ខេត្តរតនគិរី៖ បរុសម្នាក់គិតខ្លី បានសម្រេចចិត្តផឹកថ្នាំបាញ់ស្មៅសម្លាប់ខ្លូននៅស្រុកកូនមុំ ។
ប្រពន្ធជនរងគ្រោះបានបញ្ជាក់ថា ប្តីរបស់គាត់មានឈ្មោះ ប៉ាត សារឿន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ដោយមាន(ជំងឺសរសៃប្រសាទ)៦ឆ្នាំមកហើយ ដោយសារដួលម៉ូតូ ។
អ្នកស្រីសឹក លីន អាយុ៣៨ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះបានបន្តថា ប្តីរបស់គាត់មានជំងឺសរសៃប្រសាទ៦ឆ្នាំមកហើយ មូលហេតុដួលម៉ូតូ គាត់ឲ្យតែធ្វើទុកម្តងៗរកតែថ្នាំបាញ់ស្មៅយកមកផឹកម្តងនេះផឹកបានសម្រេចពិតប្រាកដមែនជនរងគ្រោះខាងលើមានកូនចំនួន៥នាក់ ស្រី២ ប្រុស៣ នៅក្នុងបន្ទុកគ្រួសារ ។
ហេតុការណ៍ផឹកថ្នាំបាញ់ស្មៅនេះ កើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្ទះជនរងគ្រោះស្ថិតនៅភូមិ១ ឃុំត្រពាំងច្រេសស្រុកកូនមុំ ខេត្តរតនគិរី ។
ក្រុមគ្រួសារបានដឹកបញ្ជូនទៅមន្ទីពេទ្យបង្អែកខេត្តភ្លាមៗ មកដល់ថ្ងៃទី៤ ខែកញ្ញា វេលាម៉ោង៥ល្ងាច បានស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្ត ដោយសារជំងឺធ្ងន់ធ្ងរពេកគ្រូពេទ្យមិនអាចជួយសង្គ្រោះអាយុជីវិតបាននោះទេ ។
បច្ចុប្បន្នសាកសពក្រុមគ្រូសារកំពុងរៀបចំធ្វើបុណ្យទៅតាមប្រពៃណី ៕ វុទ្ធឦសាន