងភូមិពោធិ៍ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។ ជនដៃដល់ជាប្តី ឈ្មោះ ស៊្រុន ចាន់ឌី អាយុ៣១ឆ្នាំ មាន ស្រុកកំណើតនៅភូមិតាម៉ឺន ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានធ្វើសកម្ម ភាពយកពូថៅកាប់ប្រពន្ធឈ្មោះភូន សុខ ហៃ អាយុ២៨ឆ្នាំ បណ្តាលឲ្យស្លាប់នៅនឹងផ្ទះជនរងគ្រោះស្ថិតក្នុងភូមិពោធិ៍ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ។
ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ ខ្លួនជនសង្ស័យ និងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ៕
ជីសូរកា